Comfort in Trials-Khmer (26)

បានឃើញសម្រាប់ជាសេចក្តីសរសើរកេរ្តិ៍ឈ្មោះនិងសិរីល្អ

ក្នុងកាលដែលព្រះយេស៊ូគ្រិស្តទ្រង់លេចមក

១ពេត្រុស១:៦-៧ អ្នករាល់គ្នា ក៏មានសេចក្ដីអំណរជាខ្លាំងក្នុងសេចក្ដីសង្គ្រោះនោះ ទោះបើសព្វថ្ងៃនេះ ត្រូវរងទុក្ខព្រួយជាយូរបន្តិច ដោយកើតមានសេចក្ដីល្បួងផ្សេង‍ៗក៏ដោយ ដើម្បីឲ្យការសាកលសេចក្ដីជំនឿនៃអ្នករាល់គ្នា ដ៏វិសេសជាងមាសដែលតែងតែខូច ទោះបើបានសាកនឹងភ្លើងក៏ដោយ នោះបានឃើញសំរាប់ជាសេចក្ដីសរសើរ កេរ្តិ៍ឈ្មោះ នឹងសិរី

ល្អ ក្នុងកាលដែលព្រះយេស៊ូវគ្រីស្ទទ្រង់លេចមក

មានសេចក្តីអំណរជាខ្លាំងនៅគ្រាចុងក្រោយ

នៅក្នុង ១ពេត្រុស១:៦ ពាក្យទាក់ទង់នឹងសព្វនាម“ដែល”មិនសំដៅទៅលើការសង្គ្រោះទេ។ ផ្ទុយទៅវិញវាសំដៅទៅលើគ្រាចុងក្រោយ។ នេះមានន័យថាយើងមានសេចក្តីអំណរជាខ្លាំងនៅគ្រាចុងក្រោយ។ រាល់ពេលដែលយើងគិតដល់គ្រាចុងក្រោយយើងគួរ

មានសេចក្តីអំណរជាខ្លាំងពោលគឺយើងគួរតែត្រេកអរហើយអរសប្បាយជាទីបំផុត។

នៅក្នុងខ៦ ពេត្រុសមិនត្រឹមតែនិយាយពីមានសេចក្តីអំណរ ជាខ្លាំងនៅគ្រាចុងក្រោយប៉ុណ្ណោះទេ តែគាត់ក៏និយាយពីការរងទុក្ខព្រួយដោយកើតមានសេចក្តីល្បួងផ្សេងៗ ។ សេចក្តីល្បួងទាំងនេះ គឺជាការរងទុក្ខដែលសាកល្បងគុណភាពរបស់នរណាម្នាក់ ឬអ្វីមួយ។ ពេលខ្លះយើងត្រូវការសេចក្តីល្បួងជាក់លាក់មួយជា សេចក្តីល្បួងដែលធ្វើឱ្យយើងរងទុក្ខព្រួយ។ នៅពេលដែលយើងមានការរងទុក្ខព្រួយដោយសេចក្តីល្បួងជាក់លាក់មួយយើងត្រូវដឹងថាសេចក្តីល្បួងបែបនេះ គឺជាការចាំបាច់។ ទោះយ៉ាងណាក៏ដោយសេចក្តីល្បួងនេះគឺក្នុងពេល”សព្វថ្ងៃជាយូរបន្តិចនេះ”។ “គ្រាចុងក្រោយ”នឹងមកដល់។ នៅពេលនោះសេចក្តីសង្គ្រោះដ៏ពេញលេញរបស់ព្រះ

នឹងត្រូវបានបើកសម្តែងដល់យើង។ ដូច្នេះយើងគួរតែមានសេចក្តីអំណរជាខ្លាំងនៅគ្រាចុងក្រោយ។

សេចក្តីជំនឿរបស់យើងត្រូវការសាកល

នៅក្នុងខ៧ ពេត្រុសផ្តល់នូវហេតុផលពីការដែលយើង គឺដាក់ចូលទៅក្នុងសេចក្តីល្បួង។ យើងត្រូវដាក់ចូលទៅក្នុងសេចក្តីល្បួងពីព្រោះសេចក្តីជំនឿរបស់យើងត្រូវការ ការសាកល្បងនិងសាកល។ ពាក្យក្រិកបានបកប្រែ“សាកល”មានន័យថា ការសាកល្បង ដើម្បីទទួលបានការយល់ព្រម។ វាគឺជាការសាកល្បងការសាកលនៃសេចក្តីជំនឿរបស់យើងវាមិនមែនជាសេចក្តីជំនឿខ្លួនឯងរបស់យើងទេ ដែលអាចត្រូវបានឃើញសម្រាប់ជាសេចក្តីសរសើរ។ នេះអាចត្រូវបានប្រៀបធៀបទៅនឹងការប្រឡងនៅក្នុងសាលាដែលទាក់ទងទៅនឹងការសិក្សារបស់សិស្ស។ វាមិនមែនជាការសិក្សារបស់សិស្សខ្លួនឯងទេដែលត្រូវបានឃើញការយល់ព្រមនោះ។ ផ្ទុយទៅវិញវាគឺជាការប្រឡងដែលត្រូវបានរកឃើញថា មានការយល់ព្រម។ សិស្សល្អនឹងប្រាកដជាស្វាគមន៍ឱកាសដើម្បីប្រឡង។ ការប្រឡងនឹងបង្ហាញថា តើគាត់បានសិក្សាយ៉ាងហ្មត់ចត់យ៉ាងណា និងគាត់អាចដឹងទាក់ទងនឹងសម្ភារៈប៉ុណ្ណា ពេលដែលគាត់ត្រូវបានសាកល្បង។ បើគ្មានការប្រឡងទេ សិស្សពូកែម្នាក់នឹងមិនត្រូវបានគេបង្ហាញចេញមកថា ពូកែនោះទេ។ សិស្សដែលសិក្សាដោយឧស្សាហ៍ព្យាយាមនឹងទន្ទឹងរងចាំពីការប្រឡង ព្រោះវានឹងបង្ហាញទាំងចំពោះសិស្សខ្លួនឯងនិងអ្នកដទៃថាគាត់ជាសិស្សពូកែម្នាក់។ នេះគឺជាឧទាហរណ៍

អំពីអត្ថន័យរបស់ពេត្រុសដែលបង្ហាញពីសេចក្តីជំនឿរបស់យើង។

នាំមកនូវសេចក្តីសរសើរកេរ្តិ៍ឈ្មោះនិងសិរីល្អនៃព្រះអម្ចាស់

នៅក្នុង ខ៧ ពេត្រុសបន្តនិយាយទៀតថា ការសាកលពីជំសេចក្តីនឿរបស់យើង “នោះបានឃើញសម្រាប់ជាសេចក្តីសរសើរកេរ្តិ៍ឈ្មោះនិងសិរីល្អក្នុងកាលដែលព្រះយេស៊ូគ្រិស្តទ្រង់លេចមក។ បើតាមរយៈការសាកលផ្សេងៗ យើងមានការសាកលដ៏ត្រឹមត្រូវនៃសេចក្តីជំនឿរបស់យើងការសាកលនេះ នឹងនាំមកនូវសេចក្តីសរសើរកេរ្តិ៍ឈ្មោះ និងសិរីល្អក្នុងកាលដែលព្រះយេស៊ូគ្រិស្តទ្រង់លេចមក។ ជាដំបូងព្រះអម្ចាស់យេស៊ូនឹងប្រាប់យើងថា យើងបានធ្វើល្អហើយ។ បន្ទាប់ពីការសរសើរនេះនឹងមានងារដោយកេរ្តិ៍ឈ្មោះហើយ

ទន្ទឹមនឹងនោះនឹងមានលក្ខណៈសម្បត្តិនៃសិរីល្អ។

ពេត្រុសបន្តនិយាយនៅក្នុងខ៨ថា“ដែលអ្នករាល់គ្នាមិនបានឃើញទ្រង់ទេតែបានស្រឡាញ់ទ្រង់ហើយទោះបើនៅជាន់ឥឡូវនេះអ្នករាល់គ្នានៅតែមិនឃើញទ្រង់ទៀតគង់តែមានចិត្តជឿដែរ ហើយក៏ត្រេកអរសាទរក្នុងទ្រង់ដោយសេចក្តីអំណរដ៏ប្រសើរដែលរកថ្លែងមិនបាន ។ សេចក្តីអំណរដ៏ប្រសើរ គឺជាសេចក្តីអំណរដែលមុជចូលនៅក្នុងសិរីល្អ។ យើងក៏មានបទចំរៀងនៅក្នុងទំនុកដម្តើងរបស់យើងដែលនិយាយថា“ក្តីអំណរដែលមិនអាចថ្លែងនិងពេញដោយសិរីល្អ”(Hymns,#1153)(មិនទាន់មានជាភាសាខ្មែរទេ)។ យើងមានសេចក្តីអំណរជាខ្លាំងជាមួយក្តីអំណរដែលមុជចូលទៅក្នុងសិរីល្អ។ ក្តីអំណរនេះគឺមុជចូលក្នុងព្រះអម្ចាស់ជាសិរីល្អដូច្នេះវាគឺពេញដោយការសម្តែងចេញរបស់ព្រះអម្ចាស់។

ការអធិដ្ឋាន៖

អូព្រះអម្ចាស់អើយ សូមអរគុណសម្រាប់សន្យានឹងយើងពីការសាកលនៃសេចក្តីជំនឿរបស់យើងគួរតែនឹងបានឃើញសម្រាប់ជាសេចក្តីសរសើរកេរ្តិ៍ឈ្មោះ និងសិរីល្អក្នុងកាលដែលព្រះយេស៊ូគ្រិស្តទ្រង់លេចមក។ ព្រះអម្ចាស់យេស៊ូសម្រាប់ទូលបង្គំគិតថាការរងទុក្ខនៅគ្រានេះមិនសមប្រៀបធៀបជាមួយនឹងសិរីល្អដែលនឹងត្រូវលេចមកដល់យើងទេ។ នៅពេលដែលទូលបង្គំគិតពីសិរីល្អនៅថ្ងៃនោះ

ទូលបង្គំគឺពេញដោយសេចក្តីអំណរនិងពេញដោយសេចក្តីសរសើរតម្តើង!