Comfort in Trials-Khmer (2)

ព្រះគ្រិស្តគឺជាដួងអាទិត្យនៃសេចក្តីសុចរិត
ដោយការប្រោសឲ្យជានៅក្នុងស្លាបព្រះហស្តរបស់ទ្រង់

ម៉ាឡាគី៤:២ តែដួងអាទិត្យនៃសេចក្ដីសុចរិតនឹងរះឡើង មានទាំងអំណាចប្រោសឲ្យជានៅក្នុងចំអេងស្លាប សម្រាប់ឯងរាល់គ្នាដែល កោតខ្លាចដល់ឈ្មោះអញ នោះឯងរាល់គ្នានឹងចេញទៅ លោតកញ្ឆេងដូចជាកូនគោដែលលែងចេញពីក្រោល។

ការអំណរព្រះគ្រិស្តសម្រាប់ការប្រោសឲ្យជាក្នុងជីវិត

ព្រះគ្រិស្ត គឺជាដួងអាទិត្យដែលប្រោសយើងឲ្យជាដោយការរះឡើងមកលើយើង។ព្រះគ្រិស្ត គឺជាការប្រោសឲ្យជារបស់យើងដោយផ្អែកទៅលើ ការក្លាយជាដួងអាទិត្យនៃសេចក្ដីសុចរិត។ ពាក្យថា ដួងអាទិត្យចង្អុលបង្ហាញពីជីវិត (ខយ.យហ.១:៤) ហើយពាក្យថាសុចរិតចង្អុលបង្ហាញពីយុត្តិធម៌។ ផែនដីទាំងមូលពោរពេញទៅដោយសេចក្តីស្លាប់ និងភាពអយុត្តិធម៌ ប៉ុន្តែជាមួយនឹងការប្រោសឲ្យជា ព្រះគ្រិស្តគឺជាជីវិត និងយុត្តិធម៌។ សព្វថ្ងៃនេះ យើងដែលជាអ្នកជឿក្នុងព្រះគ្រិស្ត អំណរព្រះគ្រិស្តជាការរះឡើង ដូចជាពន្លឺដួងអាទិត្យនៃសេចក្ដីសុចរិត សម្រាប់ការចម្រើនធំនៅក្នុងជីវិត ក្នុងការបំបាត់ភាពងងឹត ហើយក៏ជាការប្រោសឲ្យជានៅក្នុងជីវិតរបស់យើងក្នុង

ការលុបចេញអំពើទុច្ចរិតផងដែរ។ (ព្រះគម្ពីរបរិសុទ្ធច្បាប់ស្តារឡើងវិញ មគ.៤:២, ខអធិប្បាយ)

ជំងឺទាំងអស់ក្នុងពិភពលោកនេះ ត្រូវបានកន្លងផុតទៅ
នៅពេលដែលព្រះអម្ចាស់យាងត្រឡប់មកវិញ

នៅពេលដែលព្រះអម្ចាស់យាងត្រឡប់មកវិញ ជំងឺទាំងអស់នៅលើពិភពលោកនេះនឹងត្រូវបានកន្លងផុតទៅ។ នឹងលែងមានជំងឺទៀតហើយ។ សព្វថ្ងៃពិភពលោកនេះពោរពេញទៅដោយជំងឺ។ វិទ្យាសាស្រ្តបានបង្កើតឱសថគ្រប់ប្រភេទ ប៉ុន្តែជាមួយនឹងការកើនឡើងនៃថ្នាំវាក៏មានការកើនឡើងនៃជំងឺផងដែរ។ វីរុស និងបាក់តេរីជាច្រើនធ្វើឲ្យមានការកើនឡើងនូវប្រព័ន្ធភាពស៊ាំរបស់វាជាមួយនឹងការណែនាំថ្នាំអង់ទីប៊ីយោទិច(antibiotics)បន្ថែមទៀត។ មិនមានវិធីដើម្បីលុបបំបាត់ជំងឺទាំងនោះទេ។ បុរសម្នាក់អាចត្រូវបានព្យាបាលឲ្យជាដោយថ្នាំមួយប្រភេទ។ ប៉ុន្តែគាត់អាចនឹងឈឺម្តងទៀតបាន ហើយត្រូវការវិធីព្យាបាលឲ្យជាបន្ថែមទៀត។ មិនថាមនុស្សខំប្រឹងយ៉ាងណាក៏ដោយ គាត់មិនអាចកម្ចាត់ជំងឺបានទេ។ យោងទៅតាម លេវីវិន័យ និងចោទិយកថា ជំងឺមានច្រើនដែលទាក់ទងនឹងអំពើបាប វាគឺជាលទ្ធផលរបស់ការជំនុំជម្រះអំពើបាប។ នៅពេលដែលព្រះអម្ចាស់យាងមកម្តងទៀត នៅចុងបំផុតនៃផ្ទៃមេឃថ្មី និងផែនដីថ្មី នោះនឹងមានដើមឈើជីវិត ដែលមានស្លឹកនោះនឹងមើលអស់ទាំងសាសន៍ឲ្យជា (វវ. ២២:២ អេសេគាល. ៤៧:១២)។ នៅក្នុងពិភពលោកនាពេលខាងមុខ នឹងមិនមានជំងឺអ្វីទេ។

យើងទទួលការប្រោសឲ្យជារបស់ទ្រង់ជារៀងរាល់ថ្ងៃ
ពីព្រោះយើងបានទទួលទ្រង់

ដោយសារយើងបានទទួលទ្រង់ យើងទទួលការប្រោសឲ្យជាជារៀងរាល់ថ្ងៃ។ ការប្រោសឲ្យជារបស់ទ្រង់ ធ្វើឲ្យយើងមានអំណរ ដូច្នេះយើងភ្លេចកំហឹង និងការព្រួយបារម្ភរបស់យើង។ យើងឈឺមកពីបាប សេចក្ដីស្លាប់ និងភាពទន់ខ្សោយ ហើយនិងភាពមិនគ្រប់លក្ខណ៍ជាច្រើន។ មានតែព្រះគ្រិស្តប្រោសឲ្យជានេះទេ ដែលអាចជួយយើងបានទាំងស្រុង។ ដើម្បីបានប្រោសឲ្យជា គឺបានសង្រ្គោះ។ បានប្រោសឲ្យជា និងបានសង្រ្គោះ គឺបានជាទាំងស្រុង។ ទ្រង់នឹងប្រោសយើងឲ្យជា ប៉ុន្តែយើងត្រូវតែផ្តល់ឲ្យទ្រង់នូវសេរីភាព ក្នុងការប្រើស្លាបព្រះហស្តរបស់ទ្រង់ ដើម្បីហោះពីលើជុំវិញយើង និងនៅខាងក្នុងយើង។

ការអធិដ្ឋាន:

ព្រះអម្ចាស់យេស៊ូអើយ ទូលបង្គំសរសើរតម្កើងទ្រង់ជាដួងអាទិត្យនៃសេចក្តីសុចរិតជាមួយនឹងការប្រោសឲ្យជាក្នុងស្លាបព្រះហស្តរបស់ទ្រង់។ ទូលបង្គំត្រូវការទ្រង់ក្លាយជាដួងអាទិត្យរបស់ទូលបង្គំ និងការប្រោសឲ្យជារបស់ទូលបង្គំ។ ទូលបង្គំព្រមនឹងវិលមកឯទ្រង់ ដើម្បីទទួលការរះឡើងរបស់ទ្រង់។ ឱព្រះអម្ចាស់អើយ សូមមេត្តាដល់ទូលបង្គំ និងដោះទូលបង្គំឲ្យរួចផុតពីគ្រប់ស្ថានភាពជុំវិញទាំងអស់ផង។ សូមឲ្យទូលបង្គំទទួលបានការប្រោសឲ្យជារបស់ទ្រង់។ ដកការព្រួយបារម្ភរបស់ទូលបង្គំចេញ ហើយជួយឲ្យទូលបង្គំបាន អរសប្បាយឡើង។