Comfort in Trials-Khmer (1)

ទោះបើដើរឆ្លងកាត់ច្រកភ្នំនៃម្លប់សេចក្តីស្លាប់ក៏ដោយ
គង់តែមិនខ្លាចសេចក្តីអាក្រក់ណាឡើយ

ទំន. ២៣:៤ អើ ទោះបើខ្ញុំដើរកាត់ច្រកភ្នំ/ នៃម្លប់សេចក្តីស្លាប់ក៏ដោយ គង់តែមិនខ្លាចសេចក្តីអាក្រក់ណាឡើយ / ដ្បិតទ្រង់នៅជាមួយនឹងទូលបង្គំ។ / ព្រនង់ ហើយនឹងដំបងរបស់ទ្រង់កម្សាន្តចិត្តទូលបង្គំ។

ទោះបើដើរឆ្លងកាត់ច្រកភ្នំនៃម្លប់សេចក្តីស្លាប់ក៏ដោយ គង់តែមិនភ័យខ្លាចឡើយ

យើងជាអ្នកដែលបានដើរតាមព្រះអម្ចាស់អស់ជាច្រើនឆ្នាំ នោះអ្នកនឹងប្រាប់ថា យើងកាន់តែបន្តទៅមុខនោះស្ថានភាពកាន់តែពិបាក។ កន្លែងទី៣ គឺជាច្រកភ្នំនៃម្លប់សេចក្តីស្លាប់។ ខ្ញុំដឹងថាអ្នកចូលចិត្តវាលស្មៅខៀវខ្ចីអ្នកមិនចូលចិត្តច្រកភ្នំនៃម្លប់សេចក្តីស្លាប់ទេ។ ច្រកភ្នំមិនមែនស្ថិតនៅកំពូលទេ ប៉ុន្តែស្ថិតនៅជើងភ្នំវិញវាមិនមែនភ្លឺនោះទេ តែស្រអាប់(ម្លប់)។ វាមិនមែនជាជីវិតទេ តែជាសេចក្តីស្លាប់។ អ្នកចង់ស្នាក់នៅក្នុងវាលស្មៅខៀវខ្ចីជា មួយទឹកនៃការឈប់សម្រាក ប៉ុន្តែមិនយូរមិនឆាប់អ្នកនឹងត្រូវចូលទៅច្រកភ្នំ។ មិនថាយើងជួយអ្នកឱ្យស្នាក់នៅកំពូលខ្ពស់យូប៉ុណ្ណាក៏ដោយ អ្នកនឹងធ្លាក់ចុះទៅនៅច្រកភ្នំ។ អ្នកនឹងឆ្លងកាត់ច្រកភ្នំនៃម្លប់សេចក្តីស្លាប់។ ខ្ញុំដឹងថាអ្នកប្រាកដជានឹងឆ្លងកាត់។ តែកុំឱ្យភ័យខ្លាចឡើយ។ សូមស្តាប់នូវអ្វីដែលទំនុកដម្កើងបានចែងថា៖“ អើ ទោះបើខ្ញុំដើរកាត់ច្រកភ្នំ/ នៃម្លប់សេចក្តីស្លាប់ក៏ដោយ គង់តែមិនខ្លាចសេចក្តីអាក្រក់ណាឡើយ /ដ្បិតទ្រង់នៅជាមួយនឹងទូលបង្គំ”។ ប្រសិនបើអ្នកធ្លាប់សង្កេតមើល អ្នកគង្វាលជាមួយហ្វូងចៀមរបស់គាត់នៅក្នុងស្ថានភាពផ្សេងៗ អ្នកនឹងដឹងថា នៅពេលដែលហ្វូងចៀមកំពុងដេកនៅវាលស្មៅខៀវខ្ចី អ្នកគង្វាលអាចទុកចៀមចោលមួយភ្លេត ឬក៏មើលវាពីចម្ងាយ។ ប៉ុន្តែនៅពេលដែលហ្វូងចៀមដើរឆ្លងកាត់ច្រកភ្នំដោយឃើញតែស្រអាប់(ម្លប់) គាត់នឹងនៅកាន់តែជិត ហើយការពារពួកវា។ នៅពេលអ្នកដើរឆ្លងកាត់ច្រកភ្នំនៃម្លប់សេចក្ដីស្លាប់ អ្នកគង្វាលនឹងនៅកាន់តែជិតអ្នកជាងពេលមុន ៗ។ (សៀវភៅកិច្ចការបស់បងប្អូនលីឆ្នាំ ១៩៦៩, ភាគ ៣“ ព្រះគ្រិស្តនិងក្រុមជំនុំ បានបើកសម្តែង និងនិមិត្តរូប នៅក្នុងទំនុកតម្កើង)។

ការបទពិសោធន៍វត្តមានរបស់ព្រះអម្ចាស់

 ទោះបីយើងដើរឆ្លងកាត់ច្រកភ្នំនៃម្លប់សេចក្ដីស្លាប់ក៏ដោយ គង់តែយើងមិនខ្លាចសេចក្តីអាក្រក់ណាឡើយ ដ្បិតព្រះវិញ្ញាណព្រះគ្រិស្ដ គង់នៅជាមួយយើង (២ធីម៉ូថេ ៤:២២)។ នេះមានន័យថា យើងបទពិសោធន៍វត្តមានរបស់ទ្រង់។ សម្រាប់ឱ្យទ្រង់គង់នៅជាមួយយើង គឺសម្រាប់ឱ្យយើងអំណរវត្តមានរបស់ទ្រង់។ វត្តមានរបស់ទ្រង់ គឺជាកម្សាន្តចិត្ត ដោះលេងនិងព្រះចេស្តាការពារដល់យើងនៅពេលយើងកំពុងដើរនៅក្នុងច្រកភ្នំនៃក្តីស្លាប់។

មនុស្សយើងមិនអាចជៀសផុតពីបញ្ហាបានទេ ក្នុងពេលដែលយើងរស់នៅលើផែនដីនេះ។ ប្រពន្ធរបស់ប្តីជាអ្នកដែលមើលថែគាត់ និងកូនៗ អាចនឹងធ្លាក់ខ្លួនឈឺជាខ្លាំងរហូតដល់នាងមិនអាចដើរបាន។ បន្ទាប់មកបងប្អូនប្រុសនេះចូលទៅក្នុងច្រកភ្នំដែលស្ថិតនៅក្រោមស្រអាប់(ម្លប់)និងពេញដោយសេចក្តីស្លាប់។ ពួកបរិសុទ្ធខ្លះប្រហែលមានកូនដែលពិការ។ ការនេះបាននាំពួកបរិសុទ្ធទាំងនេះចូលច្រកភ្នំ។ ទាំងនេះគឺជាការឧទាហរណ៍ នៃច្រកភ្នំនៃម្លប់សេចក្តីស្លាប់។

ការសម្រាករបស់យើងនៅក្នុងព្រះអម្ចាស់នឹងធ្វើឱ្យកាត់បន្ថយច្រកភ្នំស្រអាប់(ម្លប់) និងដកចេញនូវសេចក្តីស្លាប់។ យើងមិនគួរនិយាយអំពីខ្លួនយើងនៅច្រកភ្នំទេ។ កាលណាយើងកាន់តែនិយាយ ច្រកភ្នំក៏កាន់តែធំដែរ។ វិធីល្អបំផុតដែលឱ្យយើងភ្លេចថា យើងស្ថិតនៅច្រកភ្នំ ដោយយើងមានព្រះអម្ចាស់នៅជាមួយយើង។ យើងមិនខ្លាចសេចក្តីអាក្រក់ទេព្រោះទ្រង់គង់នៅជាមួយយើង ។ ២ ធីម៉ូថេ ៤:២២ និយាយថា ព្រះអម្ចាស់គង់នៅក្នុងវិញ្ញាណរបស់យើង ។ ព្រះអម្ចាស់មិនគ្រាន់តែនៅក្នុងខ្លួនយើង ធម្មតាៗ ប៉ុណ្ណោះទេ ប៉ុន្តែទ្រង់គឺស្ថិតនៅក្នុងវិញ្ញាណយើងដោយផ្ទាល់។ ប្រសិនបើយើងមានបទពិសោធត្រឹមត្រូវនៅក្នុងច្រកភ្នំនេះ យើងអាចធ្វើទីបន្ទាល់ ថា នេះជាកន្លែងសម្រាប់ឱ្យយើងអំណរព្រះវត្តមានរបស់ព្រះអម្ចាស់ក្នុងផ្លូវដ៏ជិតស្និទ្ធបំផុត។

ព្រនងរបស់ព្រះអម្ចាស់
និងដំបងរបស់ទ្រង់ជួយកម្សាន្តចិត្តយើង

នៅច្រកភ្នំនៃម្លប់សេចក្តីស្លាប់ ព្រនងរបស់ព្រះអម្ចាស់ និងដំបងរបស់ទ្រង់ ជាការការពាររបស់ទ្រង់ ការដឹកនាំរបស់ទ្រង់ និងការទ្រទ្រងរបស់ទ្រង់ ជាការកម្សាន្តចិត្តយើង។ ព្រនងគឺ សម្រាប់ការពារ។ ប្រសិនបើចចកមកអ្នកគង្វាលប្រើព្រនងរបស់គាត់ ដើម្បីការពារហ្វូងចៀម។ ដំបង គឺសម្រាប់ហ្វឹកហ្វឺងយើង សម្រាប់ការនាំផ្លូវ សម្រាប់ដឹកនាំ និងសម្រាប់ទ្រទ្រងផងដែរ។ ព្រះអម្ចាស់មានព្រនងដើម្បីការពារយើង ហើយទ្រង់មានដំបងដើម្បីហ្វឹកហ្វឺន បង្រៀន ដឹកនាំ និងទ្រយើង។ យើងបទពិសោធការការពារ និងការដឹកនាំរបស់ព្រះអម្ចាស់នៅច្រកភ្នំនៃសេចក្តីស្លាប់។ (មេរៀនសិក្សាជីវិតទំនុកដំកើង, ទំព័រទី ១១)

ការអធិដ្ឋាន៖

ឱព្រះអម្ចាស់យេស៊ូអើយ អរគុណព្រះអង្គដែលជាអ្នកគង្វាលខ្ញុំនិងឃ្វាលខ្ញុំរួមបញ្ចូលគ្រប់ទាំងអស់ ដោយព្រះទ័យទុកដាក់មើលថែ។ ឥឡូវនេះទ្រង់ជាព្រះវិញ្ញាណ ហើយស្ថិតនៅក្នុងខ្ញុំ។ ទោះបីខ្ញុំដើរកាត់ច្រកភ្នំនៃសេចក្តីស្លាប់ក៏ដោយ គងតែខ្ញុំមិនខ្លាចសេចក្តីអាក្រក់ណាឡើយ ព្រោះទ្រង់គង់នៅជាមួយខ្ញុំ។ ឱព្រះអម្ចាស់អើយ សូមបង្រៀនខ្ញុំឲ្យសម្រាកនៅក្នុងទ្រង់ ហើយបទពិសោធន៍ការការពារ ការដឹកនាំ និងការទ្រទ្រងរបស់ ទ្រង់ អំណរនឹងការកម្សាន្តចិត្តរបស់ទ្រង់នៅគ្រប់កាលៈទេសៈទាំងអស់។