វាក្យសព្ទទី ៣១ សេចក្តីស្រឡាញ់ព្រះ

ដកស្រង់ពីៈ

ម៉ាថាយ ២២:៣៧-៣៨ នោះព្រះយេស៊ូមានបន្ទូលថា “ត្រូវឱ្យស្រឡាញ់ព្រះអម្ចាស់ជាព្រះនៃឯងឱ្យអស់ពីចិត្ដ គំនិត អស់ពីព្រលឹង ហើយអស់អំពីគំនិតឯង” ។ នេះជាបទបញ្ញត្តទីមួយដែលសំខាន់ជាងគេបំផុត ។

យើងត្រូវតែស្រឡាញ់ព្រះ ។ សេចក្តីស្រឡាញ់ព្រះ តម្រូវឱ្យយើងស្រឡាញ់អស់ពីចិត្ត អស់ពីព្រលឹង និងអស់ទាំងគំនិត ។ នេះជាបទបញ្ញត្តទី១ ហើយក៏ជាបទបញ្ញត្តដ៏សំខាន់បំផុតដែរ ។ សូមឱ្យអ្នកក្លាយជាអ្នកងប់ងល់ស្រឡាញ់ព្រះអម្ចាស់យេស៊ូគ្រិស្ត!

ខ្លឹមសារ:

ម៉ាថាយ ២២:៣៧-៣៨ នោះព្រះយេស៊ូមានបន្ទូលថា “ត្រូវឱ្យស្រឡាញ់ព្រះអម្ចាស់ជាព្រះនៃឯងឱ្យអស់ពីចិត្ដ គំនិត អស់ពីព្រលឹង ហើយអស់អំពីគំនិតឯង” ។ នេះជាបទបញ្ញត្តទីមួយដែលសំខាន់ជាងគេបំផុត ។

រ៉ូម ៨:២៨ តែយើងដឹងថាគ្រប់ការទាំងអស់ផ្សំគ្នា សម្រាប់សេចក្តីល្អដល់អ្នក ដែល ស្រឡាញ់ព្រះ គឺដល់ពួកអ្នកដែលទ្រង់ហៅតាមព្រះតម្រិះទ្រង់ ។

I. “នោះព្រះយេស៊ូមានបន្ទូលថា“ ត្រូវឱ្យស្រឡាញ់ព្រះអម្ចាស់ជាព្រះនៃឯង ឱ្យ អស់ពីចិត្ដ គំនិត អស់ពីព្រលឹង ហើយអស់អំពីគំនិតឯង ។ នេះជាបទបញ្ញត្តទីមួយ ដែលសំខាន់បំផុត”—ម៉ាថាយ ២២:៣-៣៨:

A. នេះជាបទបញ្ញតទី១ ក៏ជាបញ្ញត្ដដ៏សំខាន់បំផុតដែរ ។

B. ព្រះសព្វព្រះទ័យឱ្យយើងស្រឡាញ់ទ្រង់ ពីព្រោះនេះជាការបានទ្រង់ ។ ព្រះជាម្ចាស់មិនត្រឹមតែចង់ឱ្យយើងជឿព្រះអង្គប៉ុណ្ណោះទេ តែក៏ត្រូវឱ្យស្រឡាញ់ព្រះអង្គផងដែរ ។

II. រ៉ូម៨:២៨និយាយថា“តែយើងដឹងថាគ្រប់ការទាំងអស់ផ្សំគ្នាសម្រាប់សេចក្តីល្អដល់អ្នកដែលស្រឡាញ់ព្រះ”។មនុស្សជាច្រើនស្គាល់ខនេះយ៉ាងច្បាស់។មានតែមនុស្សមួយប្រភេទដែលអំណរនឹងសេចក្តីល្អនេះប៉ុណ្ណោះ ជាអស់អ្នកដែលស្រឡាញ់ព្រះ:

A. ព្រះអង្គមិនកែប្រែអ្វីៗទេ ។ ទ្រង់ផ្លាស់ប្តូរចិត្តរបស់អ្នក ។ ប្រសិនបើអ្នកស្រឡាញ់ព្រះ នោះអ្វីៗទាំងអស់ ទោះបីជាគ្មានការផ្លាស់ប្តូរក៏ដោយ ក៏នឹងដំណើរការល្អសម្រាប់អ្នកដែរ ។

B. ពេលខ្លះអ្នកត្អូញត្អែរក្នុងរឿងគ្រប់យ៉ាងដែលកើតឡើង នៅក្នុងការដំណើរជីវិតរបស់អ្នក តែបើមានសេចក្ដីស្រឡាញ់នៅទីនោះ គ្រប់រឿងទាំងអស់នោះនឹងគ្មានន័យចំពោះអ្នកទៀតទេ។សេចក្តីស្រឡាញ់ព្រះនឹងធ្វើឱ្យការមិនស្កប់ស្កល់នឹងបរិស្ថានជុំវិញក្លាយជាការទទួលយកបានដោយស្កប់ស្កល់មួយ ។

III. សូមឱ្យអ្នកក្លាយជាអ្នកងប់ងល់ស្រឡាញ់ព្រះអម្ចាស់យេស៊ូគ្រិស្តជាទីបំផុត! —ម៉ាថាយ.២២:៣៧-៣៨ ។

IV. សូមទ្រង់រក្សា នូវដួងចិត្តដ៏ស្មោះ / មិនដែលនឹកក្បត់ ឬគេចបែរពីទ្រង់ /ដូងចិត្តបរិសុទ្ធ មើលឃើញតែព្រះអង្គ /ដួងចិត្តស្រឡាញ់ទ្រង់ ឱ្យតម្លៃតែព្រះអង្គ ។ / ក្តីស្រឡាញ់នៃទ្រង់ បង្ខំរូបខ្ញុំឱ្យថ្វាយ/ អូរ! នេះជាឯកសិទ្ធិ ខ្ញុំថ្វាយខ្លួនដល់ព្រះអង្គ /ខ្ញុំស្រឡាញ់ទ្រង់ ដួងចិត្តខ្ញុំ / ស្រឡាញ់ទ្រង់អស់មួយជីវិត។—(បទចម្រៀងខ្មែរ ទំព័រ ៤៤៧) ។