Comfort in Trials-Khmer (32)

ព្រះជាម្ចាស់នៅជាមួយយើងក្លាយជាសេចក្តីសង្គ្រោះ

អេសាយ ៤១:១០  កុំឱ្យភ័យខ្លាចឡើយដ្បិតអញនៅជាមួយនឹងឯងកុំឱ្យស្រយុតចិត្តឱ្យសោះ ពីព្រោះអញជាព្រះនៃឯងអញនឹងចម្រើនកម្លាំងដល់ឯង អើអញនឹងជួយឯង អើអញនឹងទ្រឯងដោយដៃស្តាំដ៏សុចរិតរបស់អញ។

ព្រះជាម្ចាស់ជាព្រះនៃអេម៉ាញូអែល

ជំពូកដំបូងនៃគម្ពីរម៉ាថាយចែងថា ព្រះនាមព្រះអង្គនឹងត្រូវហៅថា អេម៉ាញូអែលព្រះនៅជាមួយយើង។ នៅពាក់កណ្តាលសៀវភៅ(១៨: ២០) ទ្រង់មានបន្ទូលថា ទ្រង់នឹងនៅកណ្ដាលចំនោមយើងជានិច្ច។ បន្ទាប់មកនៅចុងបញ្ចប់ទ្រង់មានបន្ទូលថាទ្រង់នឹងនៅជាមួយយើងជារៀងរហូត។ “ហើយមើលចុះខ្ញុំនឹងនៅជាមួយអ្នករាល់គ្នាជារៀងរាល់ថ្ងៃដរាបដល់បំផុតកល្ប” (មថ.២៨:២០) ទ្រង់មិនត្រឹមតែនៅជា​មួយយើងសព្វថ្ងៃនេះប៉ុណ្ណោះទេ ថែមទាំងនៅពេញទាំងមួយថ្ងៃទៀតផង។ ទ្រង់នៅជាមួយយើងដរាបដល់អស់បំផុតកល្បនេះ។ ប៉ុន្តែសូម្បីតែការដរាបដល់បំផុតកល្បនេះ ក៏មិនមែនជាការបញ្ចប់នៃវត្តមានរបស់ទ្រង់ដែរ។ ទ្រង់នៅជាមួយយើងក្នុងពេលឥឡូវនេះតាមផ្លូវនេះ។ នៅយុគសម័យបន្ទាប់ ទ្រង់នឹងនៅជាមួយយើងតាមផ្លូវដ៏អស្ចារ្យមួយទៀត។ ទ្រង់នៅជាមួយយើងមិនអាចមានបញ្ចប់ទេ។ ហាលេលូយ៉ា! នេះក៏ព្រោះតែទ្រង់ជាអេម៉ាញូអែលជាព្រះដែលនៅជាមួយយើង។

ព្រះជាម្ចាស់នៅជាមួយយើងក្លាយជាសេចក្តីសង្គ្រោះ

នៅពេលយើងបទពិសោធព្រះយេស៊ូ ទ្រង់គឺជាអេម៉ាញូអែលជាព្រះដែលនៅជាមួយយើង។ យើងបានលឺថាព្រះយេស៊ូគឺជាការកម្សាន្តចិត្តការសម្រាកជាសេចក្តីសុខសាន្ត និងជាជីវិតរបស់យើង។ ព្រះយេស៊ូគឺសំខាន់ចំពោះយើង។ ប្រសិនបើយើងបទពិសោធទ្រង់យើងអាចនិយាយភ្លាមៗ ថា “នេះគឺជាព្រះ!នេះមិនមែនជាព្រះដែលនៅឆ្ងាយពីខ្ញុំ ឬជាព្រះនៅឯឋានសួគ៌ទេ គឺជាព្រះដែលនៅជាមួយនឹងខ្ញុំ”។ នៅពេលណាដែលយើងបទពិសោធព្រះយេស៊ូតាមរបៀបជាក់លាក់មួយយើងដឹងថា ព្រះយេស៊ូគឺជាព្រះនៅជាមួយយើង។ ព្រះយេស៊ូគឺជាសេចក្ដីសង្គ្រោះរបស់យើង។ បន្ទាប់ពីយើងបានបទពិសោធសេចក្តីសង្គ្រោះនេះហើយ យើងនិយាយថា“នេះគឺជាព្រះដែលនៅជាមួយយើងដើម្បីជួយសង្គ្រោះយើង”។ ហាលេលូយ៉ា!ព្រះយេស៊ូគឺជាព្រះនៅជាមួយយើង!តាមបទពិសោធន៍របស់យើងទ្រង់គឺជាអេម៉ាញូអែល។

ត្រូវការសេចក្តីជំនឿដ៏រស់នៅក្នុងព្រះអម្ចាស់យេស៊ូដោយជាក់ស្តែង

មនុស្សនគរទាំងអស់ត្រូវដឹងថា ព្រះអម្ចាស់យេស៊ូពិតជាជាក់ស្តែង។ ទ្រង់ដឹងថា ពេលណាយើងឃ្លាន ហើយពេលយើងមានតម្រូវការ។ ទ្រង់ក៏ដឹងដែលថាពេលណាយើងប្រឈមមុខនឹងព្យុះ។ នៅផ្នែកម្យ៉ាងទ្រង់កំពុងអធិដ្ឋានសម្រាប់យើងនៅលើភ្នំ ហើយនឹងផ្នែកម្យ៉ាងវិញទៀត ទ្រង់យាងមកនៅជាមួយយើងនៅលើសមុទ្រ។ ទ្រង់គឺជាព្រះយេហូវ៉ាបូក និងជាព្រះបូក។ “មើលខ្ញុំក៏នៅជាមួយអ្នករាល់គ្នាជារាល់ថ្ងៃ ដរាបដល់បំផុតកល្ប” (មថ.២៨:២០)។ យើងត្រូវការសេចក្តីជំនឿដ៏រស់នៅក្នុងព្រះអម្ចាស់យេស៊ូដោយជាក់ស្តែង។ កុំឱ្យភ្លេចថាសេចក្តីជំនឿពិតប្រាកដគឺគ្រាន់តែដឹងថាព្រះយេស៊ូគ្រិស្តជាអ្វីប៉ុណ្ណោះនោះទេ។ ទ្រង់គឺពិត ហើយទ្រង់គឺជាក់ស្តែង។ ប្រសិនបើយើងពិតជាជឿថាទ្រង់គឺជាក់ស្តែង យើងនឹងមានសេចក្តីសុខសាន្តនៅពេលណាយើងមានតម្រូវការ។ ខណៈពេលដែលយើងកំពុងតែស្វែងរកនគរទ្រង់តម្រូវការប្រចាំថ្ងៃរបស់យើងនឹងត្រូវបានផ្គត់ផ្គង់បន្ថែម។ ផ្លូវរបស់យើងតែងតែមានសុវត្ថិភាព។ ទោះយ៉ាងណាក៏ដោយវាប្រហែលជាមិនមានសុវត្ថិភាពយោងទៅតាមស្ថានភាពឬកាលៈទេសៈខាងក្រៅនោះទេ។ និយាយពីខាងក្រៅយើងអាចជួបគ្រោះថ្នាក់។ យើងប្រហែលជាស្ថិតក្នុងព្យុះ ឬនៅលើសមុទ្រដែលកំពុងបក់បោកតែតាមពិតយើងពិតជាមានសុវត្ថិភាពណាស់។ ព្រះអម្ចាស់យេស៊ូមានសុវត្ថិភាពជាងទូកតូចមួយ ហើយទ្រង់ក៏មានសុវត្ថិភាពជាងសមុទ្រដែលមានសន្តិភាពដែរ។ ព្យុះទាំងអស់ស្ថិតនៅក្រោមព្រះបាទរបស់ទ្រង់។ នៅពេលយើងក្រឡេកមើលទៅអតីតកាលយើងអាចថ្លែងទីបន្ទាល់ថាទ្រង់ស្មោះត្រង់។

ការអធិដ្ឋាន៖

ព្រះអម្ចាស់យេស៊ូ សូមសរសើរតម្តើងព្រះអង្គ ដែលទ្រង់គឺជាព្រះអេម៉ាញូអែលបាននៅជាមួយទូលបង្គំជារាល់ថ្ងៃដរាបដល់បំផុតកល្ប។ ឱព្រះអម្ចាស់អើយ សូមទ្រទ្រង់ទូលបង្គំសូមពង្រឹងទូលបង្គំស្ថិតនៅជាមួយទូលបង្គំក្នុងគ្រប់កាលៈទេសៈទាំងអស់។ វត្តមានរបស់ទ្រង់គឺជាសេចក្តីសុខសាន្ត និងជាសេចក្តីអំណររបស់ទូលបង្គំ។ អូ! ព្រះអម្ចាស់អើយទូលបង្គំនៅក្នុងទ្រង់។ ពីមួយថ្ងៃទៅមួយថ្ងៃបង្កើនសេចក្តីជំនឿរបស់ទូលបង្គំចំពោះទ្រង់ដោយមិនគិតពីបរិយាកាស​តែអំណរសេចក្តីសុខសាន្តរបស់ទ្រង់។