Comfort in Trials-Khmer (4)

សេចក្តីសុខសាន្តដ៏ប្រមាណមិនបាន

សេចក្តីសុខសាន្តដ៏ប្រមាណមិនបានរបស់ព្រះ
ជួយការពារចិត្ដ ហើយនិងគំនិតរបស់យើងរាល់គ្នា

ភីលីព.៤:៦-៧ កុំឱ្យខ្វល់ខ្វាយអ្វីឡើយ ចូរទូលដល់ព្រះឱ្យជ្រាបពីសេចក្តីសំណូមរបស់អ្នករាល់គ្នាក្នុងគ្រប់ការទាំងអស់ ដោយសេចក្តីអធិដ្ឋាន និងពាក្យទូលអង្វរទាំងពោលពាក្យអរព្រះគុណផង យ៉ាងនោះសេចក្ដីសុខសាន្ដរបស់ព្រះដែលហួសលើស អស់ពីគំនិត និងជួយការពារចិត្ដ ហើយនិងគំនិតរបស់អ្នករាល់គ្នាក្នុងព្រះគ្រិស្ដយេស៊ូ។

ចូរទូលដល់ព្រះឱ្យជ្រាបពីសេចក្តីសំណូមរបស់អ្នករាល់គ្នា នៅក្នុងគ្រប់ការទាំងអស់
ដោយសេចក្តីអធិដ្ឋាន និងពាក្យទូលអង្វរទាំងពោលពាក្យអរព្រះគុណផង

ប៉ុលបានប្រាប់យើងថា: “ចូរទូលដល់ព្រះ ឱ្យជ្រាបពីសេចក្តីសំណូមរបស់អ្នករាល់គ្នាក្នុងគ្រប់ការទាំងអស់ ដោយសេចក្តីអធិដ្ឋាន និងពាក្យទូលអង្វរ ទាំងពោលពាក្យអរព្រះគុណផង”។ ពាក្យ នៅក្នុងគ្រប់ការទាំងអស់សំដៅទៅលើរឿងរ៉ាវខុសៗ គ្នាជាច្រើនដែលបានកើតឡើងចំពោះយើងពីមួយថ្ងៃទៅមួយថ្ងៃ។ នៅក្រោម ការប្រទានពររបស់ព្រះអម្ចាស់មានទាំងរឿងវិជ្ជមានជាច្រើនកើតឡើង និងដែលយើងឮដំណឹងល្អ។ ទោះជាដូច្នេះក្តីយើងក៏ជួបប្រទះនូវរឿងអវិជ្ជមាន និងឮដំណឹងអាក្រក់ផងដែរ។ ទោះជាដូច្នេះក៏ដោយ ចូរទូលដល់ព្រះឱ្យជ្រាបពីសេចក្តីសំណូមរបស់អ្នករាល់គ្នាក្នុងគ្រប់ការទាំងអស់ ដោយសេចក្តីអធិដ្ឋាន និងពាក្យទូលអង្វរ ទាំងពោល ពាក្យអរព្រះគុណផង។

ដំណឹងអាក្រក់ ឬស្ថានការណ៍ពិបាកអាចធ្វើឱ្យយើងព្រួយបារម្ភ ឬខ្វល់ខ្វាយ។ យើងរកឃើញវិធីបាត់ភាពព្រួយបារម្ភនេះ នៅពេលយើងអធិដ្ឋានត្រូវហ្វឹកហាត់រួមគ្នាជាមួយព្រះ ហើយអំណរភាពតែមួយនៃជីវិត។ បន្ទាប់មកដោយឯកឯង សូម្បីតែ ទាំងមិនដឹងខ្លួនផង សេចក្តីសុខសាន្តរបស់ព្រះនេះ ត្រូវបានចាក់បញ្ចូលចូលទៅក្នុងខ្លួនយើងទាំងស្រុង។ ចាក់បញ្ចូលសេចក្តីសុខសាន្តនេះ ក្លាយមកជាការថ្លឹងភាពខ្វល់ខ្វាយ ហើយក្លាយមកជាការបាត់ភាពព្រួយបារម្ភ ។ ចំពោះបទពិសោធយើងដឹងថា តាមរយៈការអធិដ្ឋានយើងទទួលបានការបាត់ភាពព្រួយបារម្ភនៅពេលដែលសេចក្ដីសុខសាន្ដរបស់ព្រះបានចាក់បញ្ចូលមកក្នុងខ្លួនយើង។ មានសេចក្ដីសុខសាន្តរបស់ព្រះជាការថ្លឹងការខ្វល់ខ្វាយរបស់យើង មិនមានន័យថា ការខ្វល់ខ្វាយនឹងរលាយបាត់ទៅនោះទេ។ ការខ្វល់ខ្វាយនៅតែមាន ប៉ុន្តែយើងមានការថ្លឹងមួយ។ លើសពីនេះទៀត ជាតិពុលនៃការព្រួយបារម្ភនៅតែមាននៅក្នុងខ្លួនយើង ប៉ុន្តែយើងមានការបំបាត់មួយ ពោលគឺសេចក្ដីសុខសាន្ដរបស់ព្រះបានចាក់បញ្ចូលចូលក្នុងយើងទាំងស្រុង តាមរយៈការប្រកបជាមួយព្រះក្នុងការអធិដ្ឋាន។ពេលយើងអំណរព្រះជាសេចក្ដីសុខសាន្ដរបស់យើង នោះយើងនឹងធ្វើឲ្យមានភាពស្ងប់នៅខាងក្នុង។(មេរៀនសិក្សាជីវិតកណ្ឌគម្ពីរភីលីពមេរៀនទី២៧)

សេចក្ដីសុខសាន្ដរបស់ព្រះ ដែលហួសលើសអស់ពីគំនិតមនុស្ស

ព្រះជាម្ចាស់ មិនត្រឹមតែចម្រើនកម្លាំងនៅខាងក្នុងយើងប៉ុណ្ណោះទេ តែក៏ជួយការពារចិត្ដ ហើយនិងគំនិតរបស់យើងផងដែរ។ យើងមានការព្រួយបារម្ភជាច្រើននៅក្នុងចិត្ត។ ប្រហែលជានៅពេលដែលយើងចូលគេងពេលយប់ យើងអាចទុកការព្រួយបារម្ភទៅម្ខាងជាបណ្តោះអាសន្ន ប៉ុន្តែនៅពេលយើងភ្ញាក់ដឹងខ្លួន គំនិតរបស់យើងចាប់ផ្តើមវិលវល់ម្តងទៀត។ យើងព្រួយបារម្ភពីការងារ មុខជំនួញ សុខភាព ការធ្វើលំហាត់ និងរឿងរ៉ាងជាច្រើនទៀតធ្វើឱ្យយើងខ្វល់ខ្វាយកាន់តែច្រើន និងគ្មានសេចក្តីសុខសាន្ត។ ប៉ុន្តែ ភីលីព៤:៧ និយាយថា នោះសេចក្ដីសុខសាន្ដរបស់ព្រះ ដែលហួសលើសអស់ពីគំនិតរបស់មនុស្ស កាពារ និងគាំពារយើង។ សេចក្ដីសុខសាន្ដ​នេះ គឺជាព្រះជាម្ចាស់ទ្រង់ផ្ទាល់។ នៅពេលដែលយើងមានការលំបាកនៅផ្នែកខាងក្រៅ ព្រះជាម្ចាស់ការពារយើងពីខាងក្នុង ដើម្បីកុំ ឱ្យចិត្តរបស់យើងមានការព្រួយបារម្ភ ។

ទ្រង់ការពារ និងគាំពារគំនិតយើងដែលយើងអាច
មានសេចក្តីសុខសាន្តនៅក្នុងយើងទាំងស្រុង

យើងជាអ្នកដែលស្រឡាញ់ព្រះអម្ចាស់ អាចធ្វើទីបន្ទាល់បានថា បញ្ហាជាច្រើនកើតឡើងចំពោះយើង ហើយយើងមិនដឹងថាត្រូវធ្វើយ៉ាងណានោះទេ ប៉ុន្តែបើយើងគ្រាន់តែបែរចិត្តយើងទៅរកព្រះអម្ចាស់ ហើយថ្វាយការសរសើរ និងអរព្រះគុណដល់ទ្រង់ ភ្លាមៗនោះ គឺមានសេចក្តីសុខសាន្តដែលមិនអាចពណ៌នាបាន មកលួងយើង ដូច្នេះហើយយើងមិនមានការខ្វល់ខ្វាយណាអ្វីឡើយ។ គ្មានសេចក្តីសុខសាន្ត យើងមិនអាចចូលទៅក្នុងការអំណរព្រះគ្រិស្តបានទេ។ ដូច្នេះយើងត្រូវតែអនុញ្ញាតឱ្យព្រះជាសេចក្តីសុខសាន្តនៅក្នុងយើង ដើម្បីការពារចិត្ត និងគំនិតរបស់យើង។ នេះគឺជាអ្វីដែលព្រះគ្រិស្តបានរស់ឡើងវិញ កំពុងតែធ្វើនៅក្នុងយើងនាពេលសព្វថ្ងៃនេះ។ ក្នុងនាមជាព្រះនៃសេចក្តីសុខសាន្ត ទ្រង់មិនត្រឹមតែធ្វើប្រតិបត្តិការ និងចម្រើនកម្លាំងដល់យើងប៉ុណ្ណោះទេ តែថែមទាំងកាពារ និងគាំពារចិត្តយើងផងដែរ ដើម្បីឱ្យយើងអាចមានសេចក្តីសុខនៅក្នុងខ្លួនយើងទាំងស្រុង។ តាមរបៀបនេះ យើងអាចចូលទៅក្នុងព្រះគ្រិស្តដើម្បីអំណរទ្រង់បាន។

ការអធិដ្ឋាន:

ឱព្រះអម្ចាស់យេស៊ូអើយ សូមសរសើរតម្កើងទ្រង់ ដែលទ្រង់គឺជាសេចក្តីសុខសាន្តរបស់ព្រះ។ ទ្រង់មានសេចក្តីសុខសាន្តដែលហួសលើសអស់ពីគំនិតទូលបង្គំ។ នៅពេលទូលបង្គំ មានការលំបាកនៅផ្នែកខាងក្រៅ សូមការពារទូលបង្គំពីផ្នែកខាងក្នុង ដើម្បីកុំឱ្យចិត្តរបស់យើងមានការព្រួយបារម្ភ។ ព្រះអម្ចាស់អើយ ទូលបង្គំបើកចិត្តចំពោះទ្រង់ ហើយទទួលទ្រង់ធ្វើជាសេចក្តីសុខសាន្តទូលបង្គំ

និងផ្គត់ផ្គង់ទូលបង្គំ ដើម្បីឱ្យទូលបង្គំមានសេចក្តីសុខសាន្តក្នុងខ្លួនទាំងស្រុង ។