Comfort in Trials-Khmer (9)

កម្សាន្តចិត្តនៅក្នុងការសាកល្បង ការប្រោសឲ្យជាក្នុងជីវិត (២)
ព្រះបន្ទូលរបស់ព្រះអម្ចាស់ គឺជាការប្រោសឲ្យជាដល់ខ្លួនប្រាណទាំងមូល

សុភាសិត៤:២០-២២កូនអើយ ចូរប្រុងស្ដាប់អស់ទាំងពាក្យរបស់អញ ហើយផ្ទៀងត្រចៀកស្ដាប់សេចក្ដីដែលអញពោលទាំងអំបាលម៉ាន២១ កុំឱ្យសេចក្ដីទាំងនោះឃ្លាតបាត់ពីភ្នែកឯងឡើយ ត្រូវឱ្យរក្សាទុកនៅកណ្ដាលដួងចិត្តឯងវិញ២២ ដ្បិតសេចក្ដីទាំងនោះ ជាជីវិតដល់អស់អ្នកណាដែលស្វែងរកបានក៏ជាសេចក្ដីសុខស្រួលដល់ខ្លួនប្រាណទាំងមូល

ព្រះបន្ទូលនៃព្រះ គឺជាជីវិតនិងធ្វើប្រតិបត្តិការណ៍

ព្រះបន្ទូលនៃព្រះ គឺជាជីវិតនិងធ្វើប្រតិបត្តិការណ៍។ ដូចដែលព្រះបន្ទូលធ្វើប្រតិបត្តិការណ៍នៅក្នុងយើង វាមានផ្លូវសូម្បីតែប្រោសរូបកាយរបស់យើងឲ្យជា។ សុភាសិត៤:២០-២២ “កូនអើយ ចូរប្រុងស្តាប់អស់ទាំងពាក្យរបស់អញ ហើយផ្ទៀងត្រចៀកស្តាប់សេចក្ដី ដែលអញពោលទាំងអម្បាលម៉ាន កុំឲ្យសេចក្ដីទាំងនោះឃ្លាតបាត់ពីភ្នែកឯងឡើយ ត្រូវឲ្យរក្សាទុកនៅកណ្តាលដួងចិត្តឯងវិញ ដ្បិតសេចក្ដីទាំងនោះ ជាជីវិតដល់អស់អ្នកណាដែលស្វែងរកបាន ក៏ជាសេចក្ដីសុខស្រួលដល់ខ្លួនប្រាណទាំងមូលផង”។ ព្រះបន្ទូលគឺជាការប្រោសឲ្យជា សូម្បីតែរូបកាយខាងក្រៅរបស់យើង។ ពួកអ្នកស្រលាញ់ព្រះជាច្រើនអាចធ្វើបានបន្ទាល់ថា ពួកគេកាន់តែអានព្រះបន្ទូល ពួកគេកាន់តែមានសុខភាពល្អ។ ប្រសិនបើយើងអាច វាគឺជាការអនុវត្តន៍ដ៏មានផាសុខភាពសម្រាប់យើងដើម្បីតមអាហារមួយពេលក្នុងមួយសប្តាហ៍។ ជំនួសឲ្យការបរិភោគអាហារផ្នែកសាច់ឈាមនៅពេលនោះ យើងអាចបរិភោគព្រះបន្ទូលរបស់ព្រះ(យរ១៥: ១៦) ។ នៅពេលដែលយើងតម យើងគួរភ្ជាប់ខ្លួនរបស់យើងទៅនឹងព្រះបន្ទូលរបស់ព្រះ ។ ព្រះបន្ទូលរបស់ព្រះនឹងធ្វើឲ្យយើងមាន សុខភាពល្អ ពីព្រោះព្រះបន្ទូលគឺជាជីវិតនិងធ្វើប្រតិបត្តិការណ៍។ (បទពិសោធន៍និងការចម្រើនធំឡើងនៅក្នុងជីវិត មេរៀនទី១០)

ព្រះបន្ទូលរបស់ទ្រង់ គឺល្មមគ្រប់គ្រាន់
ដើម្បីប្រោសយើងឲ្យជានិងសង្រ្គោះយើង

នៅក្នុងយ៉ូហាន ៤ នាម៉ឺនបានអង្វរព្រះអម្ចាស់អញ្ជើញចុះទៅព្យាបាលកូនរបស់គាត់ (៤:៤៧;៤៩) ព្រះអម្ចាស់គ្រាន់តែមានព្រះបន្ទូលពាក្យសាមញ្ញហើយក្មេងប្រុសក៏ត្រូវបានប្រោសឲ្យជា។ “ព្រះយេស៊ូមានព្រះបន្ទូលទៅលោកថា អញ្ជើញទៅចុះ កូនលោកនឹងរស់នៅទេ ។ លោកក៏ជឿព្រះបន្ទូលរបស់ព្រះ‌យេស៊ូ ហើយចេញទៅ” (៤:៥០) ។ នាម៉ឺនជឿ ព្រះបន្ទូលដែលចេញពីព្រះឱសរបស់ព្រះអម្ចាស់ ។ នៅពេលដែលលោកបានជ្រាបពីបាវរបស់លោក ថាកូនលោកជាហើយនោះលោកក៏ជឿ ព្រមទាំងពួកផ្ទះលោកទាំង អស់ដែរ (៤:៥១-៥៣) ។

ករណីនៃការប្រោសកូនប្រុសរបស់នាម៉ឺនឲ្យជា ជាភ័ស្តុតាងបង្ហាញថាយើងមិនចាំបាច់ទំនាក់ទំនងព្រះអម្ចាស់ដោយរូបអង្គនោះទេ។ ដរាបណាយើងមានព្រះបន្ទូលរបស់ព្រះម្ចាស់នោះគឺល្មមគ្រប់គ្រាន់ហើយ។ ទោះបីជាយើងគ្មានព្រះវត្តមានរបស់ព្រះអម្ចាស់ផ្នែកសាច់ឈាមក៏ដោយ ដរាបណាយើងមានព្រះបន្ទូល និងការងាររបស់ទ្រង់ នោះគឺល្អគ្រប់គ្រាន់ហើយ គ្មានអ្វីជាតម្រូវការច្រើនជាងនេះទៀតទេ។ នៅពេលដែលយើងមានព្រះបន្ទូលរបស់ព្រះ យើងនឹងត្រូវបានសង្គ្រោះ និងត្រូវបានបំពេញដោយព្រះអម្ចាស់។  គ្រាន់តែព្រះបន្ទូលរបស់ព្រះគឺគ្រប់គ្រាន់ដើម្បីប្រោសយើងឲ្យជា និងសង្គ្រោះយើង។

ការទទួល និងការជឿនៅក្នុងការផ្តល់ជីវិត
ហើយនិងព្រះបន្ទូលដែលប្រោសឲ្យជារបស់ទ្រង់

ពេលមនុស្សដែលស្លាប់ទទួលយកព្រះបន្ទូលតាមរយៈការជឿ និងត្រូវបានប្រោសឲ្យជាដោយជីវិត ការនេះគឺក្នុងគោលការណ៍ផ្លាស់ប្តូរសេចក្តីស្លាប់ទៅជាជីវិត។ អំណាចរបស់សេចក្តីស្លាប់ គឺត្រូវបានឈ្នះដោយជីវិត។ សរសើរតម្កើងព្រះអម្ចាស់សម្រាប់ជីវិតនៃការប្រោសឲ្យជារបស់ទ្រង់ និងសម្រាប់ព្រះបន្ទូលផ្តល់ជីវិតដែលប្រោសរាល់ជម្ងឺរបស់យើងឲ្យជា! សេចក្តីស្លាប់គឺជាប្រភពនៃដើមដឹងខុសត្រូវ ហើយជីវិតគឺជាប្រភពនៃដើមជីវិត។យើងបានកើតមកចូលទៅក្នុងជម្ងឺនៃសេចក្តីស្លាប់។ ព្រះបន្ទូលនៃជីវិតរបស់ព្រះអម្ចាស់ប្រោសយើងឲ្យជាពីសេចក្តីស្លាប់។ គ្រប់ទាំងអស់ដែលយើងត្រូវការ គឺទទួល និងជឿនៅក្នុងការផ្តល់ជីវិត ហើយនិងព្រះបន្ទូលនៃការប្រោស ឲ្យជារបស់ទ្រង់។ (មេរៀនសិក្សាជីវិតនៃកណ្ឌគម្ពីរយ៉ូហាន មេរៀនទី១៣)

ពេលដែលយើងមកឯព្រះបន្ទូលរបស់ព្រះ បន្ទាប់មកត្រឹមតែពីរបីនាទី យើងនឹងត្រូវបានស្រស់ស្រាយនៅផ្នែកខាងក្នុង កម្សានចិត្ត បម្រុងចិញ្ចឹម ស្រោចស្រប់ ចម្រើនកម្លាំង និងបានបំភ្លឺដោយព្រះដ៏មានព្រះជន្មរស់។ គ្រប់រឿងរ៉ាវអវិជ្ជមានទាំងអស់នឹងបាននាំទៅឆ្ងាយ ហើយព្រះគ្រិស្ត ដែលជាព្រះវិញ្ញាណផ្តល់ជីវិតនឹងក្លាយជាសេចក្តីរីករាយរបស់យើង ។ នៅពេលដែលយើងពេញទៅដោយសេចក្តីរីករាយក្នុងវិញ្ញាណ តាមរយៈការដកដង្ហើមនៅក្នុងព្រះបន្ទូលរបស់ព្រះ យើងនឹងក្លាយជាមនុស្សដែលមានតុល្យភាពបំផុត ។ ប្រសិនបើយើងចំណាយពេលក្នុងព្រះបន្ទូលជារៀងរាល់ព្រឹក យើងនឹងក្លាយជាបុគ្គលដែលមានសុខភាពល្អនិងប្រក្រតីបំផុត។ (ព្រះបន្ទូលដែល មានផាសុខភាព មេរៀនទី៧)

ការអធិដ្ឋាន:

ឱព្រះអម្ចាស់អើយ សរសើរតម្កើងទ្រង់ សម្រាប់ព្រះបន្ទូលជាមួយព្រះចេស្តានៃការប្រោសឲ្យជារបស់ទ្រង់ ដែលសង្រ្គោះយើង។ ព្រះបន្ទូលរបស់ទ្រង់ គឺជាការប្រោសឲ្យជា សូម្បីតែរូបកាយផ្នែកសាច់ឈាមរបស់យើង។ ព្រះអម្ចាស់យេស៊ូអើយ ទូលបង្គំត្រូវការព្រះបន្ទូលរបស់ទ្រង់។ ទូលបង្គំចង់ប៉ះពាល់ព្រះបន្ទូលរបស់ទ្រង់ជាញឹកញ៉ាប់។ ទូលបង្គំចង់ចំណាយពេលក្នុងព្រះបន្ទូលជារៀងរាល់ ព្រឹក ដើម្បីក្លាយជាបុគ្គលដែលប្រក្រតី និងមានសុខភាពល្អបំផុត ។