វាក្យសព្ទទី២៦ ការស្គាល់បទចម្រៀង

ដកស្រង់ពី :

កូល៉ុស ៣:១៦ ទាំងបង្រៀន ហើយទូន្មានគ្នា ដោយនូវទំនុកតម្កើង ទំនុកបរិសុទ្ធ និងចម្រៀងខាងឯវិញ្ញាណ ទាំងច្រៀងក្នុងចិត្តថ្វាយព្រះ ដោយព្រះគុណ ។

បទចម្រៀងគឺជាការបង្ហាញពីអារម្មណ៍ល្អបំផុតរបស់មនុស្ស។យើងដែលជាគ្រិស្ទានគឺជាអ្នកដែលមានបទចម្រៀងនិងជាមនុស្សដែលច្រៀង ។ បងប្អូនអាចច្រៀងតាមរបៀបដែលខុសជាមួយនឹងទំនុកភ្លេង ប៉ុន្តែ បងប្អូនកាន់តែច្រៀង បងប្អូនកាន់តែរីករាយ ។ បងប្អូនកាន់តែច្រៀង បងប្អូនកាន់តែស្រស់ស្រាយ ។

ខ្លឹមសារ :

កូល៉ុស ៣:១៦ ទាំងបង្រៀន ហើយទូន្មានគ្នា ដោយនូវទំនុកតម្កើង ទំនុកបរិសុទ្ធ និងចម្រៀងខាងឯវិញ្ញាណ ទាំងច្រៀងក្នុងចិត្តថ្វាយព្រះ ដោយព្រះគុណ ។

ទំនុកតម្កើង ១០៤:៣៣ កាលនៅមានជីវិតនៅឡើយ នោះទូលបង្គំនឹងច្រៀងថ្វាយព្រះយេហូវ៉ា ។

I. បទចម្រៀងគឺជាការបង្ហាញពីអារម្មណ៍ល្អបំផុតរបស់មនុស្ស។យើងគួរតែមានចំនេះដឹងជាមូលដ្ឋានអំពីបទចម្រៀងព្រោះដើម្បីស្គាល់ បទចម្រៀងបាន យើងត្រូវដឹងអំពីចំណុចសំខាន់មួយចំនួនពីខ្លឹមសារនៃបទចម្រៀង—កូល៉ុស ៣:១៦ :

A. ដំបូង យើងត្រូវតែស្គាល់បទចម្រៀងខ្លះៗ ដែលទាក់ទងនឹងការប្រទានពរ និងការបទពិសោធន៍ព្រះត្រីឯក ។

B. ចំណុចសំខាន់ពីខ្លឹមសារនៃបទចម្រៀងមួយទៀត គឺការចាក់បំពេញដោយព្រះវិញ្ញាណ ។

C. យើងត្រូវតែស្គាល់បទចម្រៀងមួយចំនួន ដែលទាក់ទងនឹងការបានដូចគ្នាប៉េះបិទជាមួយនឹងព្រះគ្រិស្ត ។

D. ការបទពិសោធន៍ព្រះគ្រិស្ត គឺជាចំណុចសំខាន់មួយផ្សេងទៀតពីខ្លឹមសារនៃបទចម្រៀង ។

E. យើងត្រូវតែស្គាល់បទចម្រៀងលើចំណុចសំខាន់ៗនៃជីវិតខាងក្នុងក្រុមជំនុំការធានានៃសេចក្ដីសង្គ្រោះការថ្វាយខ្លួននិងការកម្សាន្តចិត្តក្នុងពេលមានទុក្ខលំបាក ។

F. យើងក៏ត្រូវតែស្គាល់បទចម្រៀងលើចំណុចសំខាន់ៗនៃសង្គ្រាមខាងឯវិញ្ញាណដំណឹងល្អការប្រជុំទីសង្ឃឹមយ៉ាងឧត្តមនិងការលេចចេញចុងក្រោយផងដែរ ។

II. យើងដែលជាគ្រិស្ទាន គឺជាអ្នកដែលមានបទចម្រៀង និងជាមនុស្សដែលច្រៀង— ទំនុកតម្កើង ១០៤:៣៣ :

A. ការប្រជុំគួរតែពេញដោយការច្រៀង និងការសរសើរតម្កើង ។ នៅពេលដែលយើងមកប្រជុំ យើងត្រូវតែបើកមាត់របស់យើង ព្រោះនៅពេលដែលមាត់របស់យើងបើក ចិត្តរបស់យើងបើក ហើយវិញ្ញាណរបស់យើងក៏បើកផងដែរ—កូល៉ុស ៣:១៦ ។

B. ខ្ញុំតែងតែច្រៀងជានិច្ច ។ ជារៀងរាល់ថ្ងៃពេលខ្ញុំដើរលេង ខ្ញុំច្រៀង ។ ចំពោះតន្រ្តី ខ្ញុំមិនពូកែទេ ប៉ុន្តែ ខ្ញុំចូលចិត្តច្រៀងច្រើនជាងអ្វីៗទាំងអស់ ។ ពេលខ្ញុំច្រៀងតាមរបៀបនេះ នោះការព្រួយបារម្ភទាំងឡាយរបស់ខ្ញុំ បានបាត់ទៅ ហើយជម្ងឺទាំងអស់ត្រូវបានដកចេញ ។ សរសើរតម្កើងព្រះអម្ចាស់សម្រាប់ការប្រទានបទចម្រៀងល្អៗជាច្រើនដល់យើង ។

III. “សរសើរកូនចៀមកាន់តែខ្លាំងឡើង ទាំងជួបជុំគ្នាលើកតម្កើង សំនៀងរាប់ម៉ឺនប្រគំមូលមី ស្រែកអឺងកងពេញផ្ទៃប្រថពី”—(បទចម្រៀងខ្មែរលេខ ១១០,អង់គ្លេសលេខ ១២៧) ។