ព្រះគម្ពីរ
ម៉ាថាយ 4:4 គខប “មនុស្សមិនមែនរស់ដោយសារតែអាហារ ប៉ុណ្ណោះទេ គឺរស់ដោយសារគ្រប់ព្រះបន្ទូល ដែលចេញមកពីព្រះឱស្ឋរបស់ព្រះជាម្ចាស់ដែរ”
ព្រះគម្ពីរឈរនៅលំដាប់ខ្ពស់ជាងសៀវភៅទាំងអស់ នៅក្នុងពិភពលោកនេះ
ព្រះគម្ពីរឈរនៅលំដាប់ខ្ពស់ជាងសៀវភៅទាំងអស់ នៅក្នុងពិភពលោកនេះ ។ ព្រះគម្ពីរ ជា សៀវភៅ ពិសិដ្ឋ តែមួយគត់ ។ ប្រធានាធិបតី ទី ១៦ របស់ សហរដ្ឋអាមេរិក លោក អ័ ប្រា ហាំ លី ន ខុន បាន និយាយ ថា ៖ ” ព្រះគម្ពីរ ជា អំណោយ ដ៏ ប្រសើរ បំផុត ដែល ព្រះជាម្ចាស់ បាន ប្រទាន មក ឱ្យ មនុស្ស លោក ។ សេចក្តី ល្អ គ្រប់ យ៉ាង ដែល ចេញ មកពី ព្រះអង្គ សង្គ្រោះ នៃ ពិភពលោក សុទ្ធតែ មាន ទំនាក់ទំនង ជាមួយ យើង សៀវភៅ មួយ នេះ ” ។ ព្រះគម្ពីរ ជា សៀវភៅ ដែល មាន អ្នកអាន ច្រើន ជាងគេ និង ត្រូវ បាន បកប្រែ ជាង ១ ពាន់ ភាសា ច្រើនជាង សៀវភៅ ៗ ទាំងអស់ នៅក្នុង ពិភពលោក នេះ ។ មាន មនុស្ស រាប់មិនអស់ បាន ចូល មក រក ព្រះគម្ពីរ ដើម្បី ទទួល បាន សេចក្តី ក្សាន្តចិត្ត សេចក្តី សង្ឃឹម និង មាគ៌ា ដឹកនាំ ក្នុងពេលដែល ពួកគេ មាន បញ្ហា និង មន្ទិលសង្ស័យ ។
ព្រះគម្ពីរ ជា ព្រះបន្ទូល បរិសុទ្ធ របស់ ព្រះ
មូលហេតុ ដែល ព្រះគម្ពីរ ខុសពី សៀវភៅ ផ្សេងៗ ទាំងអស់ ពីព្រោះ ព្រះគម្ពីរ មាននិស្ស័យ របស់ ព្រះ ។ បទ គម្ពីរ គឺជា ព្រះ ដែល បាន បញ្ចេញ ខ្យល់ ដង្ហើម បណ្ដាល ឱ្យ តែង ( ២ ធ ម .៣ : ១៦ ) ។ ត្រង់នេះ ប្រាប់ យើង ថា បទ គម្ពីរ ពុំ មែន ចេញ មកពី ប្រាជ្ញា និង គំនិត របស់ មនុស្ស ប៉ុន្តែ ជា ខ្យល់ ដង្ហើម ដែល ព្រះ បាន បញ្ចេញ មក ទាំង គំនិត និង ព្រះបន្ទូល របស់ ទ្រង់ តាមរយៈ ព្រះវិញ្ញាណ ចូល ទៅ ក្នុង និង ចេញពី អ្នក សរសេរ ។ ដូច្នេះ ព្រះគម្ពីរ មាន ផ្ទុក នូវ អង្គធាតុ របស់ ព្រះ និង រសជាតិ របស់ ទ្រង់ ។ សេចក្តី អំណរ និង ព្រះពរ ដ៏ ធំ បំផុត របស់ គ្រីស្ទាន គឺ ការ ដែល ពួកគេ អាច ទំនាក់ទំនង ជាមួយ ព្រះ និង ភ្លក់ រសជាតិ ទ្រង់ រៀងរាល់ថ្ងៃ តាមរយៈ ព្រះបន្ទូល នៃ ខ្យល់ ដង្ហើម របស់ ទ្រង់ ។
ប្រធានបទ សំខាន់ៗ របស់ ព្រះគម្ពីរ
ព្រះជាម្ចាស់ ដែល បាន បើក ស ម្តែ ង នៅក្នុង ព្រះគម្ពីរ ជា ព្រះ នៃ ប្រាជ្ញា និង មាន គោលបំណង ។
ព្រះគម្ពីរ ប្រាប់ យើង ថា មនុស្ស កើតចេញមកពី ណា កើតមក ដោយ របៀបណា និង ត្រូវ ទៅ កន្លែងណា និង ប្រាប់ យើង ពី ផែនការ របស់ ព្រះ សម្រាប់ មនុស្ស ។
ព្រះគ្រិស្ត ជា ចំណុច ក ណ្តា ល នៃ ព្រះគម្ពីរ ។ ព្រះគម្ពីរ ប្រាប់ យើង នូវ របៀប ដែល ព្រះ គ្រិស្ដ បំពេញ សម្រេច សេចក្តី ប្រោស លោះ និង សេចក្តី សង្គ្រោះ សម្រាប់ មនុស្ស លោក ។
ជួប ជាមួយ ព្រះ យេស៊ូគ្រិស្ត តាមរយៈ ការ អាន ព្រះគម្ពីរ
ប្រសិនបើ អ្នកជា មនុស្ស ដែល ស្វែងរក សេចក្តី ពិត និង ចង់ ដឹងពី អត្ថន័យ នៃ ជីវិត របស់ អ្នក អ្នក ត្រូវការ អាន ព្រះគម្ពីរ និង អំពាវនាវ រក ព្រះគ្រិស្ត ដែល ស ម្តែ ង មក ឱ្យ អ្នក ឃើញ នៅក្នុង ព្រះគម្ពីរ ។ ព្រះជាម្ចាស់ បាន ប្រទាន ឱ្យ មនុស្ស គ្រប់រូប មានវិញ្ញាណ ( យ៉ូប ៣២ : ៨ ) ដើម្បី ឱ្យ មនុស្ស អាច យល់ និង ទទួល បាន អ្វីៗ ពី ព្រះ ។ យើង សង្ឃឹមថា អ្នក នឹង ចាប់ផ្តើម អាន ព្រះគម្ពីរ ជា សៀវភៅ ដ៏ អស្ចារ្យ មួយ នេះ ដូចជា អាន គម្ពីរសញ្ញាថ្មី ហើយ សង្ឃឹមថា អ្នក នឹង ចាប់ផ្តើម មានជីវិត បង្កើត ផល ផ្លែ យ៉ាង បរិបូរ នៅ ថ្ងៃនេះ តាមរយៈ ការ ជួប ជាមួយ ព្រះយេស៊ូ គ្រិស្ត នៅក្នុង សៀវភៅ នេះ ។