Comfort in Trials-Khmer (10)

ការផ្គត់ផ្គង់ដ៏បរិបូរណ៍ (២)
ព្រះដ៏មានព្រះគុណសព្វគ្រប់ ទ្រង់បានតាំងយើងឡើង

១ពេត្រុស៥:១០ រីឯព្រះដ៏មានព្រះគុណសព្វគ្រប់ដែលទ្រង់បានហៅយើងរាល់គ្នា មកក្នុងសិរីល្អនៃទ្រង់ដ៏នៅអស់កល្បជានិច្ច ដោយព្រះគ្រិស្ដយេស៊ូ នោះសូមទ្រង់មេត្តាប្រោសឱ្យអ្នករាល់គ្នាបានគ្រប់លក្ខណ៍ ទាំងចម្រើនកម្លាំង ហើយតាំងអ្នករាល់ គ្នាឱ្យមាំមួនឡើង ក្នុងខណៈក្រោយដែលបានរងទុក្ខបន្តិច។

ព្រះរបស់យើងជាព្រះដ៏មានព្រះគុណសព្វគ្រប់

ពាក្យថា “ព្រះដ៏មានព្រះគុណសព្វគ្រប់” គឺមានតែមួយ ដែលបានរកឃើញនៅក្នុងគម្ពីរសញ្ញាថ្មី ៥:១០ តែប៉ុណ្ណោះ។ វាអាចជារឿងធម្មតាសម្រាប់គ្រិស្ទានក្នុងការនិយាយអំពីព្រះដ៏មានព្រះមេត្តា។ ប៉ុន្តែតើអ្នកដឹងថា មាននរណាម្នាក់ដែលប្រើការសម្តែងចេញពីព្រះដ៏មានព្រះគុណសព្វគ្រប់ទេ? ពេត្រុសមិនគ្រាន់តែបាននិយាយថា ព្រះជាព្រះដ៏មានព្រះគុណប៉ុណ្ណោះទេ។ គាត់និយាយថា ព្រះជាព្រះដ៏មានព្រះគុណសព្វគ្រប់។ នៅក្នុងការសម្តែងចេញជាថ្មីនេះម្តងទៀត ពេត្រុសបង្ហាញពីការប្រើបុគ្គលិកលក្ខណៈរបស់គាត់មកបញ្ជាក់។ អ្នកជឿដែលរងទុក្ខគួរតែត្រូវបានលើកទឹកចិត្តដោយការពិតជាក់ស្តែង ថាទោះបីជាពួកគេកំពុងរងទុក្ខក៏ដោយ ព្រះរបស់ពួកគេគឺជាព្រះដ៏មានព្រះគុណសព្វគ្រប់។ លើសពីនេះទៅទៀត ទ្រង់បានហៅយើងឱ្យចូលក្នុងសិរីល្អដ៏អស់កល្ប ជាសិរីល្អដែលគ្មាន ដែនកំណត់ ទាំងនៅក្នុងគម្លាត និងនៅក្នុងពេលវេលាឡើយ។ (មេរៀនសិក្សាជីវិតនៃកណ្ឌគម្ពីរពេត្រុសទី១, មេរៀនទី ៣៤)។

ការគ្រប់លក្ខណ៍ ការតាំងឡើង និងការចម្រើនកម្លាំងយើងដោយព្រះគុណ

ពេត្រុសនិយាយពីព្រះគុណសព្វគ្រប់ដែលទ្រង់បានហៅពួកអ្នកជឿ មកក្នុងសិរីល្អដ៏នៅអស់កល្បរបស់ទ្រង់ ឱ្យបានគ្រប់លក្ខណ៍ តាំងឡើង ចម្រើនកម្លាំង និងធ្វើឱ្យពួកគេមាំមួនឡើងតាមរយៈការរងទុក្ខ (៥:១០)។ ព្រះគុណទាំងអស់ គឺជាព្រះគុណដ៏ធ្វើឱ្យគ្រប់លក្ខណ៍ ព្រះគុណធ្វើឱ្យមានការតាំងឡើង ព្រះគុណធ្វើឱ្យមានការចម្រើនកម្លាំង និងព្រះគុណធ្វើឱ្យមាំមួនឡើង។ ព្រះជាម្ចាស់ធ្វើឱ្យយើងគ្រប់លក្ខណ៍ តាំងឡើង ចម្រើនកម្លាំង និងធ្វើឱ្យយើងមាំមួនឡើងដោយព្រះគុណតាមរយៈទនៃការរងទុក្ខ។ ដោយសារតែភាពទន់ខ្សោយរបស់ខ្ញុំ ស្ទើរតែរាល់ថ្ងៃ គឺជាថ្ងៃរងទុក្ខសម្រាប់ខ្ញុំ។ ប៉ុន្តែព្រះជាម្ចាស់បានធ្វើឱ្យខ្ញុំគ្រប់លក្ខណ៍ តាំងខ្ញុំឡើង ចម្រើនកម្លាំង និង ធ្វើឱ្យខ្ញុំមាំមួនឡើងតាមរយៈការរងទុក្ខ។ (ការសិក្សាសរុបរួមនៃកណ្ឌគម្ពីររ៉ូម, មេរៀនទី ១៩)។

មានការជឿនទៅមុខនៅក្នុងព្រះគុណនៃសភាពព្រះធ្វើការទាំងបួនយ៉ាងនេះ។ ការធ្វើឱ្យយើងគ្រប់លក្ខណ៍នាំទៅរកការតាំងឡើង ការតាំងឡើង ធ្វើឱ្យមានការចម្រើនកម្លាំង និងការចម្រើនកម្លាំងធ្វើឱ្យមាំមួនឡើងនៅក្នុងព្រះដ៏មានព្រះគុណសព្វគ្រប់ គឺជាព្រះត្រីឯកនៅក្នុងការចែកចាយរបស់ទ្រង់ជាគ្រឹះដ៏រឹងមាំ។ ជាដំបូងព្រះធ្វើឱ្យយើងគ្រប់លក្ខណ៍។ តាមរយៈការរងទុក្ខនៃការបៀតបៀនយើងនឹងបានគ្រប់លក្ខណ៍។ បន្ទាប់ពីធ្វើឱ្យយើងគ្រប់លក្ខណ៍ ទ្រង់បានតាំងយើងឡើង។ នៅពេលយើងត្រូវបានតាំងឡើង យើងលែងវង្វេង យើងលែងផ្លាស់ប្តូរ។ បន្ទាប់ពីព្រះតាំងយើងឡើង ទ្រង់ចម្រើនកម្លាំងយើង ផ្តល់កម្លាំងដល់យើងហើយនៅទីបំផុតធ្វើឱ្យយើងមាំមួនឡើងនៅក្នុងទ្រង់ដូចជាព្រះត្រីឯក។ (ការសរុបរួមនៃកណ្ឌគម្ពីរសញ្ញាថ្មី, មេរៀនទី ២០)

ធ្វើឱ្យយើងមាំមួននៅក្នុងសិរីល្អដ៏នៅអស់កល្បរបស់ទ្រង់

ដើម្បីឱ្យពួកអ្នកជឿត្រូវបានតម្កើងឡើង គឺទទួលសិរីល្អដែលមិនអាចប្រៀបផ្ទឹមបាន។ ការរងទុក្ខនាពេលបច្ចុប្បន្នគ្មានន័យអ្វីសោះ បើប្រៀបធៀបនឹងសិរីល្អដែលនឹងមកដល់។ ថ្ងៃនេះព្រះគ្រិស្តគឺគង់នៅក្នុងយើងដូចជាសេចក្តីសង្ឃឹមនៃសិរីល្អរបស់យើង។ នៅពេលដែលព្រះគ្រិស្តយាងមកម្តងទៀត និងត្រូវបានសម្តែងចេញមក នោះព្រះគ្រិស្តដែលគង់នៅនឹងជ្រួតជ្រាបក្នុងខ្លួនយើងទាំងមូលរួមទាំងរូបកាយរបស់យើងផងដែរ។ នេះនឹងធ្វើឱ្យរូបកាយរបស់យើងត្រូវបានប្រែកាយ ហើយប្រែក្លាយដូចជារូបកាយដ៏មានសិរីល្អរបស់ទ្រង់។ នៅពេលនោះព្រះគ្រិស្តនឹងសម្តែងសិរីល្អនៅក្នុងយើង។ ការសម្តែងសិរីល្អរបស់យើងនឹងជាការចូលរួមរបស់យើងក្នុងគោលដៅនៃការតម្រូវទុករបស់ព្រះ។ ព្រះដ៏មានព្រះគុណសព្វគ្រប់ បានហៅយើងមកក្នុងព្រះគ្រិស្ដយេស៊ូ ចូលទៅក្នុងសិរីល្អដ៏នៅអស់កល្បជានិច្ចរបស់ព្រះ ហើយក៏ ធ្វើឱ្យយើងគ្រប់លក្ខណ៍ តាំងយើងឡើង ចម្រើនកម្លាំង ចាក់ប្ញស និងធ្វើឱ្យយើងមាំមួនឡើង ដូច្នេះអាចធ្វើឱ្យយើង សម្រេចគោលដៅនៃសិរីល្អរបស់ព្រះ។

ការអធិដ្ឋាន:

ឱព្រះអម្ចាស់អើយ សូមសរសើរតម្កើងព្រះអង្គ ជាព្រះដ៏មានព្រះគុណសព្វគ្រប់ និងជាសេចក្តីសង្ឃឹមនៃសិរីល្អរបស់ទូលបង្គំ។ សូមសរសើរតម្កើងទ្រង់សម្រាប់ធ្វើឱ្យទូលបង្គំគ្រប់លក្ខណ៍ តាំងទូលបង្គំឡើង ចម្រើនកម្លាំង និងធ្វើឱ្យទូលបង្គំមាំមួនឡើងដោយព្រះគុណ។ ព្រះអម្ចាស់យេស៊ូ ទូលបង្គំបើកចិត្តទទួលយកព្រះគុណទ្រង់។ សូមចម្រើនកម្លាំងទូលបង្គំ ឱ្យចូលទៅមនុស្សនៃផ្នែកខាងក្នុងរបស់ ទូលបង្គំ។ ធ្វើឱ្យទូលបង្គំឈរលើទ្រង់ធ្វើជាគ្រឹះ លែងវង្វេងទៀត ហើយទីបំផុតសម្រេចបានគោលដៅដ៏មានសិរីល្អរបស់ទ្រង់។