Comfort in Trials-Khmer (5)

សម្លេងនៃជ័យជម្នះ

នៅក្នុងសេចក្តីទាំងអស់នោះ យើងខ្ញុំវិសេសលើសជាង

រ៉ូម៨:៣៥­៣៧តើអ្នកណានឹងពង្រាត់យើងចេញពីសេចក្ដីស្រឡាញ់របស់ផងព្រះគ្រិស្តបាន តើសេចក្ដីទុក្ខលំបាក ឬសេចក្ដីវេទនា សេចក្ដីបៀតបៀន សេចក្ដីអត់ឃ្លាន សេចក្ដីអាក្រាត សេចក្ដីអន្តរាយ ឬដាវឬអី ៣៦ដូចមានសេចក្ដីចែងទុកមកថា “យើងខ្ញុំត្រូវគេសម្លាប់វាល់ព្រឹកវាល់ល្ងាចដោយយល់ដល់ទ្រង់‍” គេរាប់យើងទុកដូចជាចៀមដែលសម្រាប់សម្លាប់ ៣៧ទេ គឺក្នុងសេចក្ដីទាំងនោះ យើងខ្ញុំវិសេសលើសជាងអ្នកដែលមានជ័យជំនះទៅទៀត ដោយសារព្រះអង្គដែល ទ្រង់ស្រឡាញ់យើង

សេចក្ដីស្រឡាញ់របស់ព្រះគ្រិស្តអាចជួយយើងយកឈ្នះលើសេចក្ដីទុក្ខលំបាកទាំងឡាយ

គ្រប់ពួកអ្នកជឿទាំងអស់នៅលើពិភពលោកនេះ សុទ្ធតែមានបទពិសោធន៍របស់គាត់តែមួយ ការលំបាកតែមួយ និងមជ្ឈដ្ឋានតែមួយ។ ប៉ុលបាននិយាយថា មិនថាយើងមានបញ្ហាអ្វីក៏ដោយ ចម្លើយតែងតែជាសេចក្ដីស្រឡាញ់របស់ព្រះគ្រិស្ដ។ ទោះបីជាយើងមាន​ការលំបាករាប់រយប្រភេទផ្សេងគ្នាក៏ដោយ ដំណោះស្រាយនៅតែជាសេចក្តីស្រឡាញ់របស់ព្រះគ្រិស្ត។ តើយើងដឹងទេថា បន្ទាប់ពីមនុស្សជាច្រើន ត្រូវបានចាប់យកដោយសេចក្តីស្រឡាញ់របស់ព្រះគ្រិស្ត ពួកគេអាចឆ្លងកាត់អ្វីដែលមនុស្សផ្សេងទៀតមិនអាចឆ្លង កាត់បាន?

មនុស្សជាច្រើនគិតថា ប្រសិនបើគ្មានសេចក្តីទុក្ខលំបាក សេចក្តីវេទនា សេចក្តីបៀតបៀនជាដើម ពួកគេនឹងអាចមានជ័យជម្នះ។ ប៉ុន្តែព្រះបន្ទូលនៃព្រះប្រាប់ថា” នៅក្នុងសេចក្តីទាំងអស់នោះ យើងខ្ញុំវិសេសលើសជាង”។នេះជាសេចក្តីស្រឡាញ់របស់ព្រះគ្រិស្តដែលអាចឱ្យយើងយកឈ្នះលើ សេចក្តីទុក្ខលំបាក សេចក្តីវេទនា សេចក្តីបៀតបៀន អំណត់អត់ឃ្លាន និងភយន្តរាយបាន ។ (សៀវភៅព័ន្ធកិច្ចរបស់វ៉ចមែននី ភាគទី១៧ “កំណត់ត្រាមេរៀនផ្នែកបទគម្ពីរ(១)” មេរៀនទី ២៣)

មានជ័យជម្នះនៅក្នុងមជ្ឈដ្ឋានរបស់យើង

ជំនួយទាន់ពេល ដែលព្រះប្រទានដល់យើងនោះ មិនចាំបាច់ផ្លាស់ប្តូរមជ្ឈដ្ឋានខាងក្រៅ ឬដោះស្រាយបញ្ហារបស់យើងទេ ។ ពេលខ្លះមជ្ឈដ្ឋានរបស់យើងរឹតតែអាក្រក់ ឬបញ្ហារបស់យើងអាចនឹងកើនឡើង។ ដរាបណាយើងទំនាក់ទំនងជាមួយព្រះអង្គ ទ្រង់នឹងផ្គត់ផ្គង់យើង ដើម្បីឱ្យយើងអាចមានជ័យជម្នះនៅក្នុងមជ្ឈដ្ឋានរបស់យើង។ នេះគឺជាជំនួយទាន់ពេល ដែលយើងទទួលពីព្រះអង្គ ។ ឡានដែលពិបាកឡើងរផ្លូវទួល មិនចាំបាច់ត្រូវការផ្លូវទួលក្លាយជារាបស្មើរនោះទេ ។ ឡានត្រូវការថាមពលបន្ថែម។ ព្រះប្រហែលជាមិនអនុញ្ញាតឱ្យយើងតែងតែដើរតាមផ្លូវដែលរាបស្មើរនិងត្រង់នោះទេ។ ជារឿយៗ ទ្រង់អនុញ្ញាតឱ្យយើងដើរតាមផ្លូវដែលកោងនិងពិបាក។ ពេលខ្លះយើងអាចរកឃើញថា ខ្លួនយើងកំពុងឡើងភ្នំដ៏ខ្ពស់ហើយពេលខ្លះទៀតយើងអាចនឹងចូលទៅក្នុងជ្រលងភ្នំដ៏ជ្រៅ។ ទោះយ៉ាង​ណាក៏ដោយ ប្រសិនបើយើងរក្សាខ្លួនយើងក្នុងការប្រកបជាមួយព្រះ សេចក្តីមេត្តា និងព្រះគុណរបស់ទ្រង់នឹងហូរមកតាមយើងដូចជាទឹកដ៏រស់ក្លាយជាការផ្គត់ផ្គង់និងជំនួយទាន់ពេលសម្រាប់យើង ដើម្បីចាត់ការជាមួយនឹងស្ថានការណ៍មួយចំនួន។ (សៀវភៅព័ន្ធកិច្ច របស់វិថនេសលី, ១៩៦១-១៩៦២ ភាគ២” ភាពជាសង្ឃ និងការសាងរបស់ព្រះ” មេរៀនទី ១៤) ។

អរព្រះគុណ និងសរសើរតម្កើងព្រះអម្ចាស់
ក្រោមការពិបាក និងសេចក្តីទុក្ខលំបាកគ្រប់ប្រភេទ

ជ័យជម្នះដ៏ពិត គឺការអរព្រះគុណនិងការសរសើរតម្កើងព្រះអម្ចាស់ ក្រោមការពិបាក និងសេចក្តីទុក្ខលំបាកគ្រប់ប្រភេទ។ នេះមិនមែនគ្រាន់តែជាជ័យជម្នះប៉ុណ្ណោះទេ ប៉ុន្តែក៏ជាសម្រែកនូវជ័យជម្នះផងដែរ។ យើងត្រូវចាំថាពែងដែលព្រះបានប្រទានដល់យើង គឺជាពែងមួយដែលពេញហៀរ (ទំន.២៣:៥)។ វាមិនមែនជាពែងដែលមានតែទឹកពីរបីដំណក់នោះទេ។ ចំពោះពែងមួយដែលពេញហៀរ គឺដើម្បីឱ្យយើងមានសម្រែកនូវជ័យជម្នះ។ យើងគួរនិយាយទៅកាន់ព្រះអម្ចាស់ថា” សេចក្តីទុក្ខលំបាកទាំងអស់ដែលកើតមានចំពោះទូលបង្គំ គឺជាការចាត់ការដ៏មានព្រះគុណរបស់ទ្រង់ចំពោះទូលបង្គំ។ សូមអរព្រះគុណទ្រង់ ដែលទូលបង្គំអាចរងទុក្ខសម្រាប់ទ្រង់”។ នេះគឺជាសម្លេងនៃជ័យជម្នះ។ (សៀវភៅព័ន្ធកិច្ចរបស់វ៉នមែននី, ភាគទី ៤១, “ការប្រជុំ មេរៀន និងការប្រកប (១),” មេរៀនទី២៥)

ការអធិដ្ឋាន:

ព្រះអម្ចាស់អើយ សូមអរព្រះគុណចំពោះការស្រឡាញ់ទូលបង្គំ។ គ្មានអ្វីអាចពង្រាត់ទូលបង្គំចេញពីសេចក្ដីស្រឡាញ់របស់ទ្រង់បានឡើយ។ សេចក្តីស្រឡាញ់របស់ទ្រង់ គឺជាដំណោះស្រាយចំពោះរាល់បញ្ហារបស់ទូលបង្គំ។ ទូលបង្គំស្ម័គ្រចិត្តមកឯទ្រង់ ទំនាក់ទំនងទ្រង់ ប្រកបជាមួយទ្រង់ អំណរនឹងសេចក្តីមេត្តា និងព្រះគុណរបស់ទ្រង់ ចំពោះការផ្គត់ផ្គង់ និងជំនួយទាន់ពេលរបស់ទូលបង្គំ។ ព្រះអម្ចាស់យេស៊ូ សរសើរតម្កើងទ្រង់! ពីព្រោះទ្រង់ស្រឡាញ់យើង ក្នុងសេចក្តីទាំងអស់នោះ យើងវិសេសលើសជាងអ្នកដែលមានជ័យជម្នះទៅទៀត។ ហាលេលូយ៉ា!