៧៨ សេចក្តីអាថ៌កំបាំងអស្ចារ្យ ព្រះគ្រិស្ត និងក្រុមជំនុំ

ដកស្រង់ពី:
អេភេសូរ ៥:៣១-៣២ ដោយហេតុនោះបានជាមនុស្សប្រុស នឹងលាចេញពីឪពុកម្ដាយ ទៅនៅជាប់នឹងប្រពន្ធ ហើយអ្នកទាំង២នោះនឹងត្រឡប់ជាសាច់តែ១វិញ‍ សេចក្ដីអាថ៌កំបាំងនេះជ្រៅណាស់ តែខ្ញុំនិយាយខាងឯព្រះគ្រិស្តនឹងពួកជំនុំវិញ ។

ព្រះគ្រិស្ត គឺជាសេចក្តីអាថ៌កំបាំងរបស់ព្រះ សេចក្តីអាថ៌កំបាំងរបស់ព្រះគ្រិស្ត គឺជាក្រុមជំនុំ ។ ការពិតព្រះគ្រិស្តហើយនិងក្រុមជំនុំ គឺជាវិញ្ញាណតែមួយ និមិត្តរូបពីប្តី ឯប្រពន្ធដែលបានត្រឡប់ជាសាច់តែមួយនេះ ជាសេចក្តីអាថ៌កំបាំងដ៏អស្ចារ្យ ។

ខ្លឹមសារ:
អេភេសូរ ៥:៣២ សេចក្ដីអាថ៌កំបាំងនេះជ្រៅណាស់ តែខ្ញុំនិយាយខាងឯព្រះគ្រិស្ត នឹងពួកជំនុំវិញ ។

កូល៉ុស ២:២ ដើម្បីឱ្យបានស្គាល់សេចក្ដីអាថ៌កំបាំងនៃព្រះយ៉ាងពេញលេញ គឺជាព្រះគ្រិស្ត ។

អេភេសូរ ៣:៤-៦ កាលណាអ្នករាល់គ្នាមើលសំបុត្រនោះ នោះនឹងអាចយល់ពីចំណេះខ្ញុំ ខាងឯការអាថ៌កំបាំងរបស់ព្រះគ្រិស្តបាន …គឺដែលពួកសាសន៍ដទៃបានត្រឡប់ជាអ្នកគ្រងមរដកជាមួយគ្នានឹងជារូបកាយជាមួយគ្នា …ជាមួយគ្នាក្នុងព្រះគ្រិស្តដែរ ។

I. នៅក្នុងអេភេសូរ ៥:៣២ សាវកប៉ុលបាននិយាយថា “សេចក្ដីអាថ៌កំបាំងនេះជ្រៅណាស់ តែខ្ញុំនិយាយខាងឯព្រះគ្រិស្ត និងពួកជំនុំវិញ” ស្វាមីនិងភរិយាដំបូងគេនៅក្នុងព្រះគម្ពី គឺ អ័ដាមនិងអេវ៉ា ជានិមិត្តរូបយ៉ាងពេញលេញបង្ហាញពី ព្រះគ្រិស្ត និងក្រុមជំនុំ ។

A. លោកុប្បត្តិ ២:២៤ បានបង្ហាញថា បុរសនិងប្រពន្ធរបស់គាត់បានត្រឡប់ជាសាច់តែមួយ ។

B. អ័ដាម និងអេវ៉ា បានត្រឡប់ជាសាច់តែមួយ ប៉ុន្តែព្រះគ្រិស្តនិងក្រុមជំនុំបានត្រឡប់ជាវិញ្ញាណតែមួយ—១កូរិនថូស ៦:១៧ ។

C. ការពិតព្រះគ្រិស្ត និងក្រុមជំនុំជាវិញ្ញាណតែមួយ ជានិមិត្តរូបពី ប្តីនិងប្រពន្ធដែលបានត្រឡប់ជាសាច់តែមួយ នេះជាសេចក្តីអាថ៌កំបាំងអស្ចារ្យ—ខ១៧; អេភេសូរ ៥:៣១-៣២ ។

II. នៅក្នុង កូល៉ុស ២:២ សាវកប៉ុលបាននិយាយថា សេចក្តីអាថ៌កំបាំងរបស់ព្រះនោះ គឺជាព្រះគ្រិស្ត ហើយនៅ អេភេសូរ៣:៤ ប្រាប់ថា សេចក្តីអាថ៌កំបាំងរបស់ព្រះគ្រិស្ត គឺជាក្រុមជំនុំ :

A. ព្រះគ្រិស្ត គឺជាសេចក្តីអាថ៌កំបាំងរបស់ព្រះ ក្នុងព្រះជាម្ចាស់ទ្រង់ផ្ទាល់ គឺអាថ៌កំបាំង ហើយសេចក្តីអាថ៌កំបាំងរបស់ព្រះនេះ គឺជាការប្រែសភាពនៅក្នុងព្រះគ្រិស្ត ដូច្នេះហើយ ព្រះគ្រិស្តគឺជាសេចក្តីអាថ៌កំបាំងរបស់ព្រះ—កូល៉ុស ២:២-៣ ។

B. ព្រះគ្រិស្តដែលជាសេចក្តីអាថ៌កំបាំងរបស់ព្រះ កំពុងបង្កើតក្រុមជំនុំចេញមក ដែលជាសេចក្តីអាថ៌កំបាំងរបស់ព្រះគ្រិស្ត ។ ក្រុមជំនុំ គឺអាថ៌កំបាំង ពីព្រោះតែព្រះគ្រិស្តនៅក្នុងយើងគឺអាថ៌កំបាំង ជារូបកាយព្រះគ្រិស្ត ក្រុមជំនុំគឺជាការសម្តែងចេញនៃព្រះគ្រិស្ត—អេភេសូរ ១:២៣; ៣:៣-៦ ។

III. “ក្រុមជំនុំព្រះគ្រិស្តមានសិរី យើងក៏រួមមានចំណែកដែរ យើងរីករាយក្លាយជាតែមួយ ត្រូវបានផ្លាស់ប្រែមានរូបកាយមួយលើសកលលោក ហើយយើងមានជារបស់រូបកាយ ហាលេលូយ៉ាទ្រង់ឱ្យយើងក្លាយជាតែមួយ ហាលេលូយ៉ាសម្រាប់រូបកាយ យើងជាអវយវៈរូបកាយ យើងរាល់គ្នារស់សម្រាប់រូបកាយ ហាលេលូយ៉ាទ្រង់ឱ្យយើងក្លាយជាតែមួយ”—(បទចម្រៀងខ្មែរលេខ ៩៩៨ , អង់គ្លេសលេខ ១២១៦) ។