វាក្យសព្ទទី ២៨ ការសិក្សាសរុបរួមនៃព្រះគម្ពីរ

ដកស្រង់ពី :

១ធីម៉ូថេ ២:៤ ដែលទ្រង់សព្វព្រះហឫទ័យ ឱ្យមនុស្សទាំងអស់បានសង្គ្រោះ ហើយឱ្យបានស្គាល់ សេចក្ដីពិត ។

ការសិក្សាសរុបរួមនៃព្រះគម្ពីរគឺជាការយល់នូវផ្នែកខាងក្នុងដ៏ពិតប្រាកដពីអ្វីដែលព្រះគម្ពីរបង្រៀនដែលជាធាតុដើមផ្នែកខាងក្នុងនៃការបើកសម្តែងរបស់ព្រះ ។ ប្រាកដណាស់ យើងត្រូវតែចូលទៅដល់ចំណុចកំពូលនៃការសិក្សាខាងឯវិញ្ញាណ ។

ខ្លឹមសារ :

១ធីម៉ូថេ ២:៤ ដែលទ្រង់សព្វព្រះហឫទ័យ ឱ្យមនុស្សទាំងអស់បានសង្គ្រោះ ហើយឱ្យបានស្គាល់សេចក្ដីពិត ។

នេហេមា ៨:៨ ពួកអ្នកទាំងនោះបានអានមើល ក្នុងគម្ពីរក្រឹត្យវិន័យរបស់ព្រះ ព្រមទាំងស្រាយន័យសេចក្ដីឱ្យគេបានយល់បទដែលអានមើលនោះ ។

I. ការសិក្សាសរុបរួមនៃព្រះគម្ពីរគឺជាការយល់នូវផ្នែកខាងក្នុងដ៏ពិតប្រាកដពីអ្វីដែលព្រះគម្ពីរបង្រៀនដែលជាធាតុដើមផ្នែកខាងក្នុងនៃការបើកសម្តែងរបស់ព្រះ—នេហេមា ៨:៨ :

A. ការសិក្សាសរុបរួមនៃព្រះគម្ពី គឺជាការសិក្សាមួយដែលកាន់តែស៊ីជម្រៅជាងមេរៀនសិក្សាជីវិតនៃព្រះគម្ពីរ ។

B. ភាពបរិបូរណ៍ទាំងអស់គឺមាននៅក្នុងព្រះគម្ពីរប្រៀបដូចជាមាសនៅក្នុងអណ្តូងរ៉ែជាយ៉ាងណានោះយើងក៏ត្រូវតែចូលទៅដល់ទីជម្រៅនៃការសរុបរួមរបស់បទគម្ពីរបរិសុទ្ធយ៉ាងនោះដែរ ។

C. តាមរយៈការសរុបរួមនៃព្រះគម្ពីរបែបនេះព្រះអម្ចាស់អាចបើកសម្តែងធាតុដើមផ្នែកខាងក្នុងនៃការបើកសម្តែងរបស់ព្រះមកដល់យើងពីមួយវគ្គទៅមួយវគ្គដ្បិតនេះជាធាតុដើមដើម្បីបម្រុងចិញ្ចឹមយើង ។

II. “ដែលទ្រង់សព្វព្រះហឫទ័យ ឱ្យមនុស្សទាំងអស់បានសង្គ្រោះ ហើយឱ្យបានស្គាល់សេចក្ដីពិត” បងប្អូនត្រូវតែរៀនចូលទៅក្នុងសេចក្តីពិត និយាយសេចក្តីពិត និងអនុញ្ញាតឱ្យសេចក្តីពិតទាំងនោះ ក្លាយមកជាបទពិសោធន៍របស់បងប្អូន—១ធីម៉ូថេ ២:៤ :

A. យើងមិនគួរក្លាយជាពួកអ្នកដែល “ជិះស្គីលើទឹកកក” នៃព្រះបន្ទួលនោះទេ ។ យើងត្រូវតែបំបែកទឹកកក និងចូលទៅក្នុងទីជម្រៅនៃសេចក្តីពិត ។

B. នៅក្នុងផ្លូវនៃសេចក្តីពិតព្រះអម្ចាស់បានលើកយើងឡើងទាំងស្រុងព្រោះក្នុងចំណោមគ្រិស្ទានទាំងអស់ពួកយើងបានឈរនៅលើចំណុចកំពូលក្នុងការស្គាល់សេចក្តីពិត ។

C. ប្រាកដណាស់យើងត្រូវតែចូលទៅដល់ចំណុចកំពូលនៃការអប់រំខាងវិញ្ញាណការលើកស្ទួយរឿងរ៉ាវទាំងនេះការបំពេញសម្រេច រឿងរ៉ាវនេះ និងការចូលទៅក្នុងរឿងរ៉ាវទាំងនេះ ។

III. “សូមប្រោសឱ្យខ្ញុំបានភ្លឺយល់សេចក្តីពិត ដូចបានប្រោសដល់ពួកសិស្សកាលទ្រង់គង់ជិត នោះអស់ចំណងនៃបាបនឹងត្រូវផ្តាច់ចេញ ហើយខ្ញុំនឹងមានចិត្តបរិសុទ្ធពោរពេញ” (បទចម្រៀងជាភាសាខ្មែរលេខ ៥៨៣, អង់គ្លេសលេខ ៨០៦) ។