វាក្យសព្ទទី ៤៩ ការបានពេញជាព្រះវិញ្ញាណ

ដកស្រង់ពី :

អេភេសូរ ៥:១៨ កុំឱ្យស្រវឹងស្រា ដែលនាំឱ្យព្រើលចិត្តឡើយ តែចូរឱ្យបានពេញជាព្រះវិញ្ញាណវិញ ។

“ពេញ”មានន័យថាការបានពេញនៅខាងក្នុង។វិញ្ញាណរបស់យើងមិនគួរនៅទទេទេប៉ុន្តែគួរតែបានពេញជាមួយនឹងភាពបរិបូររបស់ព្រះគ្រិស្ដវិញ ។ ប្រសិនបើយើងចង់បានពេញដោយព្រះវិញ្ញាណបរិសុទ្ធ យើងត្រូវតែអធិដ្ឋាន និងសារភាពបាបជារៀងរាល់ថ្ងៃ ។

ខ្លឹមសារ :

អេភេសូរ ៥:១៨ កុំឱ្យស្រវឹងស្រា ដែលនាំឱ្យព្រើលចិត្តឡើយ តែចូរឱ្យបានពេញជាព្រះវិញ្ញាណវិញ ។

កិច្ចការ ២:៣៨ ពេត្រុសឆ្លើយតបថា ចូរអ្នករាល់គ្នាប្រែចិត្តចុះ ហើយទទួលបុណ្យជ្រមុជទឹកទាំងអស់គ្នា ដោយនូវព្រះនាមព្រះយេស៊ូគ្រិស្ត ប្រយោជន៍ឱ្យបានរួចពីបាប នោះអ្នករាល់គ្នានឹងទទួលអំណោយទាន ជាព្រះវិញ្ញាណបរិសុទ្ធ ។

I. អេភេសូរ ៥:១៨ និយាយថា “កុំឱ្យស្រវឹងស្រា ដែលនាំឱ្យព្រើលចិត្តឡើយ តែចូរឱ្យបានពេញជាព្រះវិញ្ញាណវិញ” ។ វិញ្ញាណរបស់យើងមិនគួរនៅទទេទេ ប៉ុន្តែគួរតែបានពេញជាមួយនឹងភាពបរិបូររបស់ព្រះគ្រិស្ដវិញ :

A. ភាពស្រវឹងធ្វើឱ្យមនុស្សវង្វេងស្មារតីព្រោះស្រាត្រឡប់ជាសកម្មខាងប្រតិបត្ដិការថាមពលនៅខាងក្នុងហើយនាំឱ្យចេញជាការរស់នៅមិនធម្មតា—ខ១៨ ។

B. ស្រដៀងគ្នាដែរការដំណើរជីវិតគ្រិស្ទានដ៏ប្រក្រតីគឺជាការដំណើរជីវិតខាងវិញ្ញាណដែលចេញមកពីការហូរហៀរនៃព្រះវិញ្ញាណបរិសុទ្ធនៅក្នុងយើង ដែលជាអំណាចសកម្ម ។ ដូច្នេះ ការដំណើរជីវិតគ្រិស្ទានដ៏ប្រក្រតី គួរតែជាការដំណើរជីវិតប្រកបដោយសេចក្តីអរសប្បាយ ដែលពោរពេញទៅដោយព្រះវិញ្ញាណបរិសុទ្ធ—ខ១៨ ។

II. យើងត្រូវតែមានសេចក្តីអធិដ្ឋានគ្រប់គ្រាន់និងហ្មត់ចត់រហូតដល់យើងបានពេញដោយព្រះវិញ្ញាណបរិសុទ្ធ។ដើម្បីអធិដ្ឋានរហូតដល់យើងបានពេញដោយព្រះវិញ្ញាណបរិសុទ្ធ តម្រូវឱ្យយើងបានបំភ្លឺ និងសារភាពអំពើបាបរបស់យើង—កិច្ចការ ២:៣៨ :

A. នៅពេលបងប្អូនអធិដ្ឋានតាមរបៀបនេះសូមកុំស្វែងរកពីអារម្មណ៍ឡើយ។បងប្អូនត្រូវតែជឿថាព្រះវិញ្ញាណរបស់ព្រះអម្ចាស់គង់នៅជាមួយបងប្អូន។យោងតាមអារម្មណ៍ខាងក្នុងនិងការចងចាំរបស់បងប្អូនបងប្អូនក៏ត្រូវការសារភាពអំពើបាបរបស់បងប្អូននៅចំពោះព្រះអម្ចាស់ម្តងមួយៗរហូតដល់បងប្អូនមិនមានអ្វីត្រូវសារភាពទៀត។ពេលបងប្អូនបានធ្វើបែបនេះហើយបងប្អូនគួរតែជឿថាវិញ្ញាណរបស់បងប្អូនបានពេញដោយព្រះត្រីឯកហើយ—ខ៣៨ ។

B. ការដកដង្ហើម គឺប្រៀបដូចជាសេចក្តីអធិដ្ឋានរបស់យើង រីឯការលាងដៃ គឺប្រៀបដូចជាការសារភាពបាបរបស់យើង ។ ប្រសិនបើយើងចង់បានពេញដោយព្រះវិញ្ញាណបរិសុទ្ធ យើងត្រូវតែអធិដ្ឋាន និងសារភាពបាបរាល់ថ្ងៃ—១យ៉ូហាន ១:៩ ។

III. ទ្រង់អាចមកសណ្ឋិតពោរពេញពិត ដើម្បីធ្វើជាម្ចាស់ជីវិត សូមទ្រង់តាំងលំនៅឱ្យនៅនិត្យ សូមឱ្យសូមសណ្ឋិតឥឡូវ សូមសណ្ឋិតនៅក្នុងចិត្ត ឱព្រះយេស៊ូសូមថ្នមថ្និត ឱ្យវិញ្ញាណនៃព្រះយាងមក សណ្ឋិតពោរពេញក្នុងចិត្តផងខ្ញុំ—(បទចម្រៀងខ្មែរលេខ ២១៧ អង់គ្លេសលេខ ២៦៧) ។