វាក្យសព្ទទី២៧ មេរៀសិក្សាជីវិតនៃព្រះគម្ពីរ

ដកស្រង់ពីៈ
យ៉ូហាន ៥:៣៩ អ្នករាល់គ្នាស្ទង់មើលគម្ពីរ ដោយស្មានថា បានជីវិតដ៏នៅអស់កល្បជានិច្ចអំពីគម្ពីរនោះមក គឺជាគម្ពីរនោះឯង ដែលធ្វើបន្ទាល់ពីខ្ញុំ ។
គោលបំណងសំខាន់នៃមេរៀនសិក្សាជីវិត គឺដើម្បីចែកចាយជីវិត ។ មេរៀនសិក្សាជីវិតទាំងប៉ុន្មាន មិនមែនជំនួសឱ្យព្រះគម្ពីរទេ ប៉ុន្តែជាការបើកសម្តែង និងការពន្យល់ពីព្រះគម្ពីរ ។ យើងគួរតែស្រឡាញ់ព្រះគម្ពីរ និងធ្វើឱ្យខ្លួនយើងចូលទៅក្នុងព្រះគម្ពីរ តាមរយៈការសិក្សាអំពីមេរៀនសិក្សាជីវិត ។
ខ្លឹមសារ :
យ៉ូហាន ៥:៣៩ អ្នករាល់គ្នាស្ទង់មើលគម្ពីរ ដោយស្មានថា បានជីវិតដ៏នៅអស់កល្បជានិច្ចអំពីគម្ពីរនោះមក គឺជាគម្ពីរនោះឯង ដែលធ្វើបន្ទាល់ពីខ្ញុំ ។
ទំនុកតម្តើង ១១៩:១៣០ ការបើកសម្តែងព្រះបន្ទូលទ្រង់ នោះផ្សាយពន្លឺចេញ ក៏ធ្វើឱ្យមនុស្សឆោតល្ងង់មានយោបល់ ។
I. លក្ខណៈពិសេសនៃមេរៀនជីវិត គឺជាការចង្អុលបង្ហាញពីប្រធានបទសំខាន់ៗ និងទិដ្ឋភាពទាំងអស់—ទំនុកតម្តើង ១១៩:១៣០:
A. នៅពាសពេញយុគសម័យកាលការពិបាកបំផុតសម្រាប់ពួកអ្នកអានព្រះគម្ពីរគឺថាការយល់ដឹងអំពីព្រះគម្ពីររបស់ពួកគេត្រូវបានបែកខ្ញែក និងរាក់សើរៗ ។
B. មេរៀនសិក្សាជីវិតទាំងឡាយ មានចំណុចកណ្តាលមួយ ហើយក៏មានការពន្យល់ និងនិយមន័យជាក់លាក់ពីរឿងរ៉ាវផ្សេងៗផងដែរ ហេតុដូច្នេះហើយទើបពួកអ្នកអានក៏យល់បានដូចគ្នា ។
C. យើងអាចពិនិត្យមើលប្រភេទ(តួយ៉ាង)ទាំងនេះដោយការបទពិសោធន៍ជាក់ស្តែងរបស់យើងហើយអនុវត្តប្រភេទ(តួយ៉ាង)ទាំងនេះនៅក្នុងការរស់នៅប្រចាំថ្ងៃរបស់យើង ។
II. មុខងាររបស់មេរៀនទាំងឡាយនៃមេរៀនសិក្សាជីវិតរួមមាន—យ៉ូហាន ៥:៣៩:
A. គឺនាំមនុស្សចូលទៅក្នុងសេចក្តីពិតនៃព្រះគម្ពីរ—ទំនុកតម្កើង ១១៩: ១៣០ ។
B. គឺដឹកនាំមនុស្សឱ្យប៉ះពាល់ជីវិត—យ៉ូហាន ៥:៣៩ ។
C. ប្រសិនបើយើងយកមេរៀនទាំងឡាយនៃមេរៀនសិក្សាជីវិតធ្វើជាខ្លឹមសារនៃការប្រកបគ្នារបស់យើងនោះការប្រជុំនឹងមាន
ភាពបរិបូរ ។
D. តាមរយៈការសិក្សាអំពីមេរៀនសិក្សាជីវិតយើងអាចបង្ហាញភស្តុតាងនិងអាចធ្វើទីបន្ទាល់បានថាយើងស្រឡាញ់ព្រះគម្ពីរច្រើនប៉ុនណា ហើយយើងធ្វើឱ្យខ្លួនយើងចូលទៅក្នុងព្រះគម្ពីរបានច្រើនប៉ុនណា ។
III. “សូមកាច់នំ-បុ័ងជី-វិត / ឱ្យព្រះអង្គអើយ ដូចទ្រង់ / បានកាច់ប្រ-ទានដល់ពួកសិស្ស / ហើយខ្ញុំស-ង្វាតរកព្រះអង្គ / ឱ្យព្រះដ៏ខ្ពស់ចិត្ត / ខ្ញុំដ-ង្ហក់រកព្រះបន្ទូលដ៏រស់” (បទចម្រៀងជាភាសាខ្មែរលេខ ៥៨៣ ,អង់គ្លេសលេខ ៨០៦) ។