ដកស្រង់ពី :
អេភេសូរ ១:២២-២៣ …ទាំងប្រទានទ្រង់មកធ្វើជាសិរសាលើគ្រប់ទាំងអស់ ដល់ពួកជំនុំ ដែលជារូបកាយទ្រង់ គឺជាសេចក្ដីពោរពេញរបស់ព្រះអង្គ ដែលបំពេញគ្រប់ទាំងអស់ ក្នុងទាំងអស់ ។
អេភេសូរ ១:២២ និង២៣ បើកសម្តែងពីក្រុមជំនុំគឺជារូបកាយរបស់ព្រះគ្រិស្ត ។ នៅក្នុងសកលលោកនេះ មានរូបកាយព្រះគ្រិស្តតែមួយប៉ុណ្ណោះ ។ នៅក្នុងព្រះវិញ្ញាណតែ១ យើងគ្រប់គ្នាក៏បានត្រូវជ្រមុជចូលក្នុងរូបកាយតែ១ ផឹកពីព្រះវិញ្ញាណតែ១ដែរ ។
ខ្លឹមសារ :
អេភេសូរ ១:២២-២៣ ហើយទ្រង់បានបង្ក្រាបគ្រប់ទាំងអស់ នៅក្រោមព្រះបាទនៃព្រះរាជបុត្រា ទាំងប្រទានទ្រង់មកធ្វើជាសិរសាលើគ្រប់ទាំងអស់ ដល់ពួកជំនុំ ដែលជារូបកាយទ្រង់ គឺជាសេចក្ដីពោរ
ពេញរបស់ព្រះអង្គ ដែលបំពេញគ្រប់ទាំងអស់ ក្នុងទាំងអស់ ។
១កូរិនថូស ១២:១៣ ដ្បិតយើងទាំងអស់គ្នាទោះបើជាសាសន៍យូដា ឬសាសន៍ក្រេក បាវបម្រើ ឬអ្នកជាក្ដី យើងបានទទួលពិធីជ្រមុជទឹក ចូលក្នុងរូបកាយតែ១ ដោយសារព្រះវិញ្ញាណតែ១ ហើយគ្រប់គ្នាក៏បានត្រូវផឹកពីព្រះវិញ្ញាណតែ១ដែរ ។
I. ការបើកសម្តែងដ៏ខ្ពង់ខ្ពស់បំផុតនៅក្នុងព្រះគម្ពី គឺជារូបកាយរបស់ព្រះគ្រិស្ត—អេភេសូរ ១:២២-២៣ ។
II. នៅក្នុងសកលលោកនេះ មានរូបកាយព្រះគ្រិស្តតែមួយប៉ុណ្ណោះ—៤:៤ :
A. រូបកាយព្រះគ្រិស្តគឺមានតែមួយប៉ុណ្ណោះនៅក្នុងសកលលោកនេះមិនមានរូបកាយព្រះគ្រិស្តនៅអាមេរិចហើយរូបកាយមួយទៀតនៅជប៉ុននោះទេ ។ នៅក្នុងគ្រប់ទីកន្លែង រូបកាយព្រះគ្រិស្តគឺមានតែមួយ ដែលមានព្រះត្រីឯកជាចំណុះ—ខ៤-៦ ។
B. ភាពតែមួយនៃរូបកាយរបស់ព្រះគ្រិស្ត គឺត្រូវបានរក្សា និងសម្តែងចេញតាមរយៈក្រុមជំនុំតំបន់ដែលនៅក្នុងតំបន់នោះ—កិច្ចការ ៨:១; វិវរណៈ ១:១១ ។
III. “តែអវយវៈទាំងនោះ ទោះមានច្រើនក៏ពិត គង់តែរួមគ្នាមកជារូបតែ១ទេ នោះព្រះគ្រិស្តក៏ដូច្នោះដែរ ដ្បិតយើងទាំងអស់គ្នាទោះបើជាសាសន៍យូដា ឬសាសន៍ក្រេក បាវបម្រើ ឬអ្នកជាក្ដី យើងបានទទួលពិធីជ្រមុជទឹក ចូលក្នុងរូបកាយតែ១ ដោយសារព្រះវិញ្ញាណតែ១ ហើយគ្រប់គ្នាក៏បានត្រូវផឹកពីព្រះវិញ្ញាណតែ១ដែរ”—១កូរិនថូស ១២:១២-១៣ :
A. រូបកាយព្រះគ្រិស្តត្រូវបានផ្សំឡើងពីពួកអ្នកជឿទាំងអស់ ដែលជាអវយវៈនៃរូបកាយ ។
B. ១កូរិនថូស ១២:១៣ និយាយថា ដោយសារព្រះវិញ្ញាណតែ១នេះ យើងទាំងអស់បានជ្រមុជទឹកចូលក្នុងរូបកាយដ៏រស់តែ១នេះ ដែលយើងអាចសម្តែងព្រះគ្រិស្ត ដូច្នេះហើយយើងទាំងអស់គ្នា មិនគួរគិតពី ពូជសាសន៍ សញ្ជាតិ និងឋានៈនៅក្នុងសង្គមនោះទេ យើងជារូបកាយតែមួយ ។
C. ១កូរិនថូស ១២:១៣ បញ្ជាក់ថា យើងផឹកពីព្រះវិញ្ញាណតែមួយនៅក្នុងរូបកាយ ។ យើងបានទទួលជ្រមុជទឹក ចូលក្នុងរូបកាយតែ១ ដោយសារព្រះវិញ្ញាណតែ១ ហើយគ្រប់គ្នាក៏បានត្រូវផឹកពីព្រះវិញ្ញាណតែ១ដែរ ។ ព្រះវិញ្ញាណគឺនៅក្នុងរូបកាយ ដរាបណាយើងនៅក្នុងរូបកាយ នោះយើងអាចផឹកពីព្រះវិញ្ញាណបាន ។
IV. “ពួកយើងរាល់គ្នាជារូបកាយរួមនៃក្រុមជន មានចំនួនច្រើនតែយើងរួមមកតែមួយ ដោយជីវិតទ្រង់ យើងទាំងអស់គ្នារួមជារូបកាយ ក្នុងជីវិតទ្រង់យើងរួមមកជាតែមួយ ។ ក្នុងពិភពលោកមានរូបកាយមួយប៉ុណ្ណោះ យើងទាំងអស់គ្នាទាំងអស់គ្នា សម្តែងចេញមក ជំហរតែមួយនៅលើទីគ្រឹះតំបន់ មានបណ្តាជនច្រៀងស្ងើចសរសើរ”—(បទចម្រៀងខ្មែរលេខ ៨២៩, អង់គ្លេសលេខ ១១០៧) ។