វាក្យសព្ទទី៣៣ ការទំនាក់ទំនងជាមួយព្រះអម្ចាស់ផ្ទាល់ខ្លួន និងដោយសេចក្ដីស្រឡាញ់

ដកស្រង់ពី :

បទចម្រៀងសាឡូម៉ូន ១:២-៤ ឱបើប្ដីនឹងថើបខ្ញុំដោយព្រះឱស្ឋទៅ ពីព្រោះសេចក្ដីស្រឡាញ់របស់ទ្រង់វិសេសជាងស្រាទំពាំងបាយជូរ ។ សូមទាញនាំខ្ញុំម្ចាស់ នោះយើងខ្ញុំនឹងរត់តាមទ្រង់ ។

ការដែលគួរឱ្យចាប់អារម្មណ៍បំផុត អំពីអាពិហ៍ពិពាហ៍ គឺនៅពេលថើបគ្នា ។ នេះជារឿងរ៉ាវផ្ទាល់ខ្លួនដែលប្រកបដោយសេចក្ដីស្រឡាញ់បំផុត ។ អ្នកស្វែងរកបាននិយាយថា “សូមទាញខ្ញុំម្ចាស់” ។ នេះជារឿងផ្ទាល់ខ្លួន ។ យើងចង់ឱ្យទ្រង់គង់នៅជាមួយនឹងយើង ជាលក្ខណៈផ្ទាល់ខ្លួននិងប្រកបដោយសេចក្ដីស្រឡាញ់បំផុត ។

ខ្លឹមសារ :

បទចម្រៀងសាឡូម៉ូន ១:២-៤ ឱបើប្ដីនឹងថើបខ្ញុំដោយព្រះឱស្ឋទៅ ពីព្រោះសេចក្ដីស្រឡាញ់របស់ទ្រង់វិសេសជាងស្រាទំពាំងបាយជូរ ។ សូមទាញនាំខ្ញុំម្ចាស់ នោះយើងខ្ញុំនឹងរត់តាមទ្រង់ ។

I. ព្រះបានបង្កើតយើងមកឱ្យមានចិត្តស្វែងរកទ្រង់ ដើម្បីឱ្យទ្រង់បានជាទីស្កប់ចិត្តដល់យើង—បទចម្រៀងសាឡូម៉ូន ១:២-៤ :

A. គ្មានអ្វីធ្វើឱ្យមនុស្សស្កប់ស្កល់បានឡើយមិនខ្វល់ថាពួកគេសម្រេចបាន ឬទទួលបានអ្វីពីលោកិយ គឺមិនអាចធ្វើឱ្យគេស្កប់ចិត្តឡើយ ពីព្រោះនៅខាងក្នុងពួកគេ គឺមានចិត្តនៃការស្វែងរកព្រះ ។

B. បទចម្រៀងសាឡូម៉ូន គឺជាសៀវភៅមួយប្រាប់យើងពីរបៀបដែលអាចធ្វើឱ្យយើងស្កប់ចិត្តជាមួយនឹងព្រះ ហើយគ្មានផ្លូវណាផ្សេង ក្រៅពីសង្វាតឱ្យបានព្រះគ្រិស្ដទេ ។

II. “ឱបើប្ដីនឹងថើបខ្ញុំដោយព្រះឱស្ឋទៅ” នេះមានន័យថា សង្វាតរកព្រះគ្រិស្ដ ហើយការដែលចាប់អារម្មណ៍បំផុតអំពីអាពាហ៍ពិពាហ៍ គឺនៅពេលថើប ។ នេះជារឿងផ្ទាល់ខ្លួននិងប្រកបដោយសេចក្ដីស្រឡាញ់បំផុត—ខ២ :

A. យោងតាមសញ្ញាថ្មីផ្លូវដែលព្រះបានកំណត់ទុកឱ្យមនុស្សក្នុងការទទួលយកទ្រង់ជាលក្ខណៈផ្ទាល់ខ្លួននិងប្រកបដោយសេចក្ដីស្រឡាញ់ គឺដំបូងត្រូវជឿទ្រង់ ។ ជឿទ្រង់គឺត្រូវទទួលយកទ្រង់ជាជីវិតព្រះចូលមកក្នុងយើង ។

B. បន្ទាប់ពីយើងជឿព្រះគ្រិស្ដ យើងត្រូវស្រឡាញ់ទ្រង់ ។ ជឿត្រូវទទួលយកព្រះគ្រិស្ដ ហើយស្រឡាញ់ត្រូវសង្វាតរកទ្រង់ ។

III. អ្នកស្វែងរកបាននិយាយថា “សូមទាញខ្ញុំម្ចាស់” នេះជាការធ្វើដោយផ្ទាល់ និងប្រកបដោយ សេចក្តីស្រឡាញ់របស់ទ្រង់ ។ យើងចង់ឱ្យទ្រង់គង់នៅជាមួយនឹងយើង ជាលក្ខណៈផ្ទាល់ខ្លួននិងប្រកបដោយសេចក្ដីស្រឡាញ់—ខ៤ ។

IV. យើងខ្ញុំសូមស្រឡាញ់ទ្រង់ ខ្លាំងជាងពេលមុន សូមស្តាប់ពាក្យអង្វរខ្ញុំ បំពេញការសុំ រក្សាខ្ញុំឱ្យថេរនៅ ស្រឡាញ់ព្រះអង្គជ្រាលជ្រៅ ស្រឡាញ់តែទ្រង់ខ្លាំងជាងពេលមុន—(បទចម្រៀងខ្មែរ ២៨១, អង់គ្លេស ៣៦៨) ។