វាក្យសព្ទទី៨២ មូលដ្ឋាននៃក្រុមជំនុំ

ដកស្រង់ពី :
វិវរណៈ ១:១១ ការអ្វីដែលឯងឃើញ នោះចូរកត់ទុកក្នុងសៀវភៅចុះ រួចផ្ញើរទៅពួកជំនុំទាំង៧ ដែលនៅស្រុកអាស៊ីផង គឺនៅក្រុងអេភេសូរ ក្រុងស្មឺន៉ា ក្រុងពើកាម៉ុស ក្រុងធាទេរ៉ា ក្រុងសើដេស ក្រុងភីឡាដិលភា ហើយនៅក្រុងឡៅឌីសេដែរ ។

ទីក្រុងនីមួយៗនៅក្នុងតំបន់អាស៊ីម៉ៃនឺរ៍ មានក្រុមជំនុំតែមួយប៉ុណ្ណោះ ។ សម្រាប់តំបន់មួយ មានក្រុមជំនុំមួយសម្រាប់ទីក្រុងមួយ ។ តម្រូវការដើម្បីប្រជុំនៅលើមូលដ្ឋាននៃភាពតែមួយរបស់យើង គឺថា ត្រូវនៅក្នុងទីក្រុងដែលយើងរស់នៅ ។ រូបភាពនេះពិតជាស្រស់ល្អ ហើយសមគួរយ៉ាងណាទៅ!

ខ្លឹមសារ :
វិវរណៈ ១:១១ ការអ្វីដែលឯងឃើញ នោះចូរកត់ទុកក្នុងសៀវភៅចុះ រួចផ្ញើរទៅពួកជំនុំទាំង៧ ដែលនៅស្រុកអាស៊ីផង គឺនៅក្រុងអេភេសូរ ក្រុងស្មឺន៉ា ក្រុងពើកាម៉ុស ក្រុង ធាទេរ៉ា ក្រុងសើដេស ក្រុងភីឡាដិលភា ហើយនៅក្រុងឡៅឌីសេដែរ ។

កិច្ចការ ១៣:១ រីឯក្នុងពួកជំនុំនៅក្រុងអាន់ទីយ៉ូក នោះមានគ្រូអធិប្បាយ និងគ្រូបង្រៀន ។

I. ទីក្រុងនីមួយៗនៅក្នុងតំបន់អាស៊ីម៉ៃនឺរ៍ មានក្រុមជំនុំតែមួយប៉ុណ្ណោះ ។ សម្រាប់តំបន់មួយ មានក្រុមជំនុំមួយសម្រាប់ទីក្រុងមួយ—វិវរណៈ ១:១១; កិច្ចការ ១៣:១ :

A. យោងទៅតាមការបើកសម្តែងនៅក្នុងគម្ពីរសញ្ញាថ្មី ការបង្ហាញពីក្រុមជំនុំ គឺថា ក្រុមជំនុំមួយសម្រាប់ទីក្រុងមួយ—វិវរណៈ ១:១១ ។

B. ទីក្រុងមិនត្រឹមតែកំណត់ព្រំដែនឱ្យក្រុមជំនុំតំបន់ប៉ុណ្ណោះទេប៉ុន្តែទីក្រុងផ្ទាល់គឺជាមូលដ្ឋាននៃក្រុមជំនុំពីព្រោះមានតែក្រុមជំនុំមួយគត់នៅក្នុងសកលលោក ការនោះគួរតែមានការសម្តែងចេញពីក្រុមជំនុំតែមួយគត់ នៅតាមតំបន់ណាមួយដែលបាន ផ្តល់ឱ្យ ។

1. យើងអាចពន្យល់បង្ហាញពីរឿងរ៉ាវនៃក្រុមជំនុំមួយសម្រាប់ទីក្រុងមួយ ដោយមកពិចារណាពីរបៀបដែលជនជាតិអាម៉េរិក័ង ធ្វើកុងស៊ុលប្រតិបត្តិការនៅបរទេស ។ នៅតាមទីក្រុងផ្សេងៗគ្នានៅទូទាំងពិភពលោក អាចមានជនជាតិអាម៉េរិក័ងតែម្នាក់គត់ ដែលអាចធ្វើកុងស៊ុលបាន ដោយមិនគិតពីទំហំរបស់ក្រុងឡើយ ។

2. ប្រសិនបើទីក្រុងជាក់លាក់មួយមានទំហំធំខ្លាំងជនជាតិអាម៉េរិក័ងធ្វើកុងស៊ុលនៅទីនោះប្រហែលជាត្រូវអនុវត្តអាជីវកម្មរបស់ខ្លួននៅក្នុងម្ភៃប្រាំបីការិយាល័យដាច់ដោយឡែកពីគ្នា ប៉ុន្តែម្ភៃប្រាំបីការិយាល័យនៅតែជាកម្មសិទ្ធិរបស់ស្ថានកុងស៊ុលជនជាតិអាម៉េរិក័ងម្នាក់នៅក្នុងទីក្រុងនោះ ។

3. ដូចគ្នានេះដែរ ទីក្រុងមួយអាចមានសាលប្រជុំ ឬស្រុកជាច្រើន ប៉ុន្តែនៅតែមានក្រុមជំនុំតែមួយប៉ុណ្ណោះ ។ នៅតាមតំបន់ធំៗ ក្រុមជំនុំអាចប្រជុំនៅកន្លែងផ្សេងៗគ្នាជាច្រើន ធ្វើដូចក្រុមជំនុំនៅក្រុងយេរូសាឡិមដែរ ។

C. មូលដ្ឋាននៃក្រុមជំនុំគឺជាមូលដ្ឋាននៃភាពតែមួយនៅក្នុងតំបន់មួយ ។ តម្រូវការដើម្បីប្រជុំនៅលើមូលដ្ឋាននៃភាពតែមួយរបស់យើង គឺថា ត្រូវនៅក្នុងទីក្រុងដែលយើងរស់នៅ ។

II. រូបភាពនេះពិតជាស្រស់ល្អ ហើយសមគួរយ៉ាងណាទៅ ដូចជានៅ ទំនុកតម្កើង ១៣៣:១ និយាយថា “មើល ដែលបងប្អូននៅមូលជាមួយគ្នា ដោយចិត្តព្រមព្រៀង នោះជាការល្អ ហើយសមគួរយ៉ាងណាទៅ!”

III. យើងទៅមុខដើម្បីក្រុមជំនុំ ព្រះគ្រិស្តស្តារឡើងវិញ / យើងធ្វើឱ្យក្រុមជំនុំតំបន់ ពង្រីកគ្រប់ទិសទី រួមគ្នាឈរលើទីគ្រឹះតំបន់ រក្សាភាពតែមួយ / កសាងព្រះវិហាររបស់ទ្រង់សម្រេចតាមព្រះទ័យ /យើងដើម្បីព្រះគ្រិស្ត / យើងដើម្បីព្រះគ្រិស្ត / ដើម្បីក្រុមជំនុំស្តារឡើងវិញ/យើងដើម្បីព្រះគ្រិស្ត / យើងដើម្បីព្រះគ្រិស្ត / ដើម្បីក្រុមជំនុំស្តារឡើងវិញ (បទចម្រៀងភាសាខ្មែរលេខ , ១០០២ អង់គ្លេសលេខ ១២៥៥) ។