វាក្យសព្ទទី ៦៦ ព្រះវិញ្ញាណសម្រេចចុងក្រោយបង្អស់

ដកស្រង់ពី:
យ៉ូហាន ៧:៣៩ តែសេចក្តីនេះ គឺទ្រង់មានបន្ទូល ពីព្រះវិញ្ញាណ ដែលអស់អ្នកជឿដល់ទ្រង់នឹងត្រូវទទួល ដ្បិតព្រះវិញ្ញាណបរិសុទ្ធ មិនទាន់យាងមក ដោយព្រោះព្រះយេស៊ូមិនទាន់បានតម្កើងឡើងនៅឡើយ ។

វិញ្ញាណលាយបញ្ចូលបានឆ្លងកាត់គ្រប់ដំណាក់កាលការក្លាយជាសាច់ឈាមការដំណើរជីវិតរស់ជាមនុស្សសេចក្តីស្លាប់ដែលរួមបញ្ចូលគ្រប់ទាំងអស់ការបញ្ចេញជីវិតរស់ឡើងវិញដែលមានគ្រប់ទាំងអស់—ព្រះតី្រឯកក្លាយជាព្រះវិញ្ញាណសម្រេចចុងក្រោយបង្អស់ជា មួយនឹងវិញ្ញាណរបស់មនុស្ស ។ “នៅពេលដែលយើងហៅ ‘ព្រះអម្ចាស់យេស៊ូ’ តើវិញ្ញាណរបស់យើងនឹងផុសឡើងយ៉ាងណាទៅ ។ ចំពោះការនេះ ព្រះវិញ្ញាណផ្តល់ជីវិតគង់នៅខាងក្នុងយើង!”

ខ្លឹមសារ:
យ៉ូហាន ៧:៣៩ខ ដ្បិតព្រះវិញ្ញាណបរិសុទ្ធ មិនទាន់យាងមក ដោយព្រោះព្រះយេស៊ូមិនទាន់បានតម្កើងឡើងនៅឡើយ ។

១កូរិនថូស ៦:១៧ ឯអ្នកដែលនៅជាប់នឹងព្រះអម្ចាស់ នោះក៏ជា វិញ្ញាណតែ១នឹងទ្រង់ដែរ ។

I. សព្វថ្ងៃនេះព្រះគ្រិស្តលាយបញ្ចូលគ្រប់ទាំងអស់ បានក្លាយជា ព្រះវិញ្ញាណសម្រេចចុងក្រោយបង្អស់—យ៉ូហាន ៧:៣៩:

A. ព្រះវិញ្ញាណដែលយើងមានសព្វថ្ងៃនេះ គឺជាព្រះវិញ្ញាណសម្រេចចុងក្រោយបង្អស់ ។ ព្រះវិញ្ញាណបរិសុទ្ធ មិនទាន់យាងមក ដោយព្រោះព្រះយេស៊ូមិនទាន់បានតម្កើងឡើងនៅឡើយ។នៅពេលដែលទ្រង់មានព្រះជន្មរស់ឡើងវិញនោះព្រះយេស៊ូបានតម្កើងឡើង—លូកា ២៤:២៦ ។
B. ឥឡូវនេះព្រះវិញ្ញាណរួមមានសភាពព្រះសភាពមនុស្សប្រសិទ្ធភាពនៃការសុគតរបស់ព្រះគ្រិស្តនិងអំណាចនៃការរស់ឡើងវិញរបស់ទ្រង់ ។ យើងមានព្រះវិញ្ញាណសម្រេចចុងក្រោយបង្អស់ដែលមាន

ច្រើនលើសលុបខ្លាំងណាស់ !

II. ទ្រង់បានមកដល់យើងហើយចូលមកខាងក្នុងយើងជាព្រះវិញ្ញាណសម្រេចចុងក្រោយបង្អស់ជាព្រះវិញ្ញាណគង់នៅខាងក្នុងវិញ្ញាណរបស់យើង ក្លាយជា តែ១ជាមួយវិញ្ញាណរបស់យើង—១កូរិនថូស ៦:១៧:

A. នៅពេលដែលយើងជឿលើព្រះអម្ចាស់យេស៊ូ ព្រះត្រីឯកដែលសម្រចចុងក្រោយបង្អស់ ប៉ះពាល់ ទៅដល់ ហើយថែមទាំងចូលទៅខាងក្នុងខ្លួនយើង ដើម្បីធ្វើឱ្យវិញ្ញាណរបស់យើងបានកើតជាថ្មីជាមួយនឹងជីវិតរបស់ព្រះ—ខ៤ ។

B. បន្ទាប់ពីនេះ ព្រះវិញ្ញាណបរិសុទ្ធ ឋិតនៅ និងគង់នៅក្នុងវិញ្ញាណរបស់យើង ។ ការនេះបង្កើតឱ្យមានការរួមគ្នា ឬ ការលាយបញ្ចូលគ្នា។វិញ្ញាណដែលបានកើតជាថ្មីរបស់ពួកអ្នកជឿហើយនិងព្រះវិញ្ញាណសម្រេចចុងក្រោយបង្អស់របស់ព្រះត្រូវបានលាយបញ្ចូលគ្នាជាវិញ្ញាណតែមួយ—ខ.១៧; រ៉ូម.៨:១៦ ។

III. “ព្រះវិញ្ញាណចាក់ប្រេងលាប ឱ្យខ្ញុំបានជ្រួតជ្រាប ទាំងព្រលឹងនិងវិញ្ញាណ ពោរពេញដោយព្រះអង្គ ឱ្យខ្ញុំបានផ្លាស់ប្រែទៅ ថែមទាំងថតចម្លង រហូតចម្រើនឡើងធំ ពេញវ័យជាចាស់ទុំ។—(បទចម្រៀងខ្មែរលេខ៣៨១,អង់គ្លេសលេខ៨៤១) ។