Comfort in Trials-Khmer (35)

ព្រះអម្ចាស់បានប្រគល់ឱ្យយើង

ជាមួយនឹងទំនួលខុសត្រូវក្នុងការប្រកាសដំណឹងល្អ

ទំនុកដម្កើង  ២៣:៤     អើទោះបើទូលបង្គំដើរកាត់ច្រកភ្នំនៃម្លប់សេចក្តីស្លាប់ក៏ដោយ គង់តែមិនខ្លាចសេចក្តីអាក្រក់ណាឡើយ ដ្បិតទ្រង់គង់នៅជាមួយនឹងទូលបង្គំព្រនង់ហើយនិងដំបងរបស់ទ្រង់ក៏កម្សាន្តចិត្តទូលបង្គំ។

ព្រះអម្ចាស់បានប្រគល់ឱ្យយើងជាមួយនឹងអ្នករ៉ាប់រង

ឬទំនួលខុសត្រូវក្នុងការប្រកាសដំណឹងល្អ

វាគឺជារឿងមួយដ៏អស្ចារ្យដែលយើងម្នាក់ៗ មានអារម្មណ៍ថា យើងគួរតែប្រកាសដំណឹងល្អភ្លាមៗ នៅពេលយើងបានសង្រ្គោះ។ ប្រសិនបើយើងមិនប្រកាសដំណឹងល្អទេ យើងមានអារម្មណ៍ថាសោកស្តាយចំពោះមនុស្សធ្លាក់ចុះដែលយើងជំពាក់គេនូវរឿងអ្វីមួយហើយចិត្តរបស់យើង គឺទទេនឹងគ្មានសេចក្តីសុខសាន្ត។ រាល់ពេលដែលយើងប្រកាសដំណឹងល្អ ចិត្តរបស់យើងនឹងរីករាយ ស្កប់ចិត្តនិងមានសេចក្តីសុខសាន្ត។ លើសពីនេះទៅទៀត នៅពេលដែលយើងកាន់តែប្រកាស យើងកាន់តែសប្បាយរីករាយ កាន់តែត្រូវបានដោះលែង និងមានផាសុខភាពជាងមុន ដោយសារតែព្រះអម្ចាស់បានប្រគល់ឱ្យយើងជាអ្នករ៉ាប់រង ឬទំនួលខុសត្រូវចំពោះការប្រកាសដំណឹងល្អ។នៅពេលយើងទទួលបានសេចក្ដីសង្គ្រោះរបស់ទ្រង់ យើងក៏ទទួលបាននូវភារៈកិច្ចរបស់ទ្រង់ ហើយដោយឯកឯងនឹងមានអារម្មណ៍ថា ជាទំនួលខុសត្រូវខាងវិញ្ញាណ ។ ភាពជាអ្នករ៉ាប់រងនេះ គឺស្ថិតនៅក្នុងចិត្តខាងក្នុងរបស់យើង និងតាមរយៈចលនារបស់ព្រះវិញ្ញាណបរិសុទ្ធក្លាយជាបន្ទុកមួយដែលជាកម្លាំងជំរុញបង្ខំឱ្យយើងប្រកាសដំណឹងល្អ។ ប្រសិនបើយើងមិនប្រកាសដំណឹងល្អទេ យើងនឹងមានអារម្មណ៍ដូចការនិយាយថា“វវដល់ខ្ញុំហើយ”។

ការប្រកាសដំណឹងល្អគឺជាការនាំមនុស្សទៅរកព្រះអម្ចាស់

ការសម្តែងចេញមួយទៀតចំពោះការប្រកាសដំណឹងល្អ គឺជាការនាំមនុស្សទៅព្រះអម្ចាស់។ នៅពេលដែលអនទ្រេ​បានជួបព្រះអម្ចាស់គាត់បានទៅជួបស៊ីម៉ូនជាបងប្រុសរបស់គាត់​ហើយបាននាំគាត់ទៅជួបព្រះអម្ចាស់។ បន្ទាប់ពីភីលីពបានជួបព្រះអម្ចាស់ គាត់បានទៅណាថាណែល (ប្រហែលជាអ្នកជិតខាង សាច់ញាតិ ឬមិត្តភក្តិជិតស្និទ្ធ) ហើយនាំគាត់ទៅជួបព្រះអម្ចាស់។ ការឧទាហរណ៍ទាំងនេះបង្ហាញថានៅពេលមនុស្សម្នាក់ស្គាល់ព្រះអម្ចាស់ គាត់គួរតែនាំអ្នកដទៃទៅរកព្រះអម្ចាស់ជាពិសេសសាច់ញាតិ និងមិត្តភក្តិរបស់គាត់។ ដូចជាអនទ្រេបាននាំប្អូនប្រុសរបស់គាត់មកឯព្រះអម្ចាស់ ហើយភីលីពបាននាំអ្នកជិតខាងសាច់ញាតិឬមិត្តភក្តិរបស់គាត់មកឯព្រះអម្ចាស់យើងគួរតែនាំសាច់ញាតិនិងមិត្តភក្តិរបស់យើងទៅរកព្រះអម្ចាស់។

យើងត្រូវនាំមនុស្សទៅឯព្រះអម្ចាស់ដើម្បីឱ្យពួកគេឃើញព្រះអង្គផ្ទាល់។ ភីលីពមិនបានណែនាំព្រះអម្ចាស់យ៉ាងច្បាស់លាស់ទេ នៅពេលដែលគាត់និយាយថាព្រះអម្ចាស់ជាណាសារ៉ែត។ ការណ៍នេះ​បានធ្វើឱ្យវាកាន់តែពិបាកសម្រាប់ណាថាណែលឱ្យជឿ ព្រោះគាត់បានតបថា“តើមានអ្វីដ៏ល្អអាចចេញពីណាសារ៉ែតមកបានឬទេ?”(ខ.៤៦)។ ភីលីពឈ្លាតវៃមិនបានព្យាយាមពន្យល់ទេ។ គាត់បាននិយាយយ៉ាងសាមញ្ញថា“ចូរតាមខ្ញុំទៅមើលចុះ” យើងត្រូវរៀននាំពួកគេទៅរកព្រះអម្ចាស់ ដើម្បីឱ្យមើលឃើញទ្រង់ផ្ទាល់។នៅពេលមនុស្សម្នាក់បានឃើញព្រះអម្ចាស់​សំណួរទាំងអស់របស់គាត់ត្រូវបានផ្តល់ចម្លើយ។

មុនពេលបងប្រុសម្នាក់ត្រូវបានសង្គ្រោះ គាត់ស្ទើរតែត្រូវបានខ្វាក់ដោយបន្ទុះមួយ។ ក្រោយមកកូនស្រីរបស់គាត់បានស្លាប់ ហើយគាត់បានរងទុក្ខដោយជំងឺប្រសៃប្រសាទ។ គាត់ត្រូវបានគេមើលងាយយ៉ាងខ្លាំងដោយបញ្ហាទាំងនេះ ហើយគាត់បានចាប់ផ្តើមស្វែងរកសេចក្តីពិត។ ថ្ងៃមួយគាត់បានរកឃើញសេចក្តីពិត ហើយបានទទួលព្រះអម្ចាស់យេស៊ូជាព្រះអង្គសង្រ្គោះរបស់គាត់។ ភ្លាមៗ គាត់បានបទពិសោធផ្នែកខាងក្នុងយ៉ាងខ្លាំង​និងផ្លាស់ប្តូរដ៏អស្ចារ្យ ហើយភាពងងឹតរបស់គាត់ត្រូវបានប្រែទៅជាពន្លឺ ទុក្ខព្រួយរបស់គាត់ទៅជាភាពរីករាយ​ភាពទន់ខ្សោយទៅជាមានកម្លាំង និងការខូចចិត្តរបស់គាត់ទៅជារីករាយ។ គ្រាន់តែមួយយប់គាត់ត្រូវបានផ្លាស់ប្តូរទាំងស្រុងពីព្រោះតែជីវិតមួយទៀតដែលជាជីវិតដ៏ខ្ពង់ខ្ពស់បានចូលទៅក្នុងគាត់។

ទទួលបានរង្វាន់ដោយការនឿយហត់របស់យើងចំពោះដំណឹងល្អ

យោងទៅតាមការបើកសម្តែងនេះ ការប្រកាសដំណឹងល្អដល់សាច់ញាតិ មិត្តភក្តិ និងអ្នកដែលយើងជិតស្និទ្ធ គឺជាការសងបំណុលមួយ។ ដូច្នេះ យើងគួរតែប្រកាសដំណឹងល្អ ដើម្បីសងបំណុលរបស់យើងដល់ដំណឹងល្អវិញ។ ការនឿយហត់របស់យើងចំពោះដំណឹងល្អមិនមែនឥតប្រយោជន៍ទេ។ ផលផ្លែរបស់យើងនឹងអាស្រ័យទៅលើទំហំនៃការនឿយហត់របស់យើង។ ផលផ្លែនេះគឺជារង្វាន់ចំពោះការប្រកាសដំណឹងល្អ។

ការអធិដ្ឋាន៖

ព្រះអម្ចាស់យេស៊ូអើយ ពីមុនទូលបង្គំត្រូវបានសង្កត់សង្កិននៅក្នុងបាប។ អរគុណទ្រង់ដែលបានជួយសង្គ្រោះទូលបង្គំ និងធ្វើការផ្លាស់ប្តូរដ៏អស្ចារ្យនៅក្នុងជីវិតរបស់ទូលបង្គំ។ ឥឡូវនេះ ទ្រង់បានប្រគល់ដំណឹងល្អដល់ពួកទូលបង្គំ។ ព្រះអម្ចាស់អើយ ទូលបង្គំព្រមនឹងទៅប្រកាសដំណឹងល្អ។ ឱព្រះអម្ចាស់អើយ សូមបើកភ្នែករបស់លោកិយដើម្បីឱ្យពួកគេស្គាល់ទ្រង់។ តាមរយៈការប្រកាសដំណឹងរបស់ទូលបង្គំ​សូមអនុញ្ញាតឱ្យពួកគេជឿចូលទៅក្នុងទ្រង់ ហើយអនុញ្ញាតឱ្យពួកគេមានអំណរ។ អាម៉ែន។