Comfort in Trials-Khmer (7)

ដំណឹងល្អនៃនគរ (១)
ដំណឹងល្អនៃនគរនឹងត្រូវប្រកាសប្រាប់ទូទៅគ្រប់ក្នុងលោកិយ

ម៉ាថាយ២៤:១៤ ដំណឹងល្អនេះ ដែលសម្តែងពីនគរនឹងត្រូវប្រកាសប្រាប់ទូទៅគ្រប់ក្នុងលោកិយទុកជាទីបន្ទាល់ដល់អស់ទាំងសាសន៍ នោះទើបនឹងបានដល់ចុងបំផុត។

នៅយុគសម័យចុងក្រោយ ដំណឹងល្អនៃនគរ
នឹងត្រូវប្រកាសប្រាប់ទូទៅគ្រប់ក្នុងលោកិយ

ម៉ាថាយ២៤:១៤ “ដំណឹងល្អនេះ ដែលសម្តែងពីនគរនឹងត្រូវប្រកាសប្រាប់ទូទៅគ្រប់ក្នុងលោកិយ ទុកជាទីបន្ទាល់ដល់អស់ទាំងសាសន៍នោះទើបនឹងបានដល់ចុងបំផុត។”ដំណឹងល្អម៉ាថាយគឺជាសៀវភៅនៃនគរ។វាតំណាងឱ្យដំណឹងល្អនៃនគរ ដែលខុសពីដំណឹងល្អនៅក្នុងម៉ាកុស និងលូកាតំណាងការអត់ទោសបាប ។ យោងតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់នៅក្នុងគម្ពីរម៉ាថាយ២៤:១៤ ដំណឹង

ល្អនៃនគរត្រូវតែបានប្រកាសគ្រប់កន្លែងដែលមានមនុស្សរស់នៅ។

បេសកកម្មរបស់យើង គឺចេញទៅនិងប្រកាសដំណឹងល្អនៃនគរគ្រប់ផ្នែកទាំងអស់នៃលោកិយ និងធ្វើឱ្យពួកអ្នកជឿក្លាយជាសាវកនៃនគរ។ នៅយុគសម័យចុងក្រោយនេះ ព្រះអម្ចាស់បានផ្តល់ឲ្យយើងនូវសេចក្តីពិតដ៏ខ្ពង់ខ្ពស់ និងចុងក្រោយបង្អស់។ នេះគឺជាព្រះចេស្តាចាត់ចែងរបស់ទ្រង់។ ក្នុងពេលកន្លងមកមានបេសកជនជាច្រើនមកពីប្រទេសផ្សេងៗគ្នា បានធ្វើដំណើរឆ្លងកាត់សមុទ្រយ៉ាងឆ្ងាយ ដើម្បីប្រកាសពីដំណឹងល្អនៅក្នុងប្រទេសចិន ។ ឥឡូវនេះ “បេសកជន” ជនជាតិចិនត្រូវតែចេញទៅប្រទេសផ្សេងៗគ្នា ដើម្បីប្រកាសសេចក្តីពិត។ ពួកគេនឹងមិនទៅដូចជាអ្នកត្រួតត្រានោះទេ ផ្ទុយទៅវិញពួកគេទៅច្បាំងប្រយុទ្ធដោយសេចក្តីពិត នាំយកដំណឹង ល្អនៃនគរទៅកាន់ទូទៅគ្រប់ក្នុងលោកិយ។

មធ្យោយបាយដ៏ត្រឹមត្រូវ ដើម្បីប្រកាសដំណឹងល្អ

ពួកយើងម្នាក់ៗ សុទ្ឋតែមានបងប្អូនដែលនៅជិត បងប្អូននៅឆ្ងាយ អ្នកធ្វើការជាមួយគ្នា មិត្តរួមថ្នាក់ មិត្តភ័ក្ត និងអ្នកជិតខាងរបស់យើង។ពួកគេទាំងអស់គ្នា គឺជាអ្នកដែលស្និទ្ធស្នាលហើយបានស្គាល់យើង។ពួកគេភាគច្រើនមិនត្រឹមតែមិនទាន់បានសង្រ្គោះប៉ុណ្ណោះទេ ថែមទាំងមិនបានឮពីព្រះនាមរបស់ព្រះយេស៊ូទៀតផង។ តាមពិតទៅ នៅពេលដែលយើងចេញទៅប្រកាសដំណឹងល្អមិនចាំបាច់គោះទ្វារថ្មីទេ វាគឺគ្រប់គ្រាន់ហើយដែលគ្រាន់តែគោះទ្វាអ្នកដែលជិតស្និទ្ឋនោះ។ អ្នកដែលយើងស្គាល់ គ្រួសារ សមាជិកគ្រួសាររបស់យើង បងប្អូនដែលនៅជិត បងប្អូននៅឆ្ងាយ មិត្តភ័ក្ត អ្នកជិតខាង អ្នកធ្វើការជាមួយយើង និងមិត្តរួមថ្នាក់ គឺច្រើនគ្រប់គ្រាន់ជាងមនុស្សដែលយើងអាចចេញទៅប្រកាសដំណឹងល្អទៅទៀត។ នៅពេលដែលយើងបានសង្រ្គោះមនុស្សម្នាក់ ឬក៏គ្រួសារមួយដែលអ្នកនោះ ឬគ្រួសារនោះដែលពិតជាបានស្គាល់គាត់ ឬស្គាល់ពួកគេខ្លះៗហើយ នោះដំណឹងល្អអាចបានពង្រីកចេញទៅបន្តិចម្តងៗ។ អ្នកណាដែលបានសង្រ្គោះតាមរយៈយើងក៏នឹងត្រូវធ្វើឱ្យគ្រប់លក្ខណ៍ដូចជាយើងដែរ។ អ្នកដែលបានសង្រ្គោះតាមរយៈយើងទាំងនោះនឹងចេញទៅ ហើយនឹងសង្រ្គោះអ្នកដទៃតាមមធ្យោបាយដូចគ្នានឹងពួកគេដែលបានសង្រ្គោះផងដែរ ។ នេះ គឺជាមធ្យោបាយដ៏ត្រឹមត្រូវសម្រាប់យើងដើម្បីប្រកាសដំណឹងល្អ។ប្រសិនបើយើងមានឆន្ទះស្មោះត្រង់នឹងការអនុវត្តនេះយើងប្រាកដជានឹងបង្កើតផលផ្លែបានយ៉ាងពិតប្រាកដ ។

ចូរក្រោកឡើងចេញទៅប្រកាសដំណឹងល្អ និងបង្កើតផលផ្លែ!

ចាប់ពីថ្ងៃនេះទៅ បងប្អូនប្រុស បងប្អូនស្រី យើងទាំងអស់គ្នាត្រូវតែជាសង្ឃនៃដំណឹងល្អរបស់ព្រះ ដើម្បីប្រកាសដំណឹងល្អទៅដល់អ្នកដែលយើងស្គាល់។ ខ្ញុំមានបន្ទុកដ៏ធ្ងន់មួយ ដើម្បីបំផុសអ្នកឱ្យប្រកាសដំណឹងល្អ។ កុំចាត់ទុកថា អ្នកនៅទីនេះគ្រាន់តែទទួលការផ្គត់ផ្គង់តែប៉ុណ្ណោះ ផ្ទុយទៅវិញយើងត្រូវតែក្រោកឡើងចេញទៅប្រកាសដំណឹងល្អ ។ នៅក្នុងមធ្យោបាយនេះអ្នកនឹងជាបុគ្គលដ៏រស់ម្នាក់ ហើយនឹងតែងតែបង្កើតផលផ្លែ។ ប្រសិនបើក្នុងមួយខែអ្នកបាននាំមនុស្សឲ្យបានសង្គ្រោះម្នាក់ដែលបង្កើតផលផ្លែថ្មីជារៀងរាល់ខែ(វវ.២២:២) អ្នកនឹងក្លាយជាមនុស្សដែលអរសប្បាយបំផុតនៅក្នុងប្រទេសទាំងមូល។ សូមឱ្យជីវិតគ្រិស្ទានរបស់យើងជាជីវិតដែលឆ្ពោះទៅមុខជានិច្ច ដើម្បីបង្កើតផលផ្លែ។ យើងតែងតែប្រកាសដំណឹងល្អ ហើយការប្រកាសដំណឹងល្អនេះ មិនដែលខុសទេ។ (ជីវិតក្រុមជំនុំនៃការស្តារឡើងវិញរបស់ព្រះអម្ចាស់នាពេលសព្វថ្ងៃ, មេរៀនទី២) ។

សេចក្តីអធិដ្ឋាន

ព្រះអម្ចាស់អើយ! អរគុណទ្រង់សម្រាប់សេចក្តីសង្រ្គោះដល់ទូលបង្គំធ្វើឲ្យទូលបង្គំជាកូនរបស់ទ្រង់ ។ ព្រះអង្គគឺស្រេកឃ្លានចង់ឲ្យពួកយើងចេញទៅប្រកាសប្រាប់ដំណឹងល្អនៃនគរទូទៅគ្រប់ក្នុងលោកិយ។ ចាប់ពីថ្ងៃនេះទៅទូលបង្គំស្ម័គ្រចិត្តជាមនុស្សដែលប្រកាសដំណឹងល្អ។ ចាប់ផ្តើមពីអ្នកដែលនៅជុំវិញទូលបង្គំ ទូលបង្គំនឹងនាំដំណឹងល្អដល់ពួកគេ។ ព្រះអម្ចាស់យេស៊ូ ទូលបង្គំត្រូវការព្រះអង្គជាព្រះគុណរបស់ទូលបង្គំ ។ សូមព្រះអង្គទ្រទ្រង់ និងផ្គត់ផ្គង់ដល់ទូលបង្គំ ដូច្នោះទូលបង្គំអាចបង្កើតផលផ្លែ ក្លាយជាមនុស្សដែលអរសប្បាយបំផុត ។