ដកស្រង់ពី:
ទំនុកតម្កើង ១៩:១ ផ្ទៃមេឃសម្តែងពីសិរីល្អនៃព្រះ ហើយលំហអាកាសក៏បង្ហាញការ ដែលព្រះហស្តទ្រង់ធ្វើ ។
យើងដឹងថា មានព្រះ ដោយសារការរៀបចំនូវអ្វីគ្រប់យ៉ាងនៅក្នុងសកលលោក ទោះបីយើងមិនអាចមើលឃើញទ្រង់ក៏ដោយ ។ យើងត្រូវតែនិយាយថាព្រះមានពិត ទ្រង់គឺជាព្រះដ៏មានព្រះជន្មរស់។យើងគួរតែបើកមាត់របស់យើង ហើយហៅព្រះអង្គអស់ពីដួងចិត្តរបស់យើង ដើម្បីឱ្យព្រះអង្គចូលមកក្នុងយើង ។
ខ្លឹមសារ:
ទំនុកតម្កើង ១៩:១ ផ្ទៃមេឃសម្តែងពីសិរីល្អនៃព្រះ ហើយលំហអាកាសក៏បង្ហាញការ ដែលព្រះហស្តទ្រង់ធ្វើ ។
រ៉ូម ១:១៩ ព្រោះការអ្វីដែលអាចនឹងស្គាល់ពីព្រះបាន នោះបានសម្តែងមកក្នុងពួកគេហើយ ដោយព្រះទ្រង់សម្តែងការនោះឱ្យគេឃើញជាក់ ។
ហេព្រើរ ១១:៦ខ ដ្បិតអ្នកណាដែលចូលទៅឯព្រះ នោះត្រូវតែជឿថា មានព្រះមែន ។
I. “ផ្ទៃមេឃសម្តែងពីសិរីល្អនៃព្រះ ហើយលំហអាកាសក៏បង្ហាញការ ដែលព្រះហស្តទ្រង់ធ្វើ”—ទំនុកតម្កើង ១៩:១ :
A. យើងដឹងថា គឺមានព្រះដោយសារការរៀបចំនូវអ្វីគ្រប់យ៉ាងនៅក្នុងសកលលោក ទោះបីយើងមិនអាចមើលឃើញទ្រង់ក៏ដោយ—រ៉ូម ១:២០ ។
B. រាល់បាតុភូតនៃធម្មជាតិមានតុល្យភាពបានរៀបចំពេញដោយអត្ថន័យនិងមុខងាររីឯសកលលោកនេះវិញត្រូវបានបង្កើតដោយមួយអង្គ ដែលមានព្រះបញ្ញាដ៏ជ្រាលជ្រៅ ចំណេះដឹងដ៏ទូលំទូលាយ និងការរចនាដ៏ស្មុគស្មាញ—ខ២០ ។
II. ចិត្តរបស់យើងប្រកែករកការគង់នៅរបស់ព្រះ។គ្រប់គ្នាកំពុងតែស្វះស្វែងរកព្រះ។ការនោះត្រូវតែមានការគង់នៅរបស់ព្រះនៅក្នុងសកលលោក—ខ១៩:
A. ចំពោះរាល់តម្រូវការខាងក្នុងរបស់មនុស្សគឺត្រូវគ្នានឹងការផ្គត់ផ្គង់ខាងក្រៅរបស់គាត់។ឧទាហរណ៍ចំណង់អាហារនៅខាងក្នុងខ្លួនមនុស្ស គឺត្រូវបានបំពេញដោយការផ្គត់ផ្គង់អាហារផ្សេងៗគ្នា ដែលនៅខាងក្រៅខ្លួនមនុស្ស ។
B. មនុស្សគ្រប់រូបមានសេចក្តីប៉ងប្រាថ្នាជ្រាលជ្រៅចំពោះព្រះជាម្ចាស់។បើគ្មានព្រះគង់នៅទេនោះយើងក៏នឹងមិនមានសេចក្ដីប៉ងប្រាថ្នានៅក្នុងចិត្ដរបស់យើងដែរ ។
III. “ដ្បិតអ្នកណាដែលចូលទៅឯព្រះ នោះត្រូវតែជឿថា មានព្រះមែន”—ហេព្រើរ.១១:
A. យើងត្រូវតែនិយាថា ព្រះមានពិត ។ ទ្រង់ គឺជាព្រះដ៏មានព្រះជន្មរស់—១ថែស្សាឡូនីច ១:៩ ។
B. ព្រះអម្ចាស់យេស៊ូរបស់យើង គឺជាព្រះអង្គទ្រង់ផ្ទាល់ ។ យើងគួរតែបើកមាត់របស់យើង ហើយហៅព្រះអង្គអស់ពីដួងចិត្តរបស់យើង ដើម្បីឱ្យព្រះអង្គចូលមកក្នុងយើង ។
IV. “មានព្រះយេស៊ូជាព្រះសង្គ្រោះ ទ្រង់ទទួលគ្រប់យ៉ាងជំនួស ឲ្យខ្ញុំបានរស់ សុចរិតគ្រប់គ្រា ទ្រង់ជាកម្លាំងរាល់វេលា”—(បទចម្រៀងខ្មែរលេខ ៣៩៥, អង់គ្លេសលេខ ៥៣៧) ។