ដកស្រង់ពី:
ម៉ាកុស ៤:២៦ ទ្រង់ក៏មានព្រះបន្ទូលថា នគរព្រះធៀបដូចជាមនុស្សម្នាក់ ដែលព្រោះពូជនៅដី ។
នគរគឺជាព្រះគ្រិស្តដ៏អស្ចារ្យដែលបានសាបព្រោះចូលមកក្នុងយើងនិងចម្រើនធំនៅខាងក្នុងយើងរហូតដល់យើងឈានដល់ភាពពេញវ័យជាចាស់ទុំ ។ នគរព្រះសព្វថ្ងៃ គឺជាការហ្វឹកហ្វឺនដ៏ពិត តែនៅពេលព្រះគ្រិស្តយាងមកសោយរាជ្យ នគរនឹងក្លាយជារង្វាន់ដ៏ធំ ។
ខ្លឹមសារ :
ម៉ាកុស ៤:២៦ ទ្រង់ក៏មានព្រះបន្ទូលថា នគរព្រះធៀបដូចជាមនុស្សម្នាក់ ដែលព្រោះពូជនៅដី ។
រ៉ូម ៥:១៧ ដ្បិតបើសិនជាសេចក្ដីស្លាប់បានសោយរាជ្យ ដោយសារមនុស្សតែម្នាក់ ដោយព្រោះម្នាក់នោះឯងបានប្រព្រឹត្តសេចក្ដីរំលង ដូច្នេះ ប្រាកដជាពួកអ្នកដែលទទួលព្រះគុណដ៏បរិបូរ និងអំណោយទានជាសេចក្ដីសុចរិត នោះនឹងបានសោយរាជ្យក្នុងជីវិតលើសទៅទៀត ដោយសារតែម្នាក់ដែរ គឺជាព្រះយេស៊ូគ្រិស្ត ។
I. នគរគឺជាព្រះគ្រិស្ដដ៏អស្ចារ្យដែលប្រៀបដូចជាគ្រាប់ពូជមួយគ្រាប់ដែលបានសាបព្រោះចូលទៅក្នុងមនុស្សនៅលើផែនដីហើយគ្រាប់ពូជនេះ ចម្រើនធំនៅក្នុងចិត្តរបស់យើង ដើម្បីក្លាយជានគរ—ម៉ាកុស ៤:២ ។
A. នគរព្រះ គឺជារឿងរាវនៃជីវិត ។ ពេលដែលគ្រាប់ពូជចម្រើនធំនៅខាងក្នុងពួកគេ នោះហើយគឺជាការចម្រើនធំនៃនគរ ។
B. អាថ៌កំបាំងក្នុងការចូលទៅក្នុងនគរគឺការចម្រើនធំក្នុងជីវិត។យើងចូលទៅក្នុងនគររាល់ថ្ងៃ ដោយការចម្រើនធំនៃជីវិតផ្នែកខាងក្នុង—ខ២៦-២៧ ។
II. សម្រាប់យើង សព្វថ្ងៃនេះ នគរ គឺជាការហ្វឹកហ្វឺន ។ យើងត្រូវតែរៀនពីរបៀបការបានហ្វឹកហ្វឺន ដើម្បីក្លាយជាស្ដេច—រ៉ូម៥:១៧ ។
A. គ្រួសាររាជវង្សនៅចក្រភពអង់គ្លេស ត្រូវតែបង្វឹកបង្ហាត់ព្រះរាជា ឬមហាក្សត្រី តាំងពីជំនាន់យុវវ័យមកម៉្លេះ ។ ដូច្នេះ យើងត្រូវតែហ្វឹកហ្វឺន និងត្រូវបានគ្រប់គ្រង ដើម្បីមានគុណសម្បត្ដិគ្រប់គ្រាន់ ក្នុងការធ្វើជាស្ដេចនៅឋានសួគ៌ ។
B. យើងត្រូវសោយរាជ្យជាស្ដេច លើអំពើបាប សេចក្ដីស្លាប់ និងសាតាំង ។ ដើម្បី សោយរាជ្យបាន គឺត្រូវធ្វើជាស្តេច ។ សព្វថ្ងៃនេះ ជីវិតគ្រិស្ទានរបស់យើង គួរតែជាជីវិតក្នុងភាពជាស្តេច និងជាជីវិតដែលសោយរាជ្យ ។
III. យើងនឹងមានភាពជាស្ដេចជារួមគ្នា និងទទួលសេចក្ដីអំណរបំផុតនៃជីវិតព្រះជាមួយទ្រង់ នៅក្នុងនគរមួយពាន់ឆ្នាំ—២០:៤, ៦ ។
IV. ថ្ងៃនេះនគរព្រះជាការហ្វឹកហ្វឺនដល់ខ្ញុំ / តែពេលព្រះគ្រិស្ដសោយរាជ្យនឹងក្លាយជារង្វាន់ធំ / ដើម្បីបំពេញសម្រេចផែនការរបស់ព្រះអង្គ / ដើម្បីបំពេញសម្រេចផែនការរបស់ព្រះអង្គ ។ យើងបានកើតជាថ្មីជាស្ដេចនិងជាកូនព្រះ / ទើបត្រូវហ្វឹកហ្វឺនឱ្យក្លាយជាអ្នកមានជ័យជម្នះ / ឱ្យដឹងពីការគ្រប់គ្រងជាស្ដេចក្នុងនគរព្រះ / អំណាចជាស្ដេចត្រូវបានសម្ដែងដោយឫទ្ធិតេជះ—(ចម្រៀងខ្មែរលេខ ៧៥១ បទអង់គ្លេសលេខ ៩៤៧) ។