Comfort in Trials-Khmer (33)

អស់ទាំងសេចក្តីទុក្ខលំបាកនៅជាន់នេះជាសេចក្តីមិនគួរប្រៀបផ្ទឹមនឹងសិរីល្អដែលនឹងមកនោះទេ

រ៉ូម ៨:១៧ខ-១៨     ឱ្យតែយើងទទួលរងទុក្ខជាមួយនឹងទ្រង់ចុះ ដើម្បីឱ្យបានតម្កើងឡើងជាមួយនឹងទ្រង់ដែរ។ ខ្ញុំរាប់អស់ទាំងសេចក្តីទុក្ខលំបាកនៅជាន់នេះជាសេចក្តីមិនគួរប្រៀបផ្ទឹមនឹងសិរីល្អដែលនឹងបើកសម្តែងមកឱ្យយើងរាល់គ្នាឃើញនោះទេ។

អភ័យឯកសិទ្ធិបទពិសោធការរងទុក្ខរបស់ព្រះគ្រិស្ត

យើងមិនគួរបាក់ទឹកចិត្ត ដោយយើងត្រូវរងទុក្ខក្នុងនាមជាគ្រិស្ទាននោះទេ។ ការរងទុក្ខទាំងនេះ គឺជាចំណុចវិជ្ជមាន​ហើយមានតម្លៃបំផុត។ តើវាជាអភ័យឯកសិទ្ធិយ៉ាងណាទៅន៍ ដើម្បីបទពិសោធសេចក្តីទុក្ខលំបាកព្រះគ្រិស្ត! សាវកប៉ុលបាននិយាយថាគាត់បានធ្វើសងនូវអ្វីដែលជាការខ្វះខាតក្នុងសេចក្តីទុក្ខលំបាករបស់ព្រះគ្រិស្តសម្រាប់ជាប្រយោជន៌ដល់រូបកាយរបស់ព្រះគ្រិស្ត ដែលជាក្រុមជំនុំ(កូឡ.១:២៤)។ គាត់ក៏បាននិយាយផងដែរនៅក្នុងភីលីព៣:១០ ទាក់ទងនឹងការប្រកបក្នុងសេចក្តីទុក្ខលំបាករបស់ព្រះគ្រិស្ត។ សព្វថ្ងៃយើងគួរតែជាគ្រិស្ទានដើរតាមព្រះគ្រិស្តដែលនៅក្រោមការរងទុក្ខរបស់ព្រះគ្រិស្ត ។ យើងត្រូវតែចូលរួម មិនគ្រាន់តែនៅក្នុងភាពបរិបូរណ៍របស់ព្រះគ្រិស្តប៉ុណ្ណោះទេ ប៉ុន្តែនៅក្នុងសេចក្តីទុក្ខលំបាករបស់ព្រះគ្រិស្តផងដែរ។ ប្រសិនបើយើងយកចំណុចយល់ឃើញនេះយើងនឹងទទួលបានការលើកទឹកចិត្តនៅពេលណាដែលយើងមានទុក្ខលំបាកសម្រាប់ព្រះគ្រិស្ត ។ យើងអាចទាំងស្វាគមន៍ការរងទុក្ខលំបាកប្រភេទនេះទៀតផង។ ពិតមែនហើយ យើងប្រឈមមុខទៅនឹងទុក្ខវេទនា ដូចជាភ្លើងដ៏ក្តៅកកុក ប៉ុន្តែទាំងនេះគឺជាសេចក្តីទុក្ខលំបាកនៃព្រះគ្រិស្តក្នុងពេលដែលយើងមានអភ័យឯកសិទ្ធិនឹងបានរួមជាមួយ។

សេចក្តីអរសប្បាយដែលយើងចែកចាយសេចក្តីទុក្ខលំបាកនៃព្រះគ្រិស្ត

ជំពូក៤:១៣ ពេត្រុសនិយាយថា ដូចដែលយើងបានចែកចាយការរងទុក្ខរបស់ព្រះគ្រិស្ត យើងគួរតែអរសប្បាយ​ដូចនេះនៅពេលដែលយើងមើលឃើញសិរីល្អរបស់ទ្រង់យើងអាចអរសប្បាយយ៉ាងក្រៃលែង។ ក្នុងខនេះ​ពេត្រុសនិយាយពីសេចក្តីអរសប្បាយយ៉ាងក្រៃលែង។យោងទៅតាមការយល់របស់ខ្ញុំនេះមានន័យថា យើងមិនគ្រាន់តែរីករាយផ្នែកខាងក្នុងប៉ុណ្ណោះទេ ប៉ុន្តែយើងត្រូវតែស្រែកឡើងដោយសេចក្តីរីករាយរបស់យើងផងដែរ ។ ក្នុងពេលជាមួយគ្នាយើងអាចលាតសន្ធឹងដៃរបស់យើង ហើយលោតចំពោះសេចក្តីរីករាយផងដែរ។ នេះគឺជាការត្រេកអរ​និងអរសប្បាយយ៉ាងរីករាយ។ ក្នុងពេលមើលឃើញសិរីល្អនៃព្រះ​គួរតែមានសេចក្តីរីករាយ។ ខ្ញុំជឿថាយើងនឹងស្រែកដោយក្តីរីករាយ​ហើយប្រហែលទាំងលោតចំពោះសេចក្តីរីករាយទៀតផង។ យើងនឹងមានភាពរីករាយជាទីបំផុតចេញពីខ្លួនយើងដោយសេចក្តីរីករាយ។ សព្វថ្ងៃយើងអាចនឹងអរសប្បាយ ប៉ុន្តែនៅពេលដែលព្រះអម្ចាស់បើកសម្តែងយើងនឹងអរសប្បាយយ៉ាងរីករាយ។

សេចក្តីទុក្ខលំបាកនៅជាន់នេះជាសេចក្តីមិនគួរប្រៀបផ្ទឹមនឹងសិរីល្អដែលនឹងយាងមកដល់

រ៉ូម៨:១៧និង១៨ចែងថា “ប្រសិនណាជាកូនព្រះហើយ នោះយើងក៏បានគ្រងមរដកដែរ​គឺជាអ្នកគ្រងមរដកនៃព្រះជាមួយនឹងព្រះគ្រិស្តផង​ឱ្យតែយើងទទួលរងទុក្ខជាមួយនឹងទ្រង់ចុះ ដើម្បីឱ្យបានតម្កើងឡើងជាមួយនឹងទ្រង់ដែរ។ ខ្ញុំរាប់អស់ទាំងសេចក្តីទុក្ខលំបាកនៅជាន់នេះ​ថាជាសេចក្តីមិនគួរប្រៀបផ្ទឹមនឹងសិរីល្អ​ដែលនឹងបើកសម្តែង​មកឱ្យយើងរាល់គ្នាឃើញនោះទេ។

យើងអាចមិនចូលចិត្តការទុក្ខលំបាក ប៉ុន្តែយើងត្រូវការវា។ យើងកាន់តែឆ្លងកាត់ទុក្ខលំបាក​នោះសិរីល្អរបស់យើងកាន់តែកើនឡើងចំពោះទុក្ខលំបាកកើនឡើង​ធ្វើឱ្យសិរីល្អមានការកើនឡើងកាន់តែខ្លាំង។ ១កូរិនថូស១៥:៤១សាវកប៉ុលបាននិយាយថា“សូម្បីតែផ្កាយទាំងប៉ុន្មានសោតក៏មានរស្មីខុសពីគ្នាដែរ”នេះបង្ហាញថា ផ្កាយខ្លះភ្លឺជាងផ្កាយផ្សេងទៀត។ យើងទាំងអស់គ្នាគួរតែមានពន្លឺឡើងហើយយើងទាំងអស់គ្នាគួរតែបានតម្កើងឡើង ប៉ុន្តែការកើនឡើងនៃសិរីល្អរបស់យើង​វាអាស្រ័យលើចំនួននៃរងទុក្ខ​ដែលយើងមានឆន្ទះទទួលយកប៉ុណ្ណា។ វាប្រកដហើយថា សាវកប៉ុលនឹងមានពន្លឺខ្លាំងជាងពួកយើងទាំងអស់ ។ យើងនឹងត្រូវបានតម្កើងឡើង ប៉ុន្តែការកើនឡើងនៃសិរីល្អរបស់យើងខុសពីគ្នា​យោងទៅតាមការរងទុក្ខរបស់យើងមានប៉ុណ្ណា។ ដូច្នេះសាវកប៉ុលបាននិយាយថា សេចក្តីទុក្ខលំបាកនៅជាន់នេះថាជាសេចក្តីមិនគួរប្រៀបផ្ទឹមនឹងសិរីល្អនឹងមកដល់។ ប្រសិនបើយើងមានទុក្ខលំបាកជាមួយនឹងព្រះជាម្ចាស់ យើងនឹងត្រូវបានលើកតម្កើងជាមួយនឹងទ្រង់។ (ការសរុបរួមនៃសញ្ញាថ្មីមេរៀនទី១៧៤)

ការអធិដ្ឋាន

ព្រះអង្គម្ចាស់យេស៊ូ អរគុណព្រះអង្គសម្រាប់ការបង្ហាញពួកទូលបង្គំ នូវអភ័យឯកសិទ្ធិបទពិសោធការទុក្ខលំបាករបស់ព្រះគ្រិស្តដែលធ្វើសងពីអ្វីខ្វះខាតនៃសេចក្តីទុក្ខលំបាករបស់ព្រះគ្រិស្ត។ ព្រះអម្ចាស់អើយ ទូលបង្គំរាប់សេចក្តីទុក្ខលំបាកនៅជាន់នេះថាជាសេចក្តីមិនគួរប្រៀបផ្ទឹមនឹងសិរីល្អ​ដែលនឹងបើកសម្តែងមកឱ្យពួកទូលបង្គំបានឃើញនោះទេ។ ប្រសិនបើយើងមានទុក្ខលំបាកជាមួយនឹងព្រះអង្គយើងត្រូវបានតម្កើងឡើងជាមួយនឹងទ្រង់នៅថ្ងៃនោះដែរ។ ហាលេលូយ៉ា