ដកស្រង់ពី :
យ៉ូហាន ៦:៣៥ ព្រះយេស៊ូមានព្រះបន្ទូលថា ខ្ញុំជានំបុ័ងជីវិត អ្នកណាដែលមកឯខ្ញុំ នោះនឹងមិនឃ្លានទៀតឡើយ…..។
ការបរិភោគគឺជាការទទួលយក។អ្វីដែលយើងទទួលយកនឹងក្លាយជាការផ្គត់ផ្គង់ផ្នែកខាងក្នុងរបស់យើង។យើងត្រូវបន្តរការទទួលយកព្រះអម្ចាស់ដោយការបរិភោគទ្រង់ ។
ខ្លឹមសារ :
យ៉ូហាន ៦:៣៥ ព្រះយេស៊ូមានព្រះបន្ទូលថា ខ្ញុំជានំបុ័ងជីវិត អ្នកណាដែលមកឯខ្ញុំ នោះនឹងមិនឃ្លានទៀតឡើយ ។
៥៧ខ អ្នកណាដែលបរិភោគខ្ញុំ អ្នកនោះនឹងរស់ដោយសារខ្ញុំ ។
I. ការបរិភោគ គឺជាការទទួល ។ ការបរិភោគព្រះអម្ចាស់ គឺជាជោគវាសនារបស់យើង— លោកុប្បត្តិ ២:១៦ :
A. បំណងព្រះទ័យរបស់ព្រះជាម្ចាស់ គឺឱ្យយើងបរិភោគទ្រង់ និងទទួលយកទ្រង់ធ្វើជាជីវិតរបស់យើង ។
B. ប្រសិនបើយើងចង់ទទួលបានសារធាតុចិញ្ចឹមយើងត្រូវការបរិភោគនិងផឹក។ជារៀងរាល់ថ្ងៃយើងគួរបរិភោគអ្វីម្យ៉ាងដែលរស់នៅលើពិភពលោកធ្វើជាសារធាតុចិញ្ចឹមរបស់យើង—យ៉ូហាន ៦:៥៤ ។
II. ខ្ញុំជានំប៉័ងជីវិត…អ្នកណាដែលបរិភោគខ្ញុំអ្នកនោះនឹងរស់ដោយសារខ្ញុំ»។ការបរិភោគខាងវិញ្ញាណរបស់យើងត្រូវតែនៅបន្តដោយឥតឈប់ឈរ—យ៉ូហាន ៦:៣៥, ៥៧ :
A. អ្វីដែលយើងទទួលនឹងក្លាយជាការផ្គត់ផ្គង់ផ្នែកខាងក្នុងរបស់យើង។ដ្បិតដោយសារនិងតាមរយៈការផ្គត់ផ្គង់ពីនំប៉័ងជីវិតនៅផ្នែកខាងក្នុងបែបនេះហើយ ទើបយើងអាចរស់នៅលើផែនដីបាន ។
B. យើងអាចបញ្ចប់ពីការសិក្សា ប៉ុន្តែយើងមិនអាចបញ្ចប់ពីការបរិភោគបានឡើយ ។ យើងត្រូវតែបរិភោគច្រើនដងក្នុងមួយថ្ងៃ ។ ដូចគ្នានេះដែរ យើងត្រូវបន្តការទទួលយកព្រះអ-ម្ចាស់ដោយការបរិភោគទ្រង់ ។
C. “គេនឹងបានឆ្អែត ដោយរបស់ដ៏បរិបូរក្នុងដំណាក់ទ្រង់” ។ ដូច្នេះ យើងគួរបរិភោគព្រះអ-ម្ចាស់ពេញមួយថ្ងៃ—ទំនុកតម្កើង ៣៦:៨ ។
III. “ខ្ញុំអំណរព្រះបន្ទូលដែលទ្រង់ប្រទាន ទ្រង់ផ្គត់ផ្គង់ឲ្យរហូតដល់ខ្ញុំបាត់ឃ្លាន ខ្ញុំវិលមកឯទ្រង់វិញ នៅក្នុងវិញ្ញាណ ខ្ញុំក៏ឈប់ស្រេកដោយផឹកទឹកព្រះវិញ្ញាណ”—(បទចម្រៀងខ្មែរលេខ ៥៨៦, អង់គ្លេសលេខ ៨១១) ។