វាក្យសព្ទទី ៥៦ ការកែជាថ្

ដកស្រង់ពី :
រ៉ូម ១២:២ កុំឱ្យត្រាប់តាមសម័យនេះឡើយ ចូរឱ្យអ្នករាល់គ្នាបានផ្លាស់ប្រែវិញ ដោយគំនិតបានកែជាថ្មីឡើង ។

ការកែជាថ្មី គឺជាគំនិតនៃការកែជាថ្មី ។ វិធីនៃការកែជាថ្មី អាស្រ័យលើ សេចក្តីអធិដ្ឋាន និងការអានព្រះគម្ពីរ ។ ពេលដែលព្រះវិញ្ញាណបរិសុទ្ធមកបំភ្លឺយើងខណៈពេលដែលយើងអធិដ្ឋាននិងអានព្រះគម្ពីរពីមួយថ្ងៃទៅមួយថ្ងៃនោះគំនិតនៅខាងក្នុងយើងនឹងបានផ្លាស់ប្តូរពីចាស់ទៅថ្មី ។

ខ្លឹមសារ :
រ៉ូម ១២:២ កុំឱ្យត្រាប់តាមសម័យនេះឡើយ ចូរឱ្យអ្នករាល់គ្នាបានផ្លាស់ប្រែវិញ ដោយគំនិតបានកែជាថ្មីឡើង ។

ទីតុស ៣:៥ នោះទ្រង់បានជួយសង្រ្គោះយើងបានប្រព្រឹត្តដោយសុចរិតនោះទេគឺដោយសេចក្តីមេត្តាករុណារបស់ទ្រង់វិញ ដោយសារការសម្អាតនៃសេចក្តីកើតជាថ្មី ហើយការប្រោសជាថ្មីឡើងវិញ នៃព្រះវិញ្ញាណបរិសុទ្ធ ។

I. រ៉ូម ១២:២ និយាយថា “ កុំឱ្យត្រាប់តាមសម័យនេះឡើយ ចូរឱ្យអ្នករាល់គ្នាបានផ្លាស់ប្រែវិញ ដោយគំនិតបានកែជាថ្មីឡើង” ការកែជាថ្មី បានបង្រៀនដោយព្រះគម្ពីរ គឺជាគំនិតបានកែជាថ្មី ទាំងអស់នេះ គឺទាក់ទងទៅនឹងគំនិត :

A. គំនិត គឺជាចិត្តគំនិតរបស់យើង ជាទស្សនវិជ្ជា ជាគំនិតបែបសាសនា ការមើលឃើញរបស់យើងចំពោះមនុស្ស និងរបស់ផ្សេងៗ ។ល។—១ពេត្រុស ១:១៦ ។

B. យើងមិនគួរត្រាប់តាមសម័យនេះឡើយ។ការនេះមានន័យថាយើងមិនគួរត្រាប់តាមសម័យនេះឡើយផ្ទុយទៅវិញយើងគួរតែបានផ្លាស់ប្រែ ដោយគំនិតបានកែជាថ្មី—ខ២ក ។

C. យើងត្រូវការបានកែជាថ្មីនៅក្នុងគំនិតរបស់យើងជាចម្បងដោយឱ្យគំនិតនៅក្នុងយើងបានដូចជាព្រះគ្រិស្តយេស៊ូនោះគឺស្មើនិងការយកគំនិតរបស់ព្រះគ្រិស្តយេស៊ូ ធ្វើជាគំនិតរបស់យើង—ភីលីព ២:៥ ។

II. ទីតុស៣:៥និយាយថា គឺដោយសេចក្តីមេត្តាករុណារបស់ទ្រង់វិញ ដោយសារការសម្អាតនៃសេចក្តីកើតជាថ្មី ហើយការប្រោសជាថ្មីឡើងវិញ នៃព្រះវិញ្ញាណបរិសុទ្ធ :

A. ដើម្បីឱ្យយើងបានកែជាថ្មីនៅក្នុងគំនិតរបស់យើងគឺដើម្បីឱ្យយើងលុបចោលអស់ទាំងទស្សនៈចាស់ៗដែលទាក់ទងនឹងរឿងរ៉ាវនៃជីវិតមនុស្ស និងធ្វើឱ្យថ្មីម្តងទៀតដោយការបង្រៀនរបស់ព្រះគម្ពីរបរិសុទ្ធ ហើយនិងការបំភ្លឺដោយព្រះវិញ្ញាណបរិសុទ្ធ ។

B. វិធីនៃការកែជាថ្មីអាស្រ័យលើសេចក្តីអធិដ្ឋាននិងការអានព្រះគម្ពីរ។នៅពេលដែលអ្នកអានព្រះគម្ពីរហើយត្រឡប់ជាមានភាពជិតស្និទ្ធជាងមុននោះព្រះវិញ្ញាណបរិសុទ្ធនឹងបំភ្លឺអ្នកហើយនឹងនាំផ្លូវអ្នក។ពេលដែលព្រះវិញ្ញាណបរិសុទ្ធមកបំភ្លឺអ្នកខណៈពេលដែលអ្នកអធិដ្ឋាននិងអានព្រះគម្ពីរពីមួយថ្ងៃទៅមួយថ្ងៃនោះគំនិតនៅខាងក្នុងអ្នកនឹងបានផ្លាស់ប្តូរពីចាស់ទៅថ្មី—ទំនុកតម្កើង ១១៩:១៣០, ទីតុស ៣:៥ ។

III. វិញ្ញាណខ្ញុំពង្រីកពង្រឹង សម្រេចគ្រប់ផ្នែក្នុងព្រលឹង គ្រប់ផ្នែកខាងក្នុងព្រះអង្គស្អាងថ្មី ស្តាប់បន្ទូលជ្រួតជ្រាបក្នុងរាងកាយ ។ សូមព្រះអង្គប្រោសព្រលឹងគ្រប់ផ្នែក ប្រែដូចរូបអង្គទ្រង់សព្វគ្រប់ ដោយព្រះវិញ្ញាណ ជ្រួតជ្រាប់ក្នុងខ្ញុំ សម្បូរដូចរូបភាព ព្រះអង្គ—(បទចម្រៀងលេខ៥៤៦ , អង់គ្លេសលេខ ៧៥០) ។