វាក្យសព្ទទី១២ ការអានព្រះគម្ពីរ

ដកស្រង់ពី :

២ធីម៉ូថេ ៣:១៦ក គ្រប់ទាំងបទគម្ពីរ គឺជាព្រះទ្រង់បានបញ្ចេញព្រះវិញ្ញាណបណ្ដាលឱ្យតែងទេ ។

ការអានព្រះបន្ទូលគឺជាការស្រូបយកព្រះពីព្រះគម្ពីរ។នៅពេលដែលយើងចូលមកឯព្រះគម្ពីរយើងត្រូវតែបរិភោគនិងផឹកព្រះអង្គដូចជាអាហាររបស់យើង។នៅពេលដែលយើងបរិភោគព្រះបន្ទូលរបស់ព្រះអម្ចាស់ យើងមានសេចក្តីអំណរ និងការអរសប្បាយនៅក្នុងចិត្តរបស់យើង ។

ខ្លឹមសារ:

២ធីម៉ូថេ ៣:១៦ក គ្រប់ទាំងបទគម្ពីរ គឺជាព្រះទ្រង់បានបញ្ចេញព្រះវិញ្ញាណបណ្ដាលឱ្យតែងទេ ។

យេរេមា ១៥:១៦ ទូលបង្គំបានឃើញព្រះបន្ទូលទ្រង់ ទូលបង្គំក៏បានទទួលទានលេបចូលអស់ ហើយ ព្រះបន្ទូលរបស់ទ្រង់ជាសេចក្ដីអំណរ ហើយជាទីរីករាយចិត្តដល់ទូលបង្គំ ។

I. ព្រះគម្ពីរទាំងមូល គឺជាព្រះបន្ទូលរបស់ព្រះ ដែលជាខ្យល់ដង្ហើមរបស់ទ្រង់–២ធីម៉ូថេ ៣:១៦ក :

A. ការអានព្រះបន្ទូល គឺជាការស្រូបយកព្រះពីព្រះគម្ពីរ ។ ផ្លូវដែលព្រះបានកំណត់ទុកសម្រាប់យើង ដើម្បីទទួលអំណរទ្រង់ គឺការអានព្រះបន្ទូល ។

B. “មនុស្សមិនមែនរស់ ដោយសារតែនំប៉័ងប៉ុណ្ណោះទេ គឺរស់ដោយសារគ្រប់ទាំងព្រះបន្ទូលដែលចេញពីព្រះឱស្ឋព្រះមកដែរ‍” ។ គ្រប់ទាំងព្រះបន្ទូលដែលចេញពីព្រះឱស្ឋព្រះ គឺជាអាហារខាងវិញ្ញាណរបស់មុនស្ស—ម៉ាថាយ ៤:៤ ។

II. “ទូលបង្គំបានឃើញព្រះបន្ទូលទ្រង់ ទូលបង្គំក៏បានទទួលទានលេបចូលអស់ហើយ” — យេរេមា ១៥:១៦ :

A. ឥរិយាបថរបស់យើងចំពោះការមកឯព្រះគម្ពីរ គួរតែជាការបរិភោគ ។ នៅពេលដែលយើងមកឯព្រះគម្ពីរ យើងត្រូវតែបរិភោគ និងផឹកព្រះអម្ចាស់ជាអាហាររបស់យើង ។ យើងត្រូវតែដកដង្ហើមចូលព្រះអង្គទ្រង់ផ្ទាល់ និងទទួលអំណរទ្រង់ ។

B. ពីមួយថ្ងៃទៅមួយថ្ងៃយើងត្រូវការមកឯព្រះបន្ទូលគ្រប់ពេលវេលា ។ យើងកាន់តែអានយើងនឹងកាន់តែបានស្កប់ចិត្ត កាន់តែបានបំពេញ កាន់តែមានកម្លាំង និងកាន់តែបានចម្រើនកម្លាំង—ទំនុកតម្កើង ១១៩:១០៥ ។

C. “ហើយព្រះបន្ទូលរបស់ទ្រង់ជាសេចក្ដីអំណរ ហើយជាទីរីករាយចិត្តដល់ទូលបង្គំ” អាហារល្អតែងតែធ្វើឱ្យយើងរីករាយ ។ ព្រះបន្ទូលរបស់ព្រះអម្ចាស់ គឺដូចគ្នា ។ នៅពេលដែលយើងបរិភោគព្រះបន្ទូលរបស់ព្រះអម្ចាស់ យើងមានសេចក្តីអំណរ និងជាទីរីករាយនៅក្នុងចិត្តរបស់យើង—យេរេមា ១៥:១៦ខ ។

III. “សូមឱ្យព្រះអង្គជាពិធីជប់លៀងខ្ញុំ បំពេញដោយព្រះវិញ្ញាណ និងព្រះបន្ទូល/ ក្នុងពិធីជប់លៀង ខ្ញុំហូបផឹកព្រះអង្គ ឱ្យបានអំណរភាពប-រិ-បូរណ៍ព្រះអង្គ ។ ទ្រង់បំ-បាត់ការហេវស្រេក ឱ្យខ្ញុំស្កប់ចិត្ត/ ព្រះអង្គចិ-ញ្ចឹមខ្ញុំ ឱ្យខ្ញុំបានផឹក/ បំ-ពេញអស់ការឃ្លាន បំ-បាត់ការស្រេក/ ឱ្យខ្ញុំរីករាយ មានកម្លាំងក្នុងជី-វិត /បំពេញអស់ការឃ្លាន/ បំ-បាត់ការស្រេក”—(បទចម្រៀងខ្មែរលេខ ៥៨៦, ភាសាអង់គ្លេសលេខ ៨១១) ។