Comfort in Trials-Khmer (34)

ការអធិដ្ឋាននៅក្នុងរូបកាយដោយការពាក់គ្រឿងសឹករបស់ព្រះទាំងស្រុង

អេភេសូ   ៦:១០-១១    ឯសេចក្តីឯទៀតបងប្អូនអើយ ចូរមានកម្លាំងឡើងក្នុងព្រះអម្ចាស់ដោយឬទ្ធិបារមីរបស់ព្រះចេស្តាទ្រង់។ ចូរពាក់គ្រប់គ្រឿងសឹករបស់ព្រះ ដើម្បីឱ្យអាចឈរមាំមួនទាស់នឹងឧបាយកលទាំងអម្បាលម៉ានរបស់អារក្ស។

កិច្ចការ   ១២:៥   ដូច្នេះគេក៏ឃុំពេត្រុសទុកនៅក្នុងគុក តែចំណែកខាងពួកជំនុំគេខំប្រឹងអធិដ្ឋានដល់ព្រះឱ្យគាត់អស់ពីចិត្ត។

សេចក្តីអធិដ្ឋានរបស់ពួកជំនុំ ទ្វារគុកបើកឱ្យពេត្រុសមានសិរីភាព

ឥឡូវនេះ យើងចូលមកកិច្ចការជំពូក១២ ជាកន្លែងដែលពេត្រុសបានជាប់គុក ហើយពួកជំនុំបានកំពុងអធិដ្ឋាន។ “គេក៏ឃុំពេត្រុសទុកនៅក្នុងគុក តែចំណែកខាងពួកជំនុំគេខំប្រឹងអធិដ្ឋានដល់ព្រះឱ្យគាត់អស់ពីចិត្ត”(ខ៥)។ ពួកជំនុំមិនគ្រាន់តែបានអធិដ្ឋានដោយឥតឈប់ឈរនោះទេ ពាក្យដែលបានប្រើនៅទីនេះក៏មានន័យថា ពួកគេបានអធិដ្ឋានដោយចិត្តក្លៀវក្លានិងពិតប្រាកដ។ នៅទីនេះគឺជារូបភាពដ៏ពិតប្រាកដនៃការបម្រើរបស់គ្រីស្ទាននៅក្នុងសម័យនោះ ។ ពួកគេមិនបានព្យាយាមរកមធ្យោបាយណាផ្សេង ដើម្បីដោះលែងពេត្រុសចេញឡើយ។ ពួកគេមានផ្លូវតែមួយគត់ គឺអធិដ្ឋាន អធិដ្ឋានដោយពិតប្រាកដ,ដោយចិត្តក្លៀវក្លាដល់ព្រះអម្ចាស់។ នៅពេលនោះទេវតាបានមកគុក បានបើកចំហរ ហើយពេត្រុសបានដោះលែង។

អធិដ្ឋាននៅក្នុងវិញ្ញាណ ដើម្បីប្រយុទ្ធជាមួយនឹងសង្រ្គាមខាងវិញ្ញាណ

ខ១០ និង១១ នៃសៀភៅអេភេសូជំពូក៦ចែងថា “ឯសេចក្ដីឯទៀត បងប្អូនអើយ ចូរឱ្យមានកម្លាំងឡើងក្នុងព្រះអម្ចាស់ ដោយឫទ្ធិបារមីរបស់ព្រះចេស្ដាទ្រង់។ ចូរពាក់គ្រប់គ្រឿងសឹករបស់ព្រះ ដើម្បីឱ្យអាចនឹងឈរមាំមួនទាស់នឹងឧបាយកលទាំងអម្បាលម៉ានរបស់អារក្ស។” ហើយនៅខ១៨ចែងថា “ព្រមទាំងប្រើសេចក្តីអធិដ្ឋាននិងសេចក្តីទូលអង្វរគ្រប់យ៉ាង ដើម្បីអធិដ្ឋានដោយព្រះវិញ្ញាណរាល់ពេលរាល់វេលាហើយចាំយាមក្នុងសេចក្តីនោះឯងដោយនៅគ្រប់ទាំងសេចក្តីខ្ជាប់ខ្ជួននិងសេចក្តីទូលអង្វរឱ្យពួកបរិសុទ្ធទាំងអស់”។ ទិដ្ឋភាពចុងក្រោយនៅក្នុងអេភេសូ គឺជាសង្គា្រមខាងវិញ្ញាណ ហើយកូនសោសម្ងាត់នៃសង្រ្គាមនេះគឺជាវិញ្ញាណ។ យើងត្រូវតែដឹងពីរបៀបអធិដ្ឋាននៅក្នុងវិញ្ញាណ។ ប្រសិនបើមានបញ្ហាក្នុងចំណោមពួកបងប្អូនបរិសុទ្ធ មិនគួរទៅដោះស្រាយនឹងបញ្ហាដោយផ្ទាល់នោះទេ។ ដូច្នេះយើងត្រូវតែរៀនអធិដ្ឋាននៅក្នុងវិញ្ញាណ ដើម្បីប្រយុទ្ធលើសមរភូមិ ។ នេះមានន័យថា ការអធិដ្ឋានរាល់ពេលរាល់វេលានិងសេចក្តីទូលអង្វរនៅក្នុងវិញ្ញាណមិនមែនដោយការជជែកនិងរកហេតុផលនោះទេ តែបញ្ហានឹងត្រូវបានដោះស្រាយ។

ចូរពាក់គ្រប់គ្រឿងសឹករបស់ព្រះ ដើម្បីឱ្យអាចនឹងឈរមាំមួន

ទាស់នឹងឧបាយកលទាំងអម្បាលម៉ានរបស់អារក្ស

ជំពូក៦ ខ១០ចែងថា អំណាចព្រះចេស្តាសម្រាប់ការប្រយុទ្ធជារបស់ព្រះអម្ចាស់ មិនមែនជារបស់យើងនោះទេ។ ដូច្នេះហើយ យើងមិនគួររក្សាទុកក្នុងខ្លួនឯង ឬពឹងផ្អែកលើកម្លាំងខ្លួនឯងនោះឡើយ។ ខ១១ចែងថាគ្រឿងសឹករបស់ព្រះ មិនមែនជារបស់យើងទេ។ ដូច្នេះយើងមិនអាចពឹងលើអ្វីៗជារបស់យើងនោះទេប៉ុន្តែពឹងនៅលើគ្រឿងសឹករបស់ព្រះវិញ។

ដើម្បីពាក់គ្រឿងសឹករបស់ព្រះក៏បានបង្ហាញផងដែលថា ការធ្វើសង្គា្រមគឺត្រូវរួមសហការមិនមែនជាឯកត្តជនទេ។ មិនមែនជាគ្រិស្ទានឯកត្តជនទេដែលអាចពាក់គ្រឿងសឹករបស់ព្រះបាន លុះត្រាតែនៅក្នុងរូបកាយរបស់ព្រះគ្រិស្តទើបអាច។ សង្គា្រមខាងវិញ្ញាណមិនមែនជារឿងបុគ្គលនោះទេ ប៉ុន្តែគឺជារឿងរួមសហការ។ បុគ្គលម្នាក់មិនអាចចូលក្នុងសង្រ្គាមខាងវិញ្ញាណតែម្នាក់ឯងបានទេ។ ប្រសិនបើ យើងជាឯកត្តជនយើងនឹងបាត់បង់តួនាទីក្នុងការតយុទ្ធ។ អ្នកបទពិសោធបានឱ្យដឹងថា ការអធិដ្ឋានពិតជាទាក់ទងទៅនឹងសង្រ្គាមខាងវិញ្ញាណត្រូវការមនុស្សច្រើនជាងម្នាក់។ យើងត្រូវតែប្រមូលមនុស្សមួយក្រុម ឱ្យអធិដ្ឋានតាមគោលការណ៍នៃរូបកាយ។ ខ្មាំងសត្រូវរបស់យើងមិនមែនជាសាច់ឈាមនៅខាងផែនដីនោះទេ តែជាវិញ្ញាណអាក្រក់នៅលើអាកាសវិញ។ ដូច្នេះយើងត្រូវតែពាក់គ្រឿងសឹករបស់ព្រះ ដើម្បីឱ្យអាចឈរមាំមួនទាស់នឹងឧបាយកលទាំងអម្បាលម៉ានរបស់អារក្ស។

ការអធិដ្ឋាន

ព្រះអម្ចាស់អើយ សរសើរតម្កើងព្រះអង្គជាសិរិសារនៃរូបកាយ។ ពួកទូលបង្គំបានចម្រើនកម្លាំងនៅក្នុងព្រះអម្ចាស់ ហើយនៅក្នុងឬទ្ធិបារមីដ៏មានព្រះចេស្តារបស់ទ្រង់ ធ្វើឱ្យពួកទូលបង្គំមើលឃើញថា សង្រ្គាមខាងវិញ្ញាណគឺជាការរួមសហការ។ នៅក្នុងរូបកាយ ពួកទូលបង្គំត្រូវពាក់គ្រឿងសឹករបស់ព្រះ ដែលពួកទូលបង្គំអាចមានលទ្ធភាពទាស់ប្រឆាំងនឹងឧបាយកលនៃវិញ្ញាណអាក្រក់។ ព្រះអម្ចាស់យេស៊ូទូលបង្គំស្ម័គ្រចិត្តរស់នៅក្នុងរូបកាយ ហើយមានការអធិដ្ឋាននៃសង្រ្គាម។