វាក្យសព្ទទី៣២ ការពិត ​សេចក្តីជំនឿ និង​ការបទពិសោធន៍

ដកស្រង់ពី :

អេភេសូរ ២:៨ ដ្បិតគឺដោយព្រះគុណ ដែលអ្នករាល់គ្នាបានសង្គ្រោះដោយសារសេចក្ដីជំនឿ ហើយសេចក្ដីនោះក៏មិនមែនកើតពីអ្នករាល់គ្នាដែរ គឺជាអំណោយទានរបស់ព្រះវិញ ។

គ្រប់ទាំងការពិតទាំងអស់របស់ព្រះ គឺជាការងាររបស់ព្រះផ្ទាល់ ។ នៅក្នុងន័យម្យ៉ាង សេចក្តីជំនឿ គឺជាការឆែកមើលលុយនៅក្នុងធនាគារ រីឯ “ការពិត” គឺការមានលុយនៅក្នុងធនាគារ ។ ការឆែកមើលលុយ គឺជា “សេចក្តីជំនឿ” ឯការចំណាយលុយគឺជា“ការបទពិសោធន៍”។គ្រប់ទាំងអស់ដែលយើងត្រូវធ្វើគឺការជឿយ៉ាងពេញទំហឹងក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់នោះទ្រង់នឹងទទួលខុសត្រូវសម្រាប់ការប្រទានបទពិសោធន៍ឱ្យយើង ។

ខ្លឹមសារ :

អេភេសូរ ២:៨ ដ្បិតគឺដោយព្រះគុណ ដែលអ្នករាល់គ្នាបានសង្គ្រោះដោយសារសេចក្ដីជំនឿ ហើយសេចក្ដីនោះក៏មិនមែនកើតពីអ្នករាល់គ្នាដែរ គឺជាអំណោយទានរបស់ព្រះវិញ ។

២កូរិនថូស ៥:៧ ដ្បិតយើងខ្ញុំដើរដោយជំនឿ មិនមែនដោយមើលឃើញទេ ។

I. ការពិតមានន័យថាព្រះបានបំពេញសម្រេចនូវអ្វីគ្រប់យ៉ាងសម្រាប់មនុស្ស។គ្រប់ទាំងការពិតទាំងអស់របស់ព្រះ គឺជាកិច្ចការរបស់ព្រះផ្ទាល់ គឺមិនមែនចេញមកពីការខំប្រឹងរបស់មនុស្សឡើយ—អេភេសូរ ២:៨ :

A. ការពិត គឺជាសេចក្តីសន្យារបស់ព្រះ ការប្រោសលោះ កិច្ចការ និងអំណោយទានទាំងឡាយដែលឥតបង់ថ្លៃរបស់ទ្រង់ ។

B. នៅក្នុងព្រះគម្ពីរ ព្រះមិនដែលស្នើសុំឱ្យយើងធ្វើអ្វីណាមួយ ដែលទ្រង់ចាត់ទុកថាជាការពិតដែលបានបំពេញសម្រេចនោះឡើយ ។ គ្រប់ទាំងអស់ដែលយើងត្រូវធ្វើ គឺការបំពេញសម្រេចនូវជំហានសាមញ្ញមួយ នោះគឺការជឿ ។

II. “ដ្បិតយើងខ្ញុំដើរដោយជំនឿ មិនមែនដោយមើលឃើញទេ”—២កូរិនថូស ៥:៧ :

A. សេចក្តីជំនឿ គឺការទទួលយកការពិត នោះគឺថា ការទទួលស្គាល់ពួកគេថាជាការពិត ។ នៅក្នុងន័យម្យ៉ាង សេចក្តីជំនឿ គឺជាការឆែកមើលលុយនៅក្នុងធនាគារ រីឯ “ការពិត” គឺការមានលុយនៅក្នុងធនាគារ ។ ការឆែកមើលលុយ គឺជា “សេចក្តីជំនឿ” ឯការចំណាយលុយ គឺជា “ការបទពិសោធន៍” ។

B. ការពិតសេចក្តីជំនឿការបទពិសោធន៍ជាលំដាប់លំដោយដែលព្រះបានកំណត់ទុក។សេចក្តីជំនឿគឺជាមធ្យោបាយតែមួយគត់នៃការប្រែក្លាយការពិតឱ្យទៅជាការបទពិសោធន៍ ។

III. ការបទពិសោធន៍ គឺជាការរស់នៅដ៏ត្រឹមត្រូវរបស់ពួកអ្នកជឿ ដែលពួកគេមានសុវត្ថិភាពតាមរយៈការជឿក្នុងព្រះជាម្ចាស់ ។ នៅពេលណាដែលការល្បួង និងការសាកល្បងមកដល់ យើងគួរតែជឿលើព្រះបន្ទូល និងការពិតរបស់ព្រះ ។ គ្រប់ទាំងអស់ដែលយើងត្រូវធ្វើ គឺការជឿយ៉ាងពេញទំហឹងក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ នោះទ្រង់នឹងទទួលខុសត្រូវសម្រាប់ការប្រទានបទពិសោធន៍ឱ្យយើង—ខ៧ ។

IV. “នៅក្រោមស្លាបទ្រង់ជាទីពំនាក់ដ៏ សុខសាន្តទោះយប់ងងឹត ខ្យល់ព្យុះ បក់ឥតស្រាកស្រាន្ត តែខ្ញុំនៅទុកចិត្តថា ទ្រង់មើលថែខ្ញុំបានទាំងជួយឲ្យខ្ញុំក្លាយជាកូនរបស់ព្រះ នៅក្រោមស្លាបទ្រង់ នៅក្រោមស្លាបទ្រង់ អ្នកណាអាចឆក់យកចេញបាន នៅក្រោមស្លាបទ្រង់គឺជាផ្ទះសុខសាន្ត រស់ជាមួយទ្រង់ដល់អស់កល្ប។”—(បទចម្រៀងខ្មែរលេខ ៤៩២, អង់គ្លេសលេខ ៥៦៥) ។