Comfort in Trials-Khmer (21)

ការប្រកាសដំណឹងល្អព្រមទាំងប្រកាសប្រាប់ពីឆ្នាំ

ដែលព្រះអម្ចាស់កំណត់ទុក ឆ្នាំសោមនស្ស

លូកា៤:១៨-១៩“ព្រះវិញ្ញាណព្រះអម្ចាស់សណ្ឋិតលើខ្ញុំ ពីព្រោះទ្រង់បានចាក់ប្រេងតាំងខ្ញុំឱ្យផ្សាយដំណឹងល្អដល់មនុស្សទ័លក្រ ទ្រង់បានចាត់ខ្ញុំឲ្យមក ដើម្បីនឹងប្រោសមនុស្សដែលមានចិត្តសង្រេងហើយប្រកាសប្រាប់ពីសេចក្ដីប្រោសលោះដល់ពួកឈ្លើយនឹងសេចក្ដីភ្លឺឡើងវិញដល់មនុស្សខ្វាក់ ហើយឱ្យដោះមនុស្សដែលត្រូវគេជិះជាន់ឲ្យរួច”១៩ ព្រមទាំងប្រកាស ប្រាប់ពីឆ្នាំដែលព្រះអម្ចាស់កំណត់ទុក‍”

ឆ្នាំសោមនស្ស ជាឆ្នាំរីករាយនៃសេចក្តីសង្រ្គោះរបស់យើង

នៅក្នុងពាក្យសព្ទភាសាចិន ឆ្នាំសោមនស្ស ”គ្រប់ទាំងអស់គឺជាទីស្កប់ចិត្តរបស់មនុស្ស”។ នៅក្នុងឆ្នាំសោមនស្ស អ្វីៗគ្រប់យ៉ាងទាំងអស់ត្រូវបានធ្វើ៎ឲ្យពេញចិត្ត និងស្កប់ចិត្តដល់ចិត្តយើង ហើយយើងត្រូវបានរួចចេញពីសេចក្តីទុក្ខព្រួយ មានសេចក្តីសម្រាក សេចក្តីរំជួល អរសប្បាយ។ នៅក្នុងភាសាអង់គ្លេសពាក្យឆ្នាំសោមនស្សបង្ហាញពី ការអរសប្បាយ និងសម្រែកដ៏រីករាយ។ ពាក្យភាសាហេព្រើ សម្រាប់ឆ្នាំសោមនស្សគឺយ៉ូប៊ែល (Yobel) មានន័យថា “សម្រែកហ៊ោដ៏រីករាយ” “ស្រែកឡើងដោយការផ្លុំត្រែ” និង “ស្រែកប្រកាស”។ វាគឺជាការស្រែកប្រកាស មិនមែនជាទុក្ខព្រួយ ឬយំសោកនោះទេ ប៉ុន្តែជាដំណឹងល្អដែលជាដំណឹងល្អនៃសេចក្តីរីករាយជាខ្លាំង។ ឆ្នាំសោមនស្សគឺជាឆ្នាំដែលគ្រប់ម្ចាស់ត្រូវបានត្រឡប់ទៅនៅឯដីដែលបាត់បង់របស់ខ្លួនវិញ ហើយគ្រប់គ្នាដែលត្រូវបានលក់ជាបាវបម្រើបានមានសេរីភាពមកវិញ។ អស់អ្នកដែលបាត់បង់ដីរបស់ពួកគេ និងអ្នកដែលបានក្លាយបាវបម្រើត្រូវតែលោតកញ្ឆេងហើយបានលង់ ស្មារតីនៅពេលដែលពួកគេបានឮសម្លេងផ្លុំស្នែង ត្រែប្រាក់ ប្រកាសប្រាប់ពីឆ្នាំសោមនស្ស។

ឥឡូវចូរយើងពិចារណាអ្វីទៅជារបស់ទ្រព្យរបស់មនុស្ស! នៅខបន្ទរនៃបទចម្រៀងលេខ១០៨០(ខ្មែរ៧០១) ច្រៀងថា “ គឺទទេ គឺទទេ គឺទទេ គឺទទេ គ្រប់យ៉ាងគឺទទេ ទទេដូចចាប់ខ្យល់”! នៅខបន្ទរចុងក្រោយច្រៀងថា “គ្មានព្រះគ្រិស្តគឺទទេ មានព្រះគ្រិស្តមានគ្រប់ដែរ គ្រប់យ៉ាងគឺទទេ មានព្រះគ្រិស្តក៏គ្រប់ដែរ”! មនុស្សគ្មានព្រះគ្រិស្តគឺទទេ។ ដូច្នេះ របស់ទ្រព្យពិតរបស់មនុស្សគឺមិនមែនជាដីឬផ្ទះ នោះទេ ហើយក៏មិនមែនជាប្រពន្ធឬកូនៗដែរ របស់ទ្រព្យរបស់មនុស្សគឺជាព្រះ។

គ្រប់ទាំងអស់ក្លាយជាទីស្កប់ចិត្តរបស់យើងនៅពេលដែលយើងមានព្រះ

សព្វថ្ងៃមនុស្សទាំងអស់បានបាត់បង់ព្រះជាទ្រព្យរបស់ពួកគេ ហើយពួកគេគ្មានទីស្នាក់អាស្រ័យពិតប្រាកដទេ។ មនុស្សដែលធ្លាក់ចុះគឺវង្វេង និង រសាត់អណ្តែត គ្មានផ្ទះ។ ទោះបីជាពួកគេរស់នៅលើអាគារខ្ពស់ស្កឹមស្កៃ ឬវិមានធំស្តុកស្តម្ភ តែនៅក្នុងពួកគេគ្មានទី ឈប់សម្រាក គ្មានទីស្នាក់អាស្រ័យ។ មនុស្សគឺវង្វេងពីព្រោះគាត់បាត់បង់ព្រះ។

ដូចជាប៉ុលនិយាយនៅក្នុងអេភេសូ២:១២ថា យើងនៅទីទៃពីព្រះគ្រិស្ត ក៏ឥតមានទីសង្ឃឹម ហើយគ្មានព្រះក្នុងលោកិយ៍នេះដែរ។ សព្វថ្ងៃទោះជាយ៉ាងណា យើងមិននៅទីទៃពីព្រះគ្រិស្តទៀតទេ។ តែយើងនៅក្នុងព្រះគ្រិស្ត។ យើងមានព្រះហើយយើង“បើកកុងតាក់” ដើម្បីអំណរព្រះជារបស់ទ្រព្យរបស់យើង។ ឆ្នាំសោមនស្សគ្រប់ទាំងអស់គឺទាក់ទងនឹងរបស់ទ្រព្យរបស់យើង ហើយរបស់ទ្រព្យរបស់យើងគឺជាព្រះ ។ នៅពេលដែលយើងមានព្រះ យើងមានឆ្នាំសោមនស្ស នៅពេលដែលយើងមានព្រះគ្រប់ទាំងអស់គឺជាទីស្កប់ចិត្ត របស់យើង។

ការប្រកាសដំណឹងល្អទៅដល់លោកិយ៍ជាការប្រកាសប្រាប់ពីឆ្នាំសោមនស្សរបស់ព្រះ

ការប្រកាសដំណឹងល្អរបស់ពួកយើងគឺជាការផ្លុំត្រែនៃការប្រោសលោះដើម្បីប្រកាសប្រាប់ដល់លោកិយ៍ថា “មើល ឥឡូវនេះជាវេលាដែលគាប់ព្រះហឫទ័យទ្រង់ មើលថ្ងៃនេះជាថ្ងៃសង្គ្រោះហើយ” ឆ្នាំសោមនស្ស(២ករ ៦:២)។ ថ្វីបើមនុស្សបានធ្លាក់ចុះឆ្ងាយពីព្រះ ព្រះនៅតែរង់ចាំ ទន្ទឹងរង់ចាំការត្រឡប់វិញរបស់គាត់។ ឆ្នាំសោមនស្សនៅក្នុងព្រះគម្ពីរគឺជាយុគសម័យនៃដំណឹងល្អ ដែលជាយុគសម័យនេះ។ នៅពេលដែលយើងកែប្រែចិត្តហើយវិលមកឯព្រះដោយការទទួលយកព្រះអម្ចាស់យេស៊ូ យើងមានព្រះនៅខាងក្នុង។ នេះគឺជាការចាប់ផ្តើមឆ្នាំសោមនស្ស។ពីថ្ងៃនោះទៅមុខពេញមួយជីវិតរបស់យើងគឺជាឆ្នាំសោមនស្ស ហើយយើងទទួលអំណរឆ្នាំសោមនស្សជារៀងរហូត។ យើងអាចបន្តទទួលអំណរព្រះដែលជារបស់ទ្រព្យរបស់យើង។ យើងអរព្រះគុណនិងសរសើរតម្កើងព្រះអម្ចាស់ដែល ឆ្នាំសោមនស្សរបស់យើងនឹងកាន់តែបរិបូរពីឥឡូវរហូតដល់អស់កល្ប នេះជាអត្ថន័យនៃរបស់ទ្រព្យឆ្នាំសោមនស្ស។

ការអធិដ្ឋាន:

អូរ ព្រះអម្ចាស់យេស៊ូអើយ សរសើរតម្កើងទ្រង់ដែលទ្រង់គឺជារបស់ទ្រព្យពិតរបស់ទូលបង្គំ។ ទោះបីវាអាចមិនមែនជារបស់ពេញចិត្តនិងមិនមែនជាការស្កប់ចិត្តនៅផ្នែកខាងក្រៅក៏ដោយ នៅពេលដែលយើងមានទ្រង់ យើងមានសេចក្តីរីករាយ ពេលដែលយើងមានទ្រង់ គ្រប់របស់ទាំងអស់គឺជាទីស្កប់ចិត្តរបស់យើង។ ព្រះអម្ចាស់អើយ សូមធ្វើឲ្យសេចក្តីអំណររបស់ទូលបង្គំចំពោះទ្រង់កាន់តែជ្រាលជ្រៅ សូមបណ្តាលឲ្យទូលបង្គំទទួលអំណរទ្រង់ដល់ចំណុចដែលមិនមែនជាខ្លួនឯង សូមប្រកាសដំណឹងល្អទៅដល់លោកិយ៍ ព្រមទាំង ប្រកាសប្រាប់ពីឆ្នាំដែលទ្រង់កំណត់ទុក‍ ឆ្នាំសោមនស្ស។