Comfort in Trials-Khmer (28)

ដំណឹងល្អជាព្រះចេស្តានៃព្រះសម្រាប់នឹងជួយសង្គ្រោះដល់អស់អ្នកណាដែលជឿ

រ៉ូម  ១:១៦  ដ្បិតខ្ញុំគ្មានសេចក្តីខ្មាសចំពោះដំណឹងល្អនៃព្រះគ្រិស្តទេពីព្រោះជាព្រះចេស្តានៃព្រះសម្រាប់នឹងជួយសង្គ្រោះដល់អស់អ្នកណាដែលជឿគឺដល់ទាំងសាសន៍យូដាជាដើមនិងសាសន៍ក្រេកផង។

គ្មានសេចក្តីខ្មាសចំពោះដំណឹងល្អ

នៅក្នុងរ៉ូម១:១៦ប៉ុលបាននិយាយថា“ខ្ញុំគ្មានសេចក្តីខ្មាសចំពោះដំណឹងល្អនៃព្រះគ្រិស្តទេ”។ ហេតុអ្វីប៉ុលនិយាយដូច្នេះពីព្រោះគាត់ដឹងថា បន្ទាប់ពីមនុស្សបានសង្រ្គោះសាតាំងបានដាក់អារម្មណ៍មួយនៅក្នុងមនុស្សដែលធ្វើឱ្យយើងខ្មាស់អៀននៅពេលយើងនិយាយអំពីព្រះយេស៊ូទៅកាន់អ្នកដទៃ។ ឧទាហរណ៍ នៅពេលអ្នកជួបមិត្តរួមថ្នាក់នៅសាលារៀនហើយអ្នកចង់និយាយពីព្រះយេស៊ូជាមួយគាត់តែអារម្មណ៍អៀនខ្មាស់បានមកដល់ ឬនៅពេលអ្នកដាក់មកជាដំណឹងល្អអ្នកមានអារម្មណ៍ខ្មាស់អៀន។ នៅពេលនេះអ្នកគួរតែអំពាវនាវដល់ព្រះអម្ចាស់យេស៊ូភ្លាមហើយប្រាប់សាតាំងថា “សាតាំងអើយចូរថយចេញអោយឆ្ងាយពីខ្ញុំហើយកុំបង្កបញ្ហាទៀតឡើយ”យើងទាំងអស់គ្នាត្រូវតែប្តេជ្ញាចិត្តយ៉ាងខ្លាំងគ្នានសេចក្តីខ្មាស់ចំពោះដំណឹងល្អឡើយ។

ដំណឹងល្អជាព្រះចេស្តានៃព្រះសម្រាប់នឹងជួយសង្គ្រោះដល់អស់អ្នកណាដែលជឿ

នៅពេលយើងផ្សាយដំណឹងល្អដល់មនុស្សយើងមិនចាំបាច់និយាយយូរទេ។ ពេលខ្លះយើងនិយាយកាន់តែយូរយើងនឹងកាន់តែរម្ងាប់ការងាររបស់ព្រះវិញ្ញាណបរិសុទ្ធ ហើយជំនឿរបស់អ្នកដទៃក៏កាន់តែខ្សោយទៅ។ នេះមិនមែនមានន័យថាយើងមិនគួរនិយាយអ្វីទាំងអស់នោះទេ។ ផ្ទុយទៅវិញយើងត្រូវស្ថិតនៅក្រោមការគ្រប់គ្រងរបស់ព្រះវិញ្ញាណបរិសុទ្ធនៅពេលយើងនិយាយ។ យើងត្រូវជាមនុស្សដែលថ្វាយខ្លួនហើយអធិដ្ឋានតាមរបៀបត្រឹមត្រូវទាំងធ្វើការជាមួយព្រះ។ ប្រសិនបើយើងជាមនុស្សបែបនេះ នៅពេលយើងទាក់ទងមនុស្សព្រះនឹងមានបន្ទូលតាមការនិយាយរបស់យើង។ នៅពេលយើងនិយាយទៅកាន់ពួកគេយើងមិនមែនផ្តល់ចំណេះដឹងដល់ពួកគេអំពីទស្សនវិជ្ជាវិទ្យាសាស្ត្រឬគោលលទ្ធិព្រះគម្ពីរទេ។ របស់ទាំងនោះនឹងធ្វើឱ្យមនុស្សស្ថិតនៅក្នុងគំនិតរបស់ពួកគេ។ ពួកគេមិនអាចប៉ះពាល់ដល់វិញ្ញាណរបស់ពួកគេបានឡើយ។ ដំណឹងដែលយើងផ្សព្វផ្សាយតែមួយគត់គឺជាដំណឹងល្អរបស់ព្រះដែលជាព្រះចេស្តានៃព្រះសម្រាប់នឹងជួយសង្គ្រោះ ដល់អស់អ្នកណាដែលជឿ (រ៉ូម១:១៦) ។ រាល់ពាក្យដែលយើងនិយាយគួរតែបង្ហាញថាដំណឹងល្អគឺជាព្រះចេស្តារបស់ព្រះ។ នេះគឺជាជំនឿដែលយើងគួរមាន។

ត្រៀមខ្លួនផ្សាយដំណឹងល្អទោះត្រូវពេលឬខុសពេលក្តី

ពួកបរិសុទ្ធខ្លះបានចូលនិវត្តន៍រួចហើយ ដូច្នេះពួកគេអាចផ្សាយដំណឹងល្អដល់អ្នកជិតខាងរាល់ថ្ងៃ។ យើងមិនចាំបាច់ចាកចេញឆ្ងាយពីកន្លែងដែលយើងរស់នៅទេ។ ដរាបណាយើងមានពេលវេលាយើងអាចគោះទ្វារជារៀងរាល់ថ្ងៃហើយបន្តិចម្តងៗ អ្នកជិតខាងនឹងដឹងថាយើងជាអ្នកជិតខាងរបស់ពួកគេហើយនឹងស្វាគមន៍យើង។ នៅពេលមនុស្សបើកទ្វារឲ្យយើងយើងគួរតែផ្សាយដំណឹងល្អពីព្រះអម្ចាស់យេស៊ូដល់ពួកគេ។ ព្រះអម្ចាស់យេស៊ូគួរតែជាប្រធានបទរបស់យើងជានិច្ច។ សព្វថ្ងៃនេះ”ត្រីមានច្រើនណាស់ដូច្នេះយើងមិនត្រឹមតែត្រូវការស្ទូចត្រីមួយៗ ប៉ុណ្ណោះទេប៉ុន្តែថែមទាំងត្រូវការនេសាទត្រីដោយសំណាញ់ផងដែរ។ ពេលខ្លះត្រីច្រើនដ៏ម្ល៉េះបានជាលោតចូលក្នុងសំណាញ់របស់យើង។ ដូច្នេះយើងគួរតែឧស្សាហ៍ព្យាយាមក្នុងការផ្សាយដំណឹងល្អ។ យើងត្រូវត្រៀមខ្លួនជាស្រេចផ្សាយដំណឹងល្អទោះត្រូវពេលឬខុសពេលក្តី។

ការអធិដ្ឋាន៖

ព្រះអម្ចាស់យេស៊ូ អរគុណព្រះអង្គដែលបានឱ្យទូលបង្គំមើលឃើញថាដំណឹងល្អ គឺជាព្រះចេស្តារបស់ព្រះសម្រាប់ជួយសង្រ្គោះដល់មនុស្សគ្រប់គ្នាដែលជឿសូមព្រះអង្គបើកភ្នែករបស់ពួកអ្នកដែលនៅសម័យនេះសូមមេត្តាដល់ពួកគេបន្ទន់ចិត្តពួកគេនិងធ្វើឱ្យពួកគេស្វែងរកព្រះអង្គ។ ឱព្រះអម្ចាស់យេស៊ូអើយសូមដាក់បន្ទុកដំណឹងល្អនៅក្នុងទូលបង្គំធ្វើឱ្យទូលបង្គំមានបន្ទុកចំពោះអ្នកដទៃនិងធ្វើឱ្យខ្ញុំក្លាយជាអ្នកផ្សាយដំណឹងល្អហើយត្រៀមខ្លួនជាស្រេចផ្សាយដំណឹងល្អទោះត្រូវពេលឬខុសក្តី។