វាក្យសព្ទទី ៧៩ ប្រាំពីរដំណាក់កាលរបស់ក្រុមជំនុំ

ដកស្រង់ពី :
វិវរណៈ ១:៤ក សំបុត្រយ៉ូហានខ្ញុំ ផ្ញើមកពួកជំនុំទាំង៧ នៅស្រុកអាស៊ី ។

ក្រុមជំនុំទាំង៧នៅស្រុកអាស៊ី ជានិមិត្តរូបពីក្រុមជំនុំ៧ប្រភេទ ដែលមាននៅក្នុងប្រវត្តិសាស្ត្រ ក្រុមជំនុំ ដូចជា ក្រុមជំនុំដើមដំបូង ក្រុមជំនុំដែលរងទុក្ខវេទនា ក្រុមជំនុំខាងលោកិយ ក្រុមជំនុំដែលរាថយ ក្រុមជំនុំដែលបានធ្វើកំណែទម្រង់ ក្រុមជំនុំដែលបានស្តារឡើយវិញ និងក្រុមជំនុំដែលបានស្តារឡើងវិញត្រូវបានធ្លាក់ចុះ ។

ខ្លឹមសារ :
វិវរណៈ ១:៤ សំបុត្រយ៉ូហានខ្ញុំ ផ្ញើមកពួកជំនុំទាំង៧ នៅស្រុកអាស៊ី សូមឱ្យអ្នករាល់គ្នាបានប្រកបដោយព្រះគុណ និងសេចក្ដីសុខសាន្ត អំពីព្រះដ៏គង់នៅ ក៏គង់នៅតាំងតែពីដើម ហើយត្រូវយាងមកទៀត និងអំពីព្រះវិញ្ញាណទាំង៧ ដែលនៅចំពោះបល្ល័ង្កទ្រង់ ។

I. ក្រុមជំនុំទាំងប្រាំពីរនៅស្រុកអាស៊ី តាមពិតទៅជាក្រុមជំនុំតំបន់ ជានិមិត្តរូបដែលបានទាយទុកនៅក្នុងដំណាក់កាលទាំងប្រាំពីរ ដែលក្រុមជំនុំបានឆ្លងកាត់ ហើយនឹងត្រូវឆ្លងកាត់រហូតដល់ការយាងត្រឡប់មកវិញរបស់ព្រះអម្ចាស់—វិវរណៈ ១:៤; ២:១, ៨, ១២, ១៨; ៣:១, ៧, ១៤:

A. សំបុត្រទី១ដែលសរសេរផ្ញើទៅកាន់ក្រុមជំនុំនៅក្រុងអេភេសូរបង្ហាញពីរូបភាពរបស់ក្រុមជំនុំដែលនៅចុងបំផុតនៃដំណាក់កាលទីមួយ ក្នុងអំឡុងផ្នែកចុងក្រោយនៃសតវត្សរ៍ទី១—២:១-៧ ។

B. សំបុត្រទី២ដែលសរសេរផ្ញើទៅកាន់ក្រុមជំនុំនៅក្រុងស្មឺណាជានិមិត្តរូបពីក្រុមជំនុំដែលរងទុក្ខវេទនានៅក្រោមការធ្វើទុក្ខបុកម្នេញពីចក្រភពរ៉ូម៉ាំងដោយចាប់តាំងពីផ្នែកចុងក្រោយនៃសតវត្សរ៍ទី១រហូតដល់ដើមផ្នែកនៃសតវត្សរ៍ទី៤នៅពេលដែលអធិរាជខនស្ទែនធីនទីនដ៏អស្ចារ្យ (Constantine the Great) បាននាំយកសាសនាគ្រិស្ទានធ្វើជាសាសនាប្រចាំជាតិ—ខ៨-១១ ។

C. សំបុត្រទី៣ដែលសរសេរផ្ញើទៅកាន់ក្រុមជំនុំនៅក្រុងពើកាម៉ុសជានិមិត្តរូបពីក្រុមជំនុំខាងលោកិយក្រុមជំនុំដែលបានរៀបការនឹងលោកិយដោយចាប់តាំងពីពេលដែលអធិរាជខនស្ទែនធីនទីន(Constantine)បានទទួលយកសាសនាគ្រិស្ទានរហូតដល់គ្រាដែលប្រព័ន្ធសន្តប៉ាប៉ា (papal) ត្រូវបានតាំងឡើងនៅចុងក្រោយនៃសតវត្សរ៍ទី៦—ខ១២-១៧ ។

D. សំបុត្រទី៤ដែលសរសេរផ្ញើទៅកាន់ក្រុមជំនុំនៅក្រុងធាទេរ៉ាពិពណ៌នាពីក្រុមជំនុំដែលរាថយដោយចាប់ផ្តើមតាំងពីនៅចុងក្រោយនៃសតវត្សរ៍ទី៦រហូតដល់ប្រព័ន្ធសន្តប៉ាប៉ា(papal)បានតែងតាំងឡើងដល់ទីបញ្ចប់នៃយុគសម័យនេះនៅពេលដែលព្រះគ្រិស្តទ្រង់យាងត្រឡប់មកវិញ—ខ១៨-២៩ ។

E. សំបុត្រទី៥ដែលសរសេរផ្ញើទៅកាន់ក្រុមជំនុំនៅក្រុងសើដេសនិមិត្តរូបពីក្រុមជំនុំប្រូតេស្តង់ដោយចាប់ពីការកើតកំណែទម្រង់នៅដើមសតវត្សរ៍ទី១៦ រហូតដល់ការយាងត្រឡប់មកវិញរបស់ព្រះគ្រិស្ត—៣:១-៦ ។

F. សំបុត្រទី៦ដែលសរសេរផ្ញើទៅកាន់ក្រុមជំនុំនៅក្រុងភិឡាដិលភាបានទាយពីក្រុមជំនុំដែលមានបងប្អូនស្រឡាញ់គ្នាទៅវិញទៅមក ដែលជាការស្តារឡើងវិញនៃជីវិតក្រុមជំនុំដ៏ត្រឹមត្រូវ ដោយចាប់ពីដើមសតវត្សរ៍ទី១៩ នៅពេលដែលពួកបងប្អូនទាំង ឡាយនៅក្នុងប្រទេសអង់គ្លេសបានក្រោកឈរឡើង រហូតដល់ការលេចចេញជាលើកទីពីររបស់ព្រះអម្ចាស់—ខ៧-១៣ ។

G. សំបុត្រទី៧ដែលសរសេរផ្ញើទៅកាន់ក្រុមជំនុំនៅក្រុងឡៅឌីសេបង្ហាញពីជីវិតក្រុមជំនុំនៅបន្ទាប់ពីពួកបងប្អូនបានធ្លាក់ចុះ នៅក្នុងសតវត្សទី១៩ ដោយចាប់ពីផ្នែកចុងក្រោយនៃសតវត្សទី១៩ រហូតដល់ព្រះអម្ចាស់យាងត្រឡប់មកវិញ—ខ១៤-២២ ។
II. “ព្រះអង្គខ្ញុំស្រឡាញ់ដំណាក់ទ្រង់គឺក្រុមជំនុំឧត្តមព្រះទ័យព្រះស្រឡាញ់យ៉ាងខ្លាំងខ្ញុំបានទីពឹងពំនាក់”—(បទចម្រៀង៦១៦, អង់គ្លេស៨៥២) ។