៧២ ព្រះបានក្លាយជាមនុស្ស ដើម្បីឱ្យមនុស្សអាចក្លាយជាព្រះ

ដកស្រង់ពី :
រ៉ូម ៨:៣០ ឯពួកអ្នកដែលទ្រង់បានតម្រូវទុកជាមុន នោះទ្រង់ក៏ហៅ ហើយពួកអ្នកដែលទ្រង់បានហៅ នោះទ្រង់ក៏រាប់ទុកជាសុចរិត ហើយពួកអ្នកដែលទ្រង់បានរាប់ជាសុចរិត នោះទ្រង់ក៏បានតម្កើងឡើងដែរ ។

“ព្រះបានក្លាយជាមនុស្សដើម្បីឱ្យមនុស្សអាចក្លាយជាព្រះ”គឺជាធាតុដើមរបស់ព្រះគម្ពីរទំាងមូល។ព្រះបានក្លាយជាមនុស្សតាមរយៈការក្លាយជាសាច់ឈាម រីឯមនុស្សក្លាយជាព្រះតាមរយៈការផ្លាស់ប្រែ ។

ខ្លឹមសារ :
យ៉ូហាន ១២:២៤ ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា បើគ្រាប់ស្រូវដែលធ្លាក់ចុះទៅដីមិនងាប់ទេ នោះក៏នៅតែ១ដដែល តែបើងាប់វិញ នោះក៏បង្កើតផលជាច្រើនឡើង ។

រ៉ូម ៨:២៩-៣០ ដ្បិតអ្នកណាដែលទ្រង់បានស្គាល់ជាមុន នោះទ្រង់ក៏តម្រូវទុកជាមុន ឱ្យបានត្រឡប់ដូចជារូបអង្គនៃព្រះរាជបុត្រាទ្រង់ ដើម្បីឱ្យព្រះរាជបុត្រាបានធ្វើជាបងច្បងគេក្នុងពួកបងប្អូនជាច្រើន ។ ឯពួកអ្នកដែលទ្រង់បានតម្រូវទុកជាមុន នោះទ្រង់ក៏ហៅ ហើយពួកអ្នកដែលទ្រង់បានហៅ នោះទ្រង់ក៏រាប់ទុកជាសុចរិត ហើយពួកអ្នកដែលទ្រង់បានរាប់ជាសុចរិត នោះទ្រង់ក៏បានតម្កើងឡើងដែរ ។

I. ក្នុងនាមជាគ្រាប់ស្រូវសាលីមួយគ្រាប់ដែលធ្លាក់ចុះទៅដីហើយងាប់និងក្រោយមកដុះឡើងដើម្បីបង្កើតផលជាច្រើនព្រះអម្ចាស់បានយាង មក ដើម្បីឱ្យបានចម្រើនផលផ្លែជាច្រើនទ្វេឡើង ។

II. ព្រះជាម្ចាស់ក្លាយជាមនុស្ស ដោយឆ្លងកាត់ការបង្កបង្កើតមនុស្ស ហើយការយាងមករបស់ព្រះអង្គផ្ទាល់ គឺដើម្បីក្លាយជាមនុស្សនោះឯង—លោកុប្បតិ្ត ១:២៦, យ៉ូហាន ១:១៤:

A. ចំពោះព្រះដើម្បីក្លាយជាមនុស្សទ្រង់ត្រូវតែបង្កើតមនុស្សជាមុនសិន។ ព្រះជាម្ចាស់បានបង្កើតមនុស្សតាមរូបនិងភាពដូចរបស់ទ្រង់ ។ នេះគឺជាសំបក ។

B. នៅដំណាក់កាលបន្ទាប់ ព្រះទ្រង់ផ្ទាល់បានយាងមកដើម្បីបានក្លាយជាមនុស្ស ។ ព្រះអម្ចាស់ បានដំណើរជីវិតរស់ និងធ្វើការនៅលើផែនដីអស់រយៈពេលសាមសិបបីឆ្នាំកន្លះ ហើយចុងក្រោយ ទ្រង់បានសុគតនៅលើឈើឆ្កាង ដើម្បីបំពេញសម្រេចការប្រោសលោះ ។ បន្ទាប់មក ទ្រង់បានរស់ពីការសុគតឡើងវិញ ដើម្បីក្លាយជាព្រះវិញ្ញាណផ្ដល់ជីវិត ។ នេះគឺអង្គដែលបានឆ្លងកាត់ដំណើរការទាំងអស់នេះដើម្បីបំពេញសម្រេចដំណាក់កាល សម្រាប់ឱ្យទ្រង់ក្លាយជាមនុស្សប្រយោជន៍ឱ្យទ្រង់អាចធ្វើឱ្យមនុស្សក្លាយជាព្រះ ។

III. មនុស្សក្លាយជាព្រះ ដោយឆ្លងកាត់ការកើតជាថ្មី ការញែកជាបរិសុទ្ធ ការកែជាថ្មី ការផ្លាស់ប្រែ ការថតចម្លង និងការទទួលសិរីល្អ—រ៉ូម ៨:២៩-៣០ :

A. ព្រះបានក្លាយជាមនុស្សតាមរយៈការក្លាយជាសាច់ឈាម រីឯមនុស្សក្លាយជាព្រះតាមរយៈការផ្លាស់ប្រែ ។

B. ការទទួលសិរីល្អគឺជាលទ្ធផលនៃការផ្លាស់ប្រែ។ព្រះគ្រិស្តត្រូវបានព្រោះចូលទៅក្នុងយើងដូចជាគ្រាប់ពូជនៃសិរីល្អហើយគ្រាប់ពូជនេះនឹងលូតលាស់រហូតដល់វាឈានដល់ដំណាក់កាលចេញផ្កា នៅពេលនោះហើយដែលសិរីល្អនឹងលេចចេញមក ។

IV. ព្រះអង្គទ្រង់កើតមកជាមនុស្សពាក់ជីវិតនិស្ស័យមនុស្ស/ដើម្បីឱ្យមនុស្សក្លាយជាព្រះនេះជារឿងដែលខ្ញុំប្រាថ្នា/ដើម្បីផែនការគ្រប់គ្រងអស់កល្បរបស់ទ្រង់នឹងបានសម្រេច/ព្រះអង្គបានជ្រើសរើសនិងចែកចាយរូបអង្គទ្រង់ចូលក្នុងខ្លួនខ្ញុំ/យើងត្រូវបានបង្កើតពីព្រះអង្គក្លាយជាកូនព្រះអង្គ/ដូចព្រះអង្គក្នុងជីវិតនិស្ស័យតែមិនមានឋានៈដូចទ្រង់/ជាក្រុមជនសម្តែងឱ្យព្រះអង្គលេចមកក្នុងសាច់ឈាម/ជាដំណាក់នៃព្រះអង្គដ៏រស់និងជាកូនក្រមុំព្រះអង្គ/ព្រះអង្គទ្រង់ក្លាយជាមនុស្សដោយមានព្រះហឫទ័យ/ឱ្យមនុស្សបានក្លាយជាព្រះនៅក្នុងជីវិតនិស្ស័យតែមិនមាន / នៅក្នុងឋានៈរបស់ទ្រង់ សូមសម្រេចគោលដៅនេះក្នុងខ្លួនខ្ញុំ—(បទជាភាសាខ្មែរនៅទំព័រលេខ ៤៧២, New Song #១៥១)