វាក្យសព្ទទី៨១ យើងជាអ្វី

ដកស្រង់ពី:
២ពេត្រុស ១:១២ ដូច្នេះ ខ្ញុំប្រុងប្រៀបនឹងរម្លឹក ដល់អ្នករាល់គ្នា អំពីសេចក្ដីទាំងនេះជានិច្ចទោះបីអ្នករាល់គ្នាស្គាល់ និងបានតាំងខ្ជាប់ខ្ជួនក្នុងសេចក្ដីពិតដែលមានហើយក៏ដោយ ។

ក្នុងនាមជាក្រុមជំនុំ យើងនៅទីនេះមិនធ្វើអ្វីទាំងអស់តែចែកចាយព្រះគ្រិស្តដល់អ្នកដទៃ ។ ការងាររបស់យើង គឺការបន្លឺសម្លេងអំពាវនាវហៅកូនៗរបស់ព្រះឱ្យត្រឡប់មករកគោលបំណងសំខាន់របស់ព្រះវិញដើម្បីយកព្រះគ្រិស្តធ្វើជាចំណុចកណ្តាលនៃអ្វីៗទាំងអស់ ហើយយកការសុគត ការរស់ឡើងវិញ និងការយាងទៅឋានដ៏ខ្ពស់របស់ទ្រង់ធ្វើជាមូលដ្ឋាននៃគ្រប់អ្វីៗទាំងអស់ ។

ខ្លឹមសារ:
២ពេត្រុស ១:១២ ដូច្នេះខ្ញុំប្រុងប្រៀបនឹងរម្លឹកដល់អ្នករាល់គ្នា អំពីសេចក្ដីទាំងនេះជានិច្ចទោះបីអ្នករាល់គ្នាស្គាល់ និងបានតាំងខ្ជាប់ខ្ជួនក្នុងសេចក្ដីពិតដែលមានហើយក៏ដោយ ។
កូល៉ុ ១:១៨ ទ្រង់ជាសិរសារបស់រូបកាយគឺជាពួកជំនុំ ព្រះអង្គជាដើមក៏បានរស់ពីស្លាប់ឡើងវិញមុនគេបង្អស់ ដើម្បីឱ្យទ្រង់បានជាប្រធានក្នុងគ្រប់ទាំងអស់ ។

I. នៅជំនាន់មុន ព្រះបានបង្ហាញសេចក្ដីពិតខុសៗគ្នា ។ សេចក្តីពិតនេះបានក្លាយជា “សេចក្តីពិតបច្ចុប្បន្ន” នៅក្នុងយុគសម័យនោះ—២ពេត្រុស ១:១២:

A. រាល់សេចក្តីពិតរបស់ព្រះពីមុន បានបង្កើតជាគ្រឹះនៃសេចក្តីពិតក្នុងពេលសព្វថ្ងៃនេះ ។ អ្វីដែលយើងមើលឃើញសព្វថ្ងៃនេះ គឺជាការបើកសម្តែងថែមទៀតរបស់ព្រះជាម្ចាស់ ។

B. ព្រះមានព្រះទ័យចង់ឃើញព្រះគ្រិស្តជាទីមួយនៅក្នុងគ្រប់ការទាំងអស់ ។ មូលដ្ឋាននៃគ្រប់ទាំងអស់ គឺការសុគត ការរស់ឡើងវិញ និងការយាងទៅឋានដ៏ខ្ពស់របស់ព្រះគ្រិស្ត ។ ក្រៅពីព្រះគ្រិស្ត គ្មានសភាពពិតខាងវិញ្ញាណទេ ។ នេះគឺជា «សេចក្ដីពិតបច្ចុប្បន្ន» របស់ព្រះ—កូល៉ុស ១:១៨ ។

II. ក្នុងនាមជាក្រុមជំនុំយើងនៅទីនេះមិនធ្វើអ្វីផ្សេងក្រៅពីចែកចាយព្រះគ្រិស្តដល់អ្នកដទៃនោះទេ។ការងាររបស់យើងគឺការបន្លឺសម្លេង អំពាវនាវហៅកូនៗរបស់ព្រះឱ្យត្រឡប់មករកគោលបំណងសំខាន់របស់ព្រះវិញដើម្បីយកព្រះគ្រិស្តធ្វើជាចំណុចកណ្តាលនៃគ្រប់ទាំងអស់ហើយយកការសុគតការរស់ឡើងវិញនិងការយាងទៅឋានដ៏ខ្ពស់របស់ទ្រង់ធ្វើជាមូលដ្ឋាននៃគ្រប់ទាំងអស់—១ធីម៉ូថេ ៣:១៥; កូល៉ុស ១:១៨:

A. យើងគួរតែធ្វើអ្វីៗគ្រប់យ៉ាង ដែលយើងអាចធ្វើដើម្បីបង្ហាញមនុស្សថា ព្រះអម្ចាស់គឺជាព្រះមេដឹកនាំលើគ្រប់ទាំងអស់ ។ សូមឱ្យព្រះជាម្ចាស់ផ្តល់ព្រះគុណដល់យើង ដើម្បីកុំឱ្យយើងក្លាយជាលុងចេញពី “សេចក្តីពិតបច្ចុប្បន្ន” នេះ—រ៉ូម ៩:៥ ។

B. សព្វថ្ងៃនេះ យើងមានទំនួលខុសត្រូវបួនយ៉ាង គឺទាក់ទងនឹងមនុស្សមានបាបយើងត្រូវតែប្រកាសដំណឹងល្អ ។ ទាក់ទងនឹងសាតាំង យើងត្រូវតែដឹងថាមានសង្គ្រាមខាងឯវិញ្ញាណ។ទាក់ទងនឹងក្រុមជំនុំយើងត្រូវតែប្រកាន់ខ្ជាប់នូវអ្វីដែលយើងមើលឃើញក្នុងពេលសព្វថ្ងៃនេះ ។ ទាក់ទងនឹងព្រះគ្រិស្ត យើងគួរតែថ្លែងទីបន្ទាល់ពីការពិតនៃភាពលេចធ្លោរបស់ទ្រង់ក្នុងគ្រប់ការទាំងអស់—១កូរិនថូស ៩:១៦; អេភេសូរ ៦:១២; ១:២៣; កូល៉ុស ១:១៨ ។

III. “ក្រុមជំនុំរូបកាយព្រះគ្រិស្ត ព្រះទ្រង់គង់នៅទីនេះជាទីជំនុំពួកបរិសុទ្ធ មនុស្សរួមនឹងព្រះវិសុទ្ធជ្រើសរើសមុនកំណើតលោកិយ សុគតប្រោសលោះបង់ថ្លៃធាតុពិតឋានៈនៅសួគ៌ា មិនមែននៅឯលោកា”—(បទចម្រៀង៥៩៨, អង់គ្លេស ៨២៤ ) ។