ដកស្រង់ពី :
ម៉ាកុស ១៦:១៦ អ្នកណាដែលជឿ ហើយទទួលជ្រមុជទឹក នោះនឹងបានសង្រ្គោះ ។
ការជ្រមុជទឹក គឺជាការចូលទៅក្នុងជីវិតគ្រិស្ទាន ។ អ្នកណាដែលជឿ ហើយទទួលជ្រមុជទឹក នោះនឹងបានសង្រ្គោះ ។ សេចក្តីសង្គ្រោះ ធ្វើឱ្យមនុស្សអរសប្បាយ“នៅថ្ងៃនេះខ្ញុំផឹកទឹករស់នៃជីវិតស្រស់ស្រាយរីករាយក្រៃលែងខ្ញុំផឹកទឹករស់នៃជីវិតដែលឥតមានព្រំដែនកំណត់ឡើយណា” ។
ខ្លឹមសារ :
ម៉ាកុស ១៦:១៦ អ្នកណាដែលជឿ ហើយទទួលជ្រមុជទឹក នោះនឹងបានសង្រ្គោះ ។
កិច្ចការ ២២:១៦ ឥឡូវនេះ តើអ្នកបង្អង់ចាំអ្វីទៀត ចូរក្រោកឡើង ទទួលពិធីជ្រមុជទឹក … ដោយការអំពាវនាវព្រះនាមព្រះអម្ចាស់ ។
I. ការជ្រមុជទឹក គឺជាការចូលទៅក្នុងការដំណើរជីវិតគ្រិស្ទាន—ម៉ាកុស ១៦:១៦ :
A. ការជឿ និងការទទួលជ្រមុជទឹក អាចប្រៀបធៀបជាមួយនឹងជើងទាំងពីររបស់យើង ក្នុងការដើរមួយជំហាន ។ ដំបូង យើងជឿ ហើយការជឿរបស់យើងអាចប្រៀបធៀបជាមួយនឹងកន្លះជំហាននៃការដើររបស់យើង—ខ១៦ ។
B. បន្ទាប់មកទៀតយើងទទួលជ្រមុជទឹក ដែលការជ្រមុជទឹករបស់យើង អាចប្រៀបធៀបពីជំហានពេញលេញនៃការដើររបស់យើង ។ ទាំងការជឿ និងការជ្រមុជទឹក ធ្វើឱ្យយើងមានជំហានដែលពេញលេញ—ខ១៦ ។
II. “ឥឡូវនេះ តើអ្នកបង្អង់ចាំអ្វីទៀត ចូរក្រោកឡើង ទទួលពិធីជ្រមុជទឹក … ដោយការអំពាវនាវព្រះនាមព្រះអម្ចាស់”—កិច្ចការ ២២:១៦ :
A. នៅពេលដែលមនុស្សម្នាក់បានទទួលជឿក្នុងព្រះអម្ចាស់ គាត់គួរតែទទួលជ្រមុជទឹកភ្លាមមួយរំពេច ដោយពុំចាំបាច់រង់ចាំ—ខ១៦ ។
B. ពេលដែលអ្នកទទួលជ្រមុជទឹក អ្នកគួតែអំពាវនាវព្រះនាមព្រះអម្ចាស់ ។ ការអំពាវនាវនេះគឺជាការប្រកាសថា អ្នកដែលទទួលជ្រមុជទឹក បានបែរមករកព្រះអម្ចាស់វិញ—ខ១៦ ។
C. ភាសាក្រិក បេធីសស្សូ ( Baptiszo ) មានន័យថា “មុជចូល ឬ នៅក្រោម”—ខ១៦ ។
III. អ្នកណាដែលជឿ ហើយទទួលជ្រមុជទឹក នោះនឹងបានសង្រ្គោះ—ម៉ាកុស ១៦:១៦ :
A. សេចក្តីសង្គ្រោះធ្វើឱ្យមនុស្សអរសប្បាយ—ទំនុកតម្កើង ៥១:១២; ៣២:៧ ។
B. សេចក្តីសង្គ្រោះធ្វើឱ្យយើងទទួលបានការអត់ទោសអាចផ្សះផ្សារជាមួយព្រះអាចទទូលបានជីវិតព្រះនិងថែមទាំងអាចសូម្បីតែទទួលបានព្រះជាម្ចាស់ទ្រង់ផ្ទាល់—មីកា ១៦:១៦ ។
IV. “ច្រើនឆ្នាំនឿយហត់ស្វែងរកមិនជួបទឹកដ៏រស់ជាទឹកដ៏រស់ហូរដល់អស់កល្បគ្រប់ទាំងអស់ក្នុងលោកមិនអាចគាប់ចិត្តប្រាថ្នា គ្មានអ្វីអាចឱ្យស្កប់ចិន្តា នៅថ្ងៃនេះខ្ញុំផឹកទឹកដ៏រស់ ហូរដល់អស់កល្ប នៅថ្ងៃនេះខ្ញុំផឹកទឹករស់នៃជីវិត ស្រស់ស្រាយរីករាយក្រៃលែង ខ្ញុំផឹកទឹករស់នៃជីវិតដែលឥតមានព្រំដែនកំណត់ឡើយណា”—(បទចម្រៀងខ្មែរលេខ ២៥៤, អង់គ្លេសលេខ ៣២២) ។