វាក្យសព្ទទី ១០០ ការរួមបញ្ចូលនៃរូបកាយព្រះគ្រិស្

ដកស្រង់ពី :

១កូរិនថូស ១២:២៤ តែអវយវៈណារបស់យើងដែលល្អមើល នោះមិនត្រូវការអ្វីទេ ដូច្នេះ ព្រះទ្រង់បានផ្សំរូបកាយ ព្រមទាំងប្រទានឱ្យអវយវៈណាដែលខ្វះ បានប្រសើរលើសជាងទៅទៀត ។

បានរួមបញ្ចូល (បានផ្សំ) បង្កប់ន័យពីការបាត់បង់នៃភាពខុសៗគ្នា ព្រះបានរួមបញ្ចូលពួកអ្នកជឿទាំងអស់ ។ ដូច្នេះ ពួកអ្នកដែលមិនល្អមើលចែករំលែកភាពសមសួនជាមួយពួកអ្នកដែលល្អមើល ហើយពួកអ្នកខ្លាំងជាងចិញ្ចឹម និងផ្គត់ផ្គង់ពួកអ្នកខ្សោយជាង ។ បន្ទាប់មកទើបយើងមានរូបកាយ ។

ខ្លឹមសារ:
១កូរិនថូស ១២:២៤ តែអវយវៈណារបស់យើងដែលល្អមើល នោះមិនត្រូវការអ្វីទេ ដូច្នេះ ព្រះទ្រង់បានផ្សំរូបកាយ ព្រមទាំងប្រទានឱ្យអវយវៈណាដែលខ្វះ បានប្រសើរលើសជាងទៅទៀត ។

១០:១៧ ដ្បិតដែលមាននំប៉័ងតែ១ដុំនោះយ៉ាងណា ចំណែកពួកយើងដែលមានគ្នាច្រើន ក៏ជារូបកាយតែ១យ៉ាងនោះដែរ ពីព្រោះយើងទាំងអស់គ្នាទទួលទានពីដុំនំប៉័ងតែមួយនោះឯង ។

I. ក្នុងនាមជារូបកាយដ៏រស់ការកសាងពួកបរិសុទ្ធឡើងគឺត្រូវបានបំពេញសម្រេចដោយគ្រប់អវយរៈទាំងអស់បានរួមបញ្ចូលគ្នាទៅវិញទៅមក—១កូរិនថូស ១០:១៧ :

A. គ្រាប់ជាច្រើនទាំងអស់សុទ្ធតែក្លាយជានំបុ័ងតែមួយដុំតាមរយៈគ្រាប់ទាំងអស់បានបំបែកទៅជាបំណែកតូចៗ កិនឱ្យទៅជាម្សៅម៉ត់ ហើយបន្ទាប់មករួមបញ្ចូលជាមួយគ្នា ដើម្បីឱ្យបានក្លាយជានំបុ័ងតែមួយដុំ—យ៉ូហាន ១២:២៤ ។

B. ក្រុមជំនុំ គឺជានំបុ័ងមួយដុំ ជានំមួយដុំ ដែលធ្វើពីម្សៅម៉ត់ ។ ម្សៅម៉ត់នេះ បានមកពីគ្រាប់ស្រូវសាលី ពួកយើងគឺជាគ្រាប់ជាច្រើន ដើម្បីឱ្យយើងអាចបានកិនទៅជាម្សៅម៉ត់ សម្រាប់ធ្វើនំ នំបុ័ង នៃក្រុមជំនុំ—១កូរិនថូស ១០:១៧ ។

II. “តែអវយវៈណារបស់យើងដែលល្អមើល នោះមិនត្រូវការអ្វីទេ ដូច្នេះ ព្រះទ្រង់បានផ្សំរូបកាយ ព្រមទាំងប្រទានឱ្យអវយវៈណាដែលខ្វះ បានប្រសើរលើសជាងទៅទៀត” ។ បានរួមបញ្ចូល (បានផ្សំ) ត្រង់នេះ បង្កប់ន័យពីការបាត់បង់នៃភាពខុសគ្នា ។

A. ពួកអ្នកដែលមិនល្អមើលចែករំលែកភាពសមសួនជាមួយពួកអ្នកដែលល្អមើលហើយពួកអ្នកខ្លាំងជាងចិញ្ចឹមនិងផ្គត់ផ្គង់ពួកអ្នកខ្សោយជាង ។ បន្ទាប់មកទើបយើងមានរូបកាយ—ខ២៤ ។

B. នៅក្នុងជីវិតក្រុមជំនុំយើងមានពណ៌សម្បុរពូជសាសន៍សញ្ញាតិនិងឋានៈនៅក្នុងសង្គម។ប៉ុន្តែព្រះបានរួមបញ្ចូលពួកអ្នកជឿនៃពូជសាសន៍ និងសម្បុរផ្សេងៗគ្នាទាំងអស់ ។

C. នៅក្នុងក្រុមជំនុំតំបន់ទាំងឡាយមានពួកបរិសុទ្ធផ្សេងៗគ្នា។ភាពខុសគ្នារបស់បងប្អូនម្នាក់អាចជាភាពរហ័សរហួនឯម្នាក់ទៀតអាចជា ភាពយឺតយ៉ាវ ប៉ុន្តែនៅក្នុងជីរិតរូបកាយភាពយឺតយ៉ាវបាត់សូន្យឯភាពរហ័សរហួនត្រូវបានដកយកចេញ។ ភាពខុសគ្នាទាំងអស់ ត្រូវបានបាត់បង់ទៅ ។

III. “រាល់ពេលប្រជុំនាំព្រះគ្រិស្តមក នាំភាពសម្បូរដែលទ្រង់ប្រទាន នាំគ្នាយកមកថ្វា្វយជាតង្វាយ ដើម្បីសម្តែងព្រះគ្រិស្ត គ្រប់ពាក្យបន្ទាល់នឹងអធិដ្ឋាន ចែកចាយដល់គ្នាដោយប្រើវិញ្ញាណ សេចក្តីបង្រៀននិងអំណោយទាន ដើម្បីសម្តែងព្រះគ្រិស្ត បន្ទរ យើងមកសម្តែងព្រះគ្រិស្ត យើងមកសម្តែងព្រះគ្រិស្ត នាំគ្នាយកភាពសម្បូរនៃព្រះ យើងមកសម្តែងព្រះគ្រិស្ត ។”—( បទចម្រៀង ៦២៤, អង់គ្លេស ៨៦៤) ។