៩៩ ការចូលរួមនៅក្នុងការប្រជុំធំៗ និងការហ្វឹកហ្វឺនទាំងឡាយ

ដកស្រង់ពី:
អេភេសូរ ៤:១២ ប្រយោជន៍នឹងនាំឱ្យពួកបរិសុទ្ធបានគ្រប់លក្ខណ៍ឡើង សម្រាប់ធ្វើការជំនួយ ហើយនឹងស្អាងរូបកាយព្រះគ្រិស្តឡើង ។

យើងត្រូវការការប្រជុំធំៗតាមកាលកំណត់ដើម្បីជំរុញនិងលើកទឹកចិត្តដល់ពួកបរិសុទ្ធហើយនិងដើម្បីបើកភ្នែកពួកអ្នកដែលមានចិត្ត ស្វែងរក។យើងក៏ត្រូវតែបានហ្វឹកហ្វឺនផងដែរប្រយោជន៍ឱ្យយើងអាចចម្រើនធំនៅក្នុងជីវិតដើម្បីក្លាយជាមនុស្សមានជំនាញនៅក្នុងមុខងារប្រើការ និងមានប្រយោជន៍កាន់តែច្រើននៅក្នុងព្រះហស្តរបស់ព្រះអម្ចាស់ ។

ខ្លឹមសារ :
អេភេសូរ ៤:១១-១២ ហើយទ្រង់បានប្រទានឱ្យអ្នកខ្លះបានធ្វើជាសាវក ខ្លះជាគ្រូអធិប្បាយ ខ្លះជាគ្រូផ្សាយដំណឹងល្អ ខ្លះជាគ្រូគង្វាល ហើយខ្លះជាគ្រូបង្រៀន ។ ប្រយោជន៍នឹងនាំឱ្យពួកបរិសុទ្ធបានគ្រប់លក្ខណ៍ឡើង សម្រាប់ធ្វើការជំនួយ ហើយនឹងស្អាងរូបកាយព្រះគ្រិស្តឡើង ។

I. “ប្រយោជន៍នឹងនាំឱ្យពួកបរិសុទ្ធបានគ្រប់លក្ខណ៍ឡើង សម្រាប់ធ្វើការជំនួយ ហើយនឹងស្អាងរូបកាយព្រះគ្រិស្តឡើង”—អេភេសូរ៤:១២ :

A. ការធ្វើឱ្យពួកបរិសុទ្ធបានគ្រប់លក្ខណ៍ឡើងគឺជាការធ្វើឱ្យគាត់ពេញបរិបូរណ៌ធ្វើឱ្យគាត់បានប្រដាប់ខ្លួននិងធ្វើឱ្យគាត់បានរៀបគ្រប់ប្រដាប់ ។

B. យើងដែលជាពួកអ្នកជឿត្រូវតែបានគ្រប់លក្ខណ៍ឡើងដើម្បីមានមុខងារប្រើការនៅក្នុងរូបកាយរបស់ព្រះគ្រិស្តរហូតដល់ការកសាងឡើងនៃរូបកាយរបស់ព្រះគ្រិស្ត—ខ១២ ។

II. នៅក្នុងចលនាថ្មីរបស់ព្រះអម្ចាស់នៅក្នុងក្រុមជំនុំយើងត្រូវការការប្រជុំធំៗតាមកាលកំណត់ដ្បិតការជួបជុំប្រភេទនេះជំរុញនិងលើកទឹកចិត្តដល់ពួកបរិសុទ្ធ—កិច្ចការ ២:៤០-៤១ :

A. ការប្រជុំធំៗជំរុញនិងលើកទឹកចិត្តដល់ពួកបរិសុទ្ធ ។ ការនេះនឹងបើកភ្នែកពួកអ្នកមានចិត្តស្វែងរកឱ្យមើលឃើញអ្វីមួយបន្ថែមទៀត ។

B. ពួកគេត្រូវបានប្រដាប់ខ្លួនដើម្បីទ្របន្ទុកកាន់តែច្រើនសម្រាប់ព្រះអម្ចាស់ហើយពួកគេនឹងទទួលបានទស្សនៈនៃចលនារបស់ព្រះអម្ចាស់កាន់តែទូលំទូលាយ ។

III. យើងត្រូវតែបានហ្វឹកហ្វឺនសម្រាប់ការអនុវត្តន៍ជីវិតក្រុមជំនុំដើម្បីឱ្យមានប្រយោជន៍កាន់តែច្រើននៅក្នុងព្រះហស្ដរបស់ព្រះអម្ចាស់—អេភេសូរ ៤:១១-១២ :

A. ការបានហ្វឹកហ្វឺនគឺការមានការផ្គត់ផ្គង់ដ៏បរិបូរណ៌នៃព្រះគ្រិស្តបានចែកចាយដល់យើងដើម្បីឱ្យយើងអាចចម្រើនធំ—កូល៉ុស ២:១៩ ។

B. ហើយក៏ត្រូវបានប្រដាប់ខ្លួន ដើម្បីឱ្យយើងអាចមានជំនាញក្នុងមុខងារប្រើការ—អេភេសូរ ៤:១៦ ។

IV. “ម្ចាស់ខ្ញុំមិនគ្រាន់តែជាងស្មូនជាអ្នកកសាងដ៏វិសិរីថែមទាំងស្មូនខ្ញុំនឹងកែឆ្នៃតុបតែងខ្ញុំឱ្យល្អប្រពៃខ្ញុំមិនគ្រាន់តែជាមនុស្សដីតែជាត្បូងដែលកសាងថ្មីមិនគ្រាន់តែជាភាជនៈដីតែជាព្រះវិហារស្កឹមស្កៃមិនគ្រាន់តែជាភាជនៈដីតែជាព្រះវិហារស្កឹមស្កៃ”—(បទចម្រៀង៦០៤, អង់គ្លេស៨៤០) ។