វាក្យសព្ទទី ៧១ ការយាងមកជាលើកទីពីររបស់ព្រះគ្រិស្ត

ដកស្រង់ពី :
កិច្ចការ ១:១១ខ ព្រះយេស៊ូនេះឯង ដែលព្រះបានលើកពីអ្នករាល់គ្នា ឡើងទៅលើឋានសួគ៌ ទ្រង់នឹងយាងមកវិញ តាមបែបដដែលដូចជាអ្នករាល់គ្នាបានឃើញទ្រង់ទៅនោះដែរ ។

ការយាងមកជាលើកទីពីររបស់ព្រះអម្ចាស់ គឺជាប់ទាក់ទងនឹងទិដ្ឋភាពពីរ ។ មានតែពួកអ្នកជឿដែលមានជ័យជម្នះប៉ុណ្ណោះ ដែលនឹងរួមមានចំណែកនៅក្នុងទិដ្ឋភាពលាក់កំបាំង ។ ពិភពលោកនឹងមើលឃើញទិដ្ឋភាពបើកចំហ ។ ប្រសិនបើ យើងចង់រួមមានចំណែកនៅក្នុងទិដ្ឋភាពលាក់កំបាំងនៃការយាងមកជាលើកទី២របស់ព្រះអម្ចាស់ យើងត្រូវតែក្លាយជាអ្នកមានជ័យជម្នះ ដែលចាំយាម និងត្រៀមខ្លួនរួចជាស្រេច សម្រាប់ការយាងមករបស់ព្រះអម្ចាស់ ។

ខ្លឹមសារ :
កិច្ចការ ១:១១ខ ព្រះយេស៊ូនេះឯង ដែលព្រះបានលើកពីអ្នករាល់គ្នា ឡើងទៅលើឋានសួគ៌ ទ្រង់នឹងយាងមកវិញ តាមបែបដដែលដូចជាអ្នករាល់គ្នាបានឃើញទ្រង់ទៅនោះដែរ ។

វិវរណៈ ១:៧ក មើល ទ្រង់យាងមកតាមពពក នោះគ្រប់ទាំងភ្នែកនឹងឃើញទ្រង់ ។

៣:៣ខ បើឯងមិនចាំយាមទេ នោះអញនឹងមកឯឯងដូចជាចោរ ហើយឯងនឹងមិនដឹងជាវេលាណា ដែលអញមកឯឯងឡើយ ។

I. “ព្រះយេស៊ូនេះឯងដែលព្រះបានលើកពីអ្នករាល់គ្នាឡើងទៅលើឋានសួគ៌ទ្រង់នឹងយាងមកវិញតាមបែបដដែលដូចជាអ្នករាល់គ្នាបានឃើញទ្រង់ទៅនោះដែរ”—កិច្ចការ ១:១១ខ :

A. ការយាងមកជាលើកទីពីររបស់ព្រះអម្ចាស់នឹងក្លាយជាការយាងមកដ៏ពិតប្រាកដហើយនឹងក្លាយជាពិតដូចការយាងឡើងរបស់ទ្រង់ ។

B. ទ្រង់នឹងយាងមកវិញតាមបែបដដែល ដូចជាទ្រង់បានយាងឡើងទៅឋានសួគ៌នោះដែរ ។ ទ្រង់បានយាងទៅឋានសួគ៌នៅក្នុងពពក ហើយទ្រង់នឹងយាងមកវិញលើពពក ។

II. ការយាងត្រឡប់មកវិញរបស់ព្រះគ្រិស្ត មានទិដ្ឋភាពអាថ៌កំបាំង និងទិដ្ឋភាពបើកចំហ— វិវរណៈ ៣:៣; ១:៧ :

A. នៅក្នុងទិដ្ឋភាពអាថ៌កំបាំងនៃការយាងត្រឡប់មកវិញរបស់ទ្រង់ព្រះគ្រិស្តនឹងមកដូចជាចោរដល់អស់អ្នកដែលស្រឡាញ់ទ្រង់ ហើយនឹងដកយកពួកគេទុកជាទ្រព្យវិសេសរបស់ទ្រង់។ការយាងមកដ៏អាថ៌កំបាំងរបស់ព្រះគ្រិស្តនឹងក្លាយជារង្វាន់ដល់ពួកអ្នកជឿដែលកំពុងតែចាំយាម—២:២៨; ម៉ាថាយ ២៤:៤២-៤៤ ។

B. នៅក្នុងទិដ្ឋភាពបើកចំហនៃការត្រឡប់មកវិញរបស់ទ្រង់ ព្រះគ្រិស្តនឹងយាងមកដោយអំណាច និងសិរីរុងរឿងដ៏អស្ចារ្យ ដើម្បីឱ្យគ្រប់អម្បូរនៃទឹកដីទាំងអស់បានមើលឃើញ ។ នៅវេលានៃទិដ្ឋភាពបើកចំហនេះ នឹងក្លាយជាត្រែចុងក្រោយ គឺនៅចុងបញ្ចប់នៃគ្រាទុក្ខវេទនាដ៏ធំ—វិវរណៈ ១៨:១; ១:៧ ។

III. អាកប្បកិរិយារបស់ពួកអ្នកជឿចំពោះការយាងមករបស់ព្រះគ្រិស្ត —២ធីម៉ូថេ ៤:៨ :

A. នៅប៉ុន្មានថ្ងៃទៀតដែលសេសសល់នៅ យើងគួរតែត្រៀមខ្លួនរួចជាស្រេច ។ សូមឱ្យយើងក្លាយជាពួកអ្នកដែលស្រឡាញ់ និងបម្រើព្រះអម្ចាស់ ដែលបានរស់ឡើង និងកំពុងតែមានជ័យជម្នះរាល់ថ្ងៃ ហើយនិងអ្នកដែលអនុញ្ញាតឱ្យពិភពលោកនេះកន្លងទៅ ហើយកំពុងរង់ចាំដោយអស់ពីចិត្ត ចំពោះការយាងមករបស់ព្រះអម្ចាស់—ខ៨ ។

B. ដូច្នេះដរាបណាយើងមាននៅថ្ងៃនេះដរាបណាយើងនៅតែមានដង្ហើមយើងគួរតែស្រឡាញ់ព្រះអម្ចាស់និងការលេចមករបស់ទ្រង់ដោយរង់ចាំការយាងមករបស់ព្រះអម្ចាស់ហើយនិងតែងតែយកការយាងមករបស់ទ្រង់ ធ្វើជាការលើកទឹកចិត្ដ—ភីលីព ៣:២០ ។

IV. “ព្រះគ្រិស្ដនឹងយាងមកឱ្យបាវបានរង្វាន់បម្រើស្រឡាញ់ទ្រង់បានមកុដនោះក្រោកឡើងៗយើងកុំអាល័យលោកាបម្រើព្រះបុត្រាស្មោះអស់ពីចិត្ត”—(បទចម្រៀងខ្មែរលេខ៧៥៥,អង់គ្លេសលេខ៩៥៦) ។