Comfort in Trials-Khmer (20)

ការចងទុកអ្វីៗ នោះនឹងត្រូវចងទុកនៅស្ថាន‌សួគ៌

ហើយស្រាយអ្វីៗ នោះក៏នឹងត្រូវស្រាយនៅស្ថាន‌សួគ៌ដែរ

ម៉ាថាយ១៨:១៨ ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា បើអ្នករាល់គ្នាចងទុកអ្វីៗ នៅផែនដីនោះនឹងត្រូវចងទុកនៅស្ថាន‌សួគ៌ដែរ ហើយ បើស្រាយអ្វីៗ នៅផែនដី នោះក៏នឹងត្រូវស្រាយនៅស្ថាន‌សួគ៌ដែរ។

ព្រះគ្រិស្តដែលយាងឡើងទៅស្ថានដ៏ខ្ពស់បានប្រទានអំណាចមកឲ្យយើង

បន្ទាប់ពីមានការរស់ឡើងវិញរបស់ទ្រង់ ព្រះអម្ចាស់បានមានបន្ទូលប្រាប់ពួកសាវ័កថា គ្រប់ទាំងសិទ្ធិអំណាចនៅឋានសួគ៌និងនៅលើផែនដីត្រូវបានប្រទានមកឲ្យទ្រង់។ ព្រះអម្ចាស់ក៏បានមានបន្ទូលប្រាប់យើងយ៉ាងច្បាស់ថា ព្រះអង្គបានប្រទានឲ្យយើងនូវអំណាចឈ្នះលើឥទ្ធិ‌ឫទ្ធិរបស់ខ្មាំងសត្រូវ (លូកា១០:១៩)។ ខ្មាំងសត្រូវមានឥទ្ធិឬទ្ធិ ប៉ុន្តែរូបកាយមានអំណាច។ អំណាចគឺខ្លាំងក្លាជាងឥទ្ធិឬទ្ធិ។ ព្រះគ្រិស្តដែលជាសិរសាមានអំណាច ហើយដែលជារូបកាយរបស់ទ្រង់ដោយស្វ័យប្រវត្តិយើងក៏មានអំណាចនេះដែរ។ នេះមិនមែន ជារឿងរ៉ាវតូចតាចនោះទេ។ យើងមានអំណាចនេះ ប៉ុន្តែគឺស្រេចតែលើយើង ថាតើយើងអនុវត្តវាឬអត់ ។

ការចងទុកអ្វីៗ នោះនឹងត្រូវចងទុកនៅស្ថាន‌សួគ៌

ហើយស្រាយអ្វីៗ នោះក៏នឹងត្រូវស្រាយនៅស្ថាន‌សួគ៌ដែរ

តាំងតែរូបកាយចែកចាយអំណាចរបស់សិរសា ព្រះអម្ចាស់បានមានបន្ទូលប្រាប់ពួកសាវ័កទ្រង់ថា បើយើងនឹងចងទុកអ្វីៗនៅផែនដីនោះនឹងត្រូវចងទុកនៅលើស្ថាន‌សួគ៌ដែរ ហើយបើយើងនឹងស្រាយអ្វីៗ នៅផែនដីនោះនឹងត្រូវបានស្រាយនៅស្ថាន‌សួគ៌ដែរ(មថ១៦: ១៩; ១៨:១៨)។ នៅពេលដែលយើងអធិដ្ឋានដោយអំណាចរបស់រូបកាយ អ្វីណាក៏ដោយដែលយើងបានស្រាយនៅលើផែនដីនោះជាអ្វីដែលនឹងត្រូវបានស្រាយនៅឋានសួគ៌ដែរ ហើយអ្វីណាដែលយើងចងទុកនៅផែនដីនោះនឹងត្រូវបានចងនៅឋានសួគ៌ដែរ។ ត្បិតរូបកាយគឺជាតែមួយជាមួយនឹងសិរសានៅឋានសួគ៌ រូបកាយមានអំណាចចងឬស្រាយអ្វីៗដែលត្រូវបានចងឬស្រាយនៅឋានសួគ៌ដែរ។

ការប្រតិបត្តិដែលទ្រង់បានធ្វើសម្រេចរួចហើយ

តាមរយៈការអធិដ្ឋានរបស់យើង

ប្រសិនបើ យើងមើលឃើញនិមិត្តហើយថា យើងជារូបកាយរបស់សិរសា ដែលសិរសាបានយាងឡើងទៅឋានដ៏ខ្ពស់នៅឋានសួគ៌ ហើយឥឡូវយើងនឹងទទួលយកជំហរនេះ និងទទួលយកនូវអ្វីដែលព្រះអម្ចាស់បានសម្រេចដ៏ប្រមាណមិនបាន។ យើងនឹងគ្រាន់តែអះអាងដោយប្រកាស និងថ្លែងប្រាប់ចំពោះជម្ងឺថា”កុំរំខានខ្ញុំ ឯងគឺនៅក្រោមបាតជើងរបស់ខ្ញុំ!” យើងអាចចាត់ការជាមួយអំពើបាប សេចក្តីកម្សោយ និងលោកិយនៅក្នុងមធ្យោបាយដូចគ្នា ។ យើងមិនគួរចាត់ការជាមួយរឿងរ៉ាវទាំងនេះ ដូចជាអ្នកសុំទាននោះទេ។ យើងអាចប្រាប់ទៅរឿងរ៉ាវអវិជ្ជមានទាំងអស់នេះថា”កុំរវល់នឹងខ្ញុំ! ទៅ ទៅបឹងភ្លើងទៅ! ខ្ញុំគឺខ្ពស់ជាង។ ឯងមិនអាចប៉ះពាល់ខ្ញុំបានទេ ឯងគឺនៅក្រោមជើងរបស់ខ្ញុំ”។ នៅពេលណាក៏ដោយ ដែលអារក្សឮសេចក្តីអធិដ្ឋានយ៉ាងដូច្នេះ វានឹងរត់ចេញឆ្ងាយ។

យើងត្រូវតែហ្វឹកហាត់វិញ្ញាណរបស់យើង នៅក្នុងព្រះនាមរបស់ព្រះអម្ចាស់យេស៊ូ ឈរលើខព្រះគម្ពីរទាំងនេះដើម្បីអះអាងរឿងរ៉ាវមួយចំនួនសម្រាប់ការស្តារឡើងវិញរបស់ព្រះអម្ចាស់។ យើងត្រូវតែអធិដ្ឋានក្នុងមធ្យោបាយនៃការប្រកាស មែនមែននៅក្នុងមធ្យោបាយនៃការអង្វរនោះទេ។ ប៉ុន្តែយើងត្រូវតែជាតែមួយនឹងទ្រង់។ ប្រសិនបើការងារដែលយើងកំពុងធ្វើមិនមែនមកពីទ្រង់ ដោយទ្រង់ នៅក្នុងទ្រង់ យើងមិនអាចប្រកាសអ្វីបានទាំងអស់។ មានតែរឿងរ៉ាវតែមួយដែលយើងធ្វើក្នុងស្ថានការណ៍យ៉ាងដូច្នេះ គឺទទូចអង្វរ។ ប្រសិនបើយើងកំពុងធ្វើរឿងរ៉ាវដែលមកពីទ្រង់ ហើយយើងគឺជាតែមួយនឹងទ្រង់ វាមិនចាំបាច់ឲ្យយើងទទូចអង្វរនោះទេ។ យើងត្រឹមតែត្រូវការប្រកាស និងថ្លែងប្រាប់ថា “ព្រះអម្ចាស់អើយ ព្រះអង្គបានធ្វើគ្រប់ការទាំងអស់ហើយ ឥឡូវនេះយើងប្រតិបត្តិនូវអ្វីដែលទ្រង់បានធ្វើ។ យើងចងនូវអ្វីដែលទ្រង់បានចង ហើយយើងស្រាយនូវអ្វីដែលទ្រង់បានស្រាយ។ យើងអត់ទោសនូវអ្វីដែលទ្រង់បានអត់ទោស ហើយ បង្ខាំងនូវអ្វីដែលទ្រង់បង្ខាំង”។

កាអធិដ្ឋាន:

ព្រះអម្ចាស់យេស៊ូអើយ សរសើរតម្កើងព្រះអង្គដែលទ្រង់បានមានព្រះជន្មរស់ពីសុគតឡើងវិញ និងបានយាងឡើងទៅឋានដ៏ខ្ពស់។ គ្រប់ទាំងសិទ្ធិអំណាចនៅឋានសួគ៌និងនៅលើផែនដីត្រូវបានប្រគល់ឲ្យទ្រង់ ហើយទ្រង់បានប្រគល់សិទ្ធិអំណាចនេះដល់ពួកទូលបង្គំ ដើម្បីឲ្យពួកទូលបង្គំអាចចងនូវអ្វីដែលទ្រង់បានចងហើយស្រាយនូវអ្វីដែលទ្រង់បានស្រាយ។ ព្រះអម្ចាស់អើយ ទូលបង្គំស្ម័គ្រចិត្តហ្វឹកហាត់វិញ្ញាណក្លាយជាតែមួយនឹងទ្រង់និងឈរក្នុងទីតាំងនៃការយាងឡើងទៅឋានដ៏ខ្ពស់ ដ៏ប្រមាណមិនបានដើម្បីប្រកាសប្រាប់ថា

ព្រះអម្ចាស់អើយ ទ្រង់បានធ្វើគ្រប់ការទាំងអស់ ឥឡូវពួកទូលបង្គំប្រតិបត្តិនូវអ្វីដែលទ្រង់បានធ្វើហើយ។