វាក្យសព្ទទី ៩៨ ការថ្វាយទ្រព្យសម្បត្

ដកស្រង់ពី:
កិច្ចការ ២០:៣៥ ហើយនឹងនឹកចាំពីព្រះបន្ទូលនៃព្រះអម្ចាស់យេស៊ូ ដែលទ្រង់មានបន្ទូលថា ដែលឱ្យ នោះបានពរជាជាងទទួល ។

វិធីដែលដ៏ល្អបំផុតដើម្បីទទួលបានពរខាងសំភារៈបរិបូរពីព្រះនោះគឺឱ្យ។ការឱ្យគឺមានពរជាងទទួល។ប្រសិនបើយើងពិតជាថ្វាយគ្រប់ទាំងអស់ទៅចំពោះព្រះ នូវអ្វីដែលជារបស់ទ្រង់ នោះព្រះជាម្ចាស់នឹងចាក់ព្រះពរដល់យើងជាមិនខាន ។ ទ្រង់នឹងវាល់មកឱ្យយើងវិញ ទាំងញាត់ ទាំងរលាក់ ហើយដាក់ឱ្យហៀរ នឹងយកមកដាក់បំពេញចិត្តយើងផង ។

ខ្លឹមសារ:
លូកា ៦:៣៨ ចូរឱ្យទៅគេ នោះនឹងបានឱ្យមកអ្នកដែរ គេនឹងវាល់ឱ្យអ្នកយ៉ាងល្អ ទាំងញាត់ ទាំងរលាក់ ហើយដាក់ឱ្យហៀរ នឹងយកមកដាក់បំពេញចិត្តអ្នកផង ដ្បិតគេនឹងវាល់ឱ្យអ្នក តាមរង្វាល់ណាដែលអ្នកវាល់ឱ្យគេ ។

កិច្ចការ ២០:៣៥ ហើយនឹងនឹកចាំពីព្រះបន្ទូលនៃព្រះអម្ចាស់យេស៊ូ ដែលទ្រង់មានបន្ទូលថា ដែលឱ្យ នោះបានពរជាជាងទទួល ។

I. “ចូរឱ្យទៅគេ នោះនឹងបានឱ្យមកអ្នកដែរ គេនឹងវាល់ឱ្យអ្នកយ៉ាងល្អ ទាំងញាត់ ទាំងរលាក់ ហើយដាក់ឱ្យហៀរ នឹងយកមកដាក់បំពេញចិត្តអ្នកផង ដ្បិតគេនឹងវាល់ឱ្យអ្នក តាមរង្វាល់ណាដែលអ្នកវាល់ឱ្យគេ”—លូកា ៦:៣៨ :

A. នេះជាសេចក្តីសន្យាដែលបានមានបន្ទូលចេញពីព្រះឱស្ឋព្រះមកប្រសិនបើយើងស្ម័គ្រចិត្តចែកទ្រព្យសម្បត្តិរបស់យើង ចំពោះតម្រូវការសម្រាប់ជាផលប្រយោជន៍របស់ព្រះ នោះទ្រង់នឹងប្រទានមកយើងវិញជាទីពេញចិត្តផង ។

B. នេះជាអ្វីដែលបរិបូរណ៍ និងហូរហៀរ គឺទាំងញាត់ ទាំងរលាក់ ហើយដាក់ឱ្យហៀរ ទ្រង់នឹងមិនប្រទានមកក្នុងដៃយើងវិញ នូវអ្វីដែលបន្តិចបន្តួច និងមានកំណត់នោះទេ ។ អ៊ូ! តើនេះជាការចំណេញមកវិញយ៉ាងណាទៅ!—ខ៣៨ ។

II. “ត្រូវចងចាំព្រះបន្ទូលរបស់ព្រះអង្គម្ចាស់យេស៊ូ ដែលបានមានបន្ទូលដោយអង្គទ្រង់ផ្ទាល់ថា ដែលឱ្យ នោះបានពរជាជាងទទួល”—កិច្ចការ ២០:៣៥ :

A. នៅក្នុងព្រះនេត្យរបស់ព្រះ ដូចជាដង្វាយ គឺជាប្រភេទនៃការសាបព្រោះ ដែលនឹងអាចទទួលផលដោយការច្រូត ។ នណារដែលព្រោះតិច នោះនឹងច្រូតបានតិច ហើយអ្នកណាដែលព្រោះច្រើន នោះនឹងច្រូតបានច្រើន ។

B. វិធីដ៏ល្អបំផុតដើម្បីទទួលបានពរខាងសំភារៈបរិបូរពីព្រះនោះគឺឱ្យមិនមែនទទួលទេ ដូច្នេះហើយព្រះអម្ចាស់ទ្រង់ផ្ទាល់បានសន្យាថា ការដែលឱ្យ គឺមានពរជាងទទួល—ខ៣៥ ។

III. “ចូរនាំយកដង្វាយ១ភាគក្នុង១០ទាំងអស់ មកដាក់ក្នុងឃ្លាំងចុះ ដើម្បីឱ្យមានស្បៀងអាហារនៅក្នុងដំណាក់នៃអញ ហើយល្បងលអញឥឡូវ បើអញមិនបើកទ្វារឋានសួគ៌ ដើម្បីចាក់ព្រះពរមកលើឯង ដែលនឹងគ្មានកន្លែងល្មមទុកបានទេ នេះហើយជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ”—ម៉ាឡាគី ៣:១០ ។

IV. “គ្រប់ទាំងអស់ខ្ញុំថ្វាយព្រះយេស៊ូ ឥតសំចៃទុកអ្វីមួយសោះ សូមព្រះអង្គយាងមកមេត្តាប្រោស ដោយព្រះទ័យស្រឡាញ់សន្តោស គ្រប់ទាំងអស់ខ្ញុំថ្វាយ ថ្វាយដាច់ដល់ព្រះអង្គ ថ្វាយទាំងខ្លួនជីវិតវិញ្ញាណផងថ្វាយដាច់ដល់ព្រះអង្គ”—(បទចម្រៀងលេខ ៣៣៧, អង់គ្លេសលេខ ៤៤១) ។