វាក្យសព្ទទី ២៩ ព្រះបន្ទូលបរិសុទ្ធសម្រាប់ស្តារឡើងវិញពេលព្រឹក

ដកស្រង់ពី :

ទំនុកតម្កើង ១១៩:១៤៧ ទូលបង្គំបានភ្ញាក់មុនពេលព្រលឹមស្រាង ហើយបានបន្លឺឡើងថា ទូលបង្គំបានសង្ឃឹមដល់ព្រះបន្ទូលទ្រង់ ។

ព្រះបន្ទូលបរិសុទ្ធសម្រាប់ស្តារឡើងវិញពេលព្រឹក ដែលមានផ្ទុកនូវអត្ថបទព្រះគម្ពីរ ខយោង ឬខអធិប្បាយ និងមេរៀនសិក្សាជីវិតទាំងឡាយ គឺសម្រាប់ឱ្យយើងអានអធិដ្ឋាន និងទទួលអំណរព្រះអម្ចាស់រាល់ពេលព្រឹក ។ នៅទីនោះ យើងរស់ដោយបរិភោគព្រះគ្រិស្ត ដើម្បីទទួលអំណរ និងភ្លក់ទ្រង់ ។ យើងត្រូវការរៀនទទួលអំណរព្រះអម្ចាស់តាមរបៀបនេះ ។

ខ្លឹមសារ :

ទំនុកតម្កើង ១១៩:១៤៧ ទូលបង្គំបានភ្ញាក់មុនពេលព្រលឹមស្រាង ហើយបានបន្លឺឡើងថា ទូលបង្គំបានសង្ឃឹមដល់ព្រះបន្ទូលទ្រង់ ។

សុភាសិត ៤:១៨ តែផ្លូវរបស់មនុស្សសុចរិត ធៀបដូចជាពន្លឺដែលកំពុងតែរះឡើង ដែលភ្លឺកាន់តែខ្លាំងឡើង ដរាបដល់ពេញកម្លាំង ។

I. ព្រះបន្ទូលបរិសុទ្ធសម្រាប់ស្តារឡើងវិញពេលព្រឹក បានជួយដល់ពួកបរិសុទ្ធឱ្យបានស្តារឡើងវិញដោយព្រះអម្ចាស់ជារៀងរាល់ព្រឹក ។ វិធីដែលមានប្រសិទ្ធភាពបំផុតដើម្បីដំណើរជីវិតគ្រិស្ទានគឺដោយមានការទ្រទ្រង់ជីវិតរស់នៅនិងសកម្មចាំយាមជាមួយនឹងព្រះអម្ចាស់នៅពេលព្រឹក—សុភាសិត ៤:៨ :

A. នៅពេលយើងទទួលអំណរព្រះអម្ចាស់ជាមួយនឹងសម្ភារស្តារឡើងវិញពេលព្រឹកនៅពេលព្រឹកយើងអានប្រយោគច្រើនដោយមិនត្រឹមតែអានពាក្យជាច្រើនប៉ុណ្ណោះទេ ប៉ុន្តែយើងក៏ត្រូវបង្វែរពាក្យទាំងប៉ុន្មានឱ្យទៅជាសេចក្តីអធិដ្ឋានផងដែរ ។

B. នៅទីនោះយើងរស់ដោយបរិភោគព្រះគ្រិស្តដើម្បីទទួលអំណរនិងភ្លក់ទ្រង់។នៅពេលយើងទទួលអំណរព្រះគ្រិស្តតាមរបៀបដោយការរស់ ដោយបរិភោគទ្រង់បែបនេះ យើងត្រូវបានស្កប់ចិត្ត—ទំនុកតម្កើង ៤២:៧ ។

II. ព្រះបន្ទូលបរិសុទ្ធសម្រាប់ស្តារឡើងវិញពេលព្រឹក ដែលមានផ្ទុកនូវអត្ថបទព្រះគម្ពីរ ខយោង ឬខអធិប្បាយ និងមេរៀនសិក្សាជីវិតទាំងឡាយ គឺសម្រាប់ឱ្យយើងអានអធិដ្ឋាន និងទទួលអំណរព្រះអម្ចាស់រាល់ពេលព្រឹក—ទំនុកតម្កើង ១១៩:១៤៧-១៤៨ :

A. ខគម្ពីរទាំងឡាយមិនចាំបាច់មានការពន្យល់បន្ថែមទេ ។ តម្រូវការតែមួយគត់ គឺត្រូវអានដដែលៗ និងអានសង្កត់ធ្ងន់ ។ ការអានដដែលៗ គឺជាការអានផ្ទួនៗ (ច្រំដែល) រីឯការអានសង្កត់ធ្ងន់ គឺជាការអានផ្តោតសំខាន់លើ ។

B. ការអានអធិដ្ឋាន មានផ្ទុកនូវការអានដដែលៗ អានសង្កត់ធ្ងន់ និងការអានឱ្យមានជីវិត ។ ទាំង ៤ របៀបនេះបានលាយបញ្ចូលគ្នា គឺជាវិធីអានដ៏ល្អបំផុត ។

C. “ខ្ញុំហូបហើយខ្ញុំផឹកដោយអានអធិដ្ឋានអានអធិដ្ឋានអាចឱ្យខ្ញុំស្កប់ចិត្តបាន”។យើងកាន់តែអានអធិដ្ឋានយើងកាន់តែមានអារម្មណ៍ថាព្រះបន្ទូលបរិបូរប៉ុនណា—(បទចម្រៀងខ្មែរលេខ ៥៨៦ វគ្គទី៧ , អង់គ្លេសលេខ ៨១១) ។

III. សូមហូប និងសូមផឹកពីព្រះអង្គយេស៊ូ / សូមហូបដោយការអាន ផឹកដោយអធិដ្ឋាន / ខ្ញុំហូបហើយខ្ញុំផឹកដោយអានអធិដ្ឋាន / អានអធិដ្ឋានអាចឱ្យខ្ញុំស្កប់ចិត្តបាន /ព្រះអង្គចិញ្ចឹមខ្ញុំ ឱ្យខ្ញុំបានផឹក / បំពេញអស់ការឃ្លាន បំបាត់ការស្រេក / ឱ្យខ្ញុំរីករាយ មានកម្លាំងក្នុងជីវិត / បំពេញអស់ការឃ្លាន បំបាត់ការស្រេក —(បទចម្រៀងខ្មែរលេខ ៥៨៦ វគ្គទី៧ , អង់គ្លេសលេខ ៨១១) ។