Comfort in Trials-Khmer (31)

គ្រប់ការរទាំងអស់ផ្សំគ្នាសម្រាប់សេចក្តីល្អ ដល់ពួកអ្នកដែលស្រឡាញ់ព្រះ

រ៉ូម   ៨:២៨    តែយើងដឹងថាគ្រប់ការទាំងអស់ផ្សំគ្នាសម្រាប់សេចក្តីល្អដល់ពួកអ្នកដែលស្រឡាញ់ព្រះ គឺដល់ពួកអ្នកដែលទ្រង់ហៅមក តាមព្រះតម្រិះទ្រង់។

គ្រប់ការរទាំងអស់ផ្សំគ្នាសម្រាប់សេចក្តីល្អ ដល់ពួកអ្នកដែលស្រឡាញ់ព្រះ

“គ្រប់ការទាំងអស់” មានន័យថា គ្រប់រឿងរ៉ាវទាំងអស់ គ្រប់មនុស្សទាំងអស់ គ្រប់វត្ថុទាំងអស់ គ្រប់ទាំងអស់នៅក្នុងទាំងអស់។ព្រះវរបិតា គឺមានព្រះចេស្តាហើយទ្រង់រៀបចំអ្វីៗ ទាំងអស់។ ទ្រង់ដឹងថាសក់ប៉ុន្មានសរសៃអ្នកត្រូវការ (មថ.១០:៣០)និងដឹងថាតើអ្នកគួរមានកូនប៉ុន្មាន ។ កុំត្អូញត្អែរអំពីកូនៗ របស់អ្នកសម្រាប់ព្រះជាម្ចាស់នឹងឱ្យអ្នក ច្រើនឬតិចជាងអ្វីដែលអ្នកត្រូវការនោះឡើយ ។ ទ្រង់គឺមានព្រះចេស្តា។ ទ្រង់ជ្រាប។ ទ្រង់ដឹងថា តើអ្នកត្រូវការកូនដែលចេះស្តាប់បង្គាប់ ឬកូនដែលខិលប៉ុន្មាន។ ទ្រង់ដឹងថាតើអ្នកត្រូវការក្មេងប្រុសឬក្មេងស្រី។ ទ្រង់បណ្តាលឱ្យមានគ្រប់រឿងគ្រប់បញ្ហាគ្រប់មនុស្សធ្វើការផ្សំគ្នាសម្រាប់សេចក្តីល្អដល់អ្នក។ សរសើរតម្កើងព្រះអង្គដែលព្រះបណ្តាលឱ្យមានគ្រប់រឿង គ្រប់បញ្ហា គ្រប់មនុស្សផ្សំគ្នាសម្រាប់សេចក្តីល្អដល់ពួកអ្នកដែលស្រឡាញ់ព្រះគឺដល់ពួកអ្នកដែលទ្រង់បានហៅមកដល់ទីបញ្ចប់តាមព្រះដំរិះទ្រង់។

មានតែមនុស្សមួយប្រភេទដែលអំណរសេចក្តីល្អ នោះជាពួកអ្នកស្រឡាញ់ព្រះ។ ប្រសិនបើអ្នកមិនស្រឡាញ់ព្រះប្រហែលជាគ្មានសូម្បីតែរឿងមួយដែលកំពុងធ្វើការសម្រាប់អ្នក។ព្រះជាម្ចាស់មិនកែប្រែអ្វីៗទេ តែទ្រង់កែប្រែចិត្តរបស់អ្នក។ ប្រសិនបើអ្នកស្រឡាញ់ព្រះនោះអ្វីៗទាំងអស់ ទោះបីគ្មានការកែប្រែក៏ដោយនឹងដំណើរការសម្រាប់សេចក្តីល្អដល់អ្នកជាក់ជាមិនខាន។ ពេលខ្លះអ្នកត្អូញត្អែរពីអ្វីគ្រប់យ៉ាងដែលកើតឡើងចំពោះអ្នក។ អ្នកតវ៉ាពីរឿងនេះ ពីរឿងនោះ។ តែបើសេចក្តីស្រឡាញ់នៅទីនោះអ្វីៗ ទាំងអស់នេះនឹងមិនមានអ្វីកើតឡើងចំពោះអ្នកឡើយ។ ការស្រឡាញ់ព្រះនឹងធ្វើឱ្យបរិយាកាសដែលអ្នកមិនពេញចិត្តផ្តល់ជាគុណប្រយោជន៍។

គ្រប់យ៉ាងទាំងអស់ផ្សំគ្នាសម្រាប់សេចក្តីល្អដល់យើង

កុំត្អូញត្អែរអំពីអ្វីដែលប្រពន្ធ ឬប្តីរបស់អ្នក ឬពួកបងប្អូនបរិសុទ្ធនៅក្នុងក្រុមជំនុំធ្វើដាក់អ្នក។ សម្រាប់អ្នកដែលស្រឡាញ់ព្រះអ្វីៗទាំងអស់ផ្សំគ្នាដើម្បីការល្អ។ បញ្ហាសំខាន់នៅទីនេះ គឺថាតើយើងស្រឡាញ់ព្រះឬអត់។ ប្រសិនបើអ្នកស្រឡាញ់ទ្រង់សូម្បីតែកាងារដែលគ្រោះថ្នាក់ក៏ល្អសម្រាប់អ្នកដែរ។ ប៉ុន្តែប្រសិនបើអ្នកមិនស្រឡាញ់ទ្រង់ទេ សូម្បីតែការបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យថ្នាក់បណ្ឌិតនឹងមិនមែនការងារល្អសម្រាប់អ្នកដែរ។ ខ្ញុំបានរងទុក្ខជាច្រើនឆ្នាំមកហើយ ប៉ុន្តែខ្ញុំត្រូវបានកម្សាន្តចិត្តដោយតាមការពិតអ្វីគ្រប់ទាំងអស់គឺសម្រាប់សេចក្តីល្អដល់ខ្ញុំទេ។ ពេលណាខ្ញុំរងទុក្ខ ខ្ញុំនឹកចាំពី រ៉ូម៨:២៨ ហើយខ្ញុំបានទទួលការកម្សាន្តចិត្តភ្លាមៗ ។

ការស្ថិតនៅក្រោមព្រះពររបស់ព្រះ ហើយអ្វីគ្រប់យ៉ាងគឺជាព្រះពរដល់យើង

ផ្ទុយទៅវិញគ្រប់ការទាំងអស់ផ្សំគ្នាសម្រាប់សេចក្តីល្អដល់អ្នកដរាបណាអ្នកស្រឡាញ់ព្រះអម្ចាស់ (រ៉ូម៨:២៨)។ សូម្បីតែរឿងដែលមិនសំខាន់បំផុតក៏សម្រាប់សេចក្តីល្អដល់អ្នកដែរ។ អ្វីគ្រប់ទាំងអស់ល្អឬអាក្រក់ វិជ្ជមានឬអវិជ្ជមាន គឺជាព្រះពរ។ យើងទាំងអស់គ្នាត្រូវតែជឿរឿងនេះ។ ទោះបីយើងបាត់បង់អ្វីមួយក៏ដោយការបាត់បង់នោះគឺជាព្រះពរ។ មិនថាអ្នកធ្វើបាបខ្ញុំ ដោយក្ដីស្រឡាញ់ឬស្អប់ក៏ដោយ អ្វីដែលអ្នកធ្វើចំពោះខ្ញុំគឺជាព្រះពរ។ ប្រសិនបើ អ្នកមិនធ្វើអ្វីសោះនោះក៏ជាព្រះពរដែរ។ ប្រសិនបើយើងបានឃើញការនេះ យើងនឹងអធិដ្ឋានថា“ឱព្រះអម្ចាស់អើយ ទូលបង្គំមិនដឹងថាអ្វីគឺល្អ អ្វីគឺអាក្រក់នោះទេ។ ព្រះអម្ចាស់អើយ ទូលបង្គំគ្រាន់តែអធិដ្ឋានសូមឱ្យព្រះហឫទ័យទ្រង់បានសម្រេច។ ”យើងជាមនុស្សដែលមានព្រះពរ យើងកំពុងស្ថិតនៅក្រោមព្រះពររបស់ព្រះ អ្វីគ្រប់យ៉ាងគឺជាព្រះពរដល់យើង។ អ្វីក៏ដោយដែលកើតឡើងចំពោះយើងទោះល្អឬអាក្រក់ក្តី យើងគួរតែនិយាយថា“ហាលេលូយ៉ា! សរសើរតម្កើងព្រះអម្ចាស់!នេះគឺជាព្រះពរ”។

ការអធិដ្ឋាន៖

ព្រះអម្ចាស់យេស៊ូអើយ សរសើរតម្តើងទ្រង់ដែលទ្រង់គឺជាព្រះដែលមានព្រះចេស្តា។ សូមអរគុណព្រះអង្គដែលបានរៀបចំគ្រប់បញ្ហា គ្រប់មនុស្ស គ្រប់ទាំងអស់ផ្សំគ្នាសម្រាប់សេចក្តីល្អដល់ពួកអ្នកដែលស្រឡាញ់ព្រះ។ ទូលបង្គំមិនដឹងថា អ្វីគឺល្អ អ្វីគឺអាក្រក់នោះទេ។ ឱព្រះអម្ចាស់អើយ ទូលបង្គំគ្រាន់តែអធិដ្ឋាន សូមឱ្យព្រះហឫទ័យទ្រង់បានសម្រេច។ ពីមួយថ្ងៃ ទៅមួយថ្ងៃ ឱព្រះអម្ចាស់អើយ សូមឱ្យក្តីស្រឡាញ់ទូលបង្គំចំពោះទ្រង់កាន់តែស៊ីជម្រៅឡើង ទូលបង្គំនឹងស្រឡាញ់ទ្រង់កាន់តែខ្លាំងឡើងថែមទៀត ទូលបង្គំជឿថា ទ្រង់នឹងមិនដែលខុសឡើយ។