ដកស្រង់ពី :
រ៉ូម ៦:១១-១៣ ដូច្នេះចូរអ្នករាល់គ្នារាប់ខ្លួនទុកជាស្លាប់ខាងឯបាបតែរស់ខាងឯព្រះវិញចុះដោយនូវព្រះគ្រិស្តយេស៊ូ ជាព្រះអម្ចាស់នៃយើងរាល់គ្នាហេតុនោះកុំឱ្យបាបសោយរាជ្យក្នុងរូបកាយរបស់អ្នករាល់គ្នាដែលតែងតែស្លាប់ដើម្បីនឹងស្តាប់តាមសេចក្តីប៉ងប្រាថ្នារបស់បាបនោះឡើយ… គឺត្រូវប្រគល់ខ្លួនទៅព្រះដូចជាបានរស់ពីស្លាប់នោះឡើងវិញ ។
មានគោលការណ៍២យ៉ាងនៃការដំណើរជីវិតគ្រិស្ទាន : មួយគឺជាសេចក្តីជំនឿ មួយទៀតគឺ ការស្តាប់បង្គាប់ ។ សេចក្តីពិតផ្នែកខាងក្រៅ ត្រូវការឱ្យយើងជឿ ។ បន្ទាប់ពីយើងមានសេក្តីជំនឿដ៏រស់ហើយ ពីមួយថ្ងៃទៅមួយថ្ងៃយើងត្រូវការរៀនស្តាប់បង្គាប់ព្រះ ។ ព្រះអង្គមិនស្កប់ព្រះហឫទ័យទេ លុះត្រាតែយើងមានការស្តាប់បង្គាប់យ៉ាងខ្ជាប់ខ្ជួន ។
ខ្លឹមសារ :
រ៉ូម ៦:១១-១៣ ដូច្នេះ ចូរអ្នករាល់គ្នារាប់ខ្លួនទុកជាស្លាប់ខាងឯបាប តែរស់ខាងឯព្រះវិញចុះ ដោយនូវព្រះគ្រិស្តយេស៊ូ ជាព្រះអម្ចាស់នៃយើងរាល់គ្នា ហេតុនោះកុំឱ្យបាបសោយរាជ្យក្នុងរូបកាយរបស់អ្នករាល់គ្នាដែលតែងតែស្លាប់ ដើម្បីនឹងស្តាប់តាមសេចក្តីប៉ងប្រាថ្នារបស់បាបនោះឡើយ… គឺត្រូវប្រគល់ខ្លួនទៅព្រះដូចជាបានរស់ពីស្លាប់នោះឡើងវិញ ។
I. មានគោលការណ៍២យ៉ាងនៃការដំណើរជីវិតគ្រិស្ទាន:មួយគឺជាសេចក្តីជំនឿមួយទៀតគឺការស្តាប់បង្គាប់។នៅក្នុងការប្រកបជាមួយព្រះជាម្ចាស់ ពួកយើងត្រូវការនូវ សេចក្តីជំនឿ និង ការស្តាប់បង្គាប់ជារៀងរាល់ថ្ងៃ—រ៉ូម ៦:១១-១៣ ។
II. សេក្តីពិតផ្នែកខាងក្រៅទាំងអស់ ត្រូវបានបំពេញសម្រេច ហើយក៏ពិត ។ ទាំងនេះត្រូវការការជឿរបស់យើងម្នាក់ៗ—ខ១១-១៣ :
A. ការជឿ មិនមែនជាការផ្លាស់ប្តូរព្រះបន្ទូលរបស់ព្រះ ឱ្យទៅជាសភាពពិតនោះទេ តែគឺជាការជឿថា ព្រះបន្ទូលរបស់ព្រះ គឺជាសភាពពិត ។
B. ពួកយើងត្រូវតែជឿលើព្រះបន្ទូលរបស់ព្រះជាជាង ការជឿលើកាលៈទេសៈ ឬ អារម្មណ៍របស់យើង ។
III. បន្ទាប់ពីយើងមានសេក្តីជំនឿដ៏រស់ហើយ ពីមួយថ្ងៃទៅមួយថ្ងៃយើងត្រូវការរៀនស្តាប់បង្គាប់ព្រះ—អេភេសូរ ៤:៣០ :
A. អ្វីក៏ដោយឱ្យតែព្រះទាមទារពីយើងយើងត្រូវតែស្តាប់បង្គាប់មិនត្រឹមតែស្តាប់បង្គាប់តែមួយដងប៉ុណ្ណោះទេប៉ុន្តែត្រូវតែស្តាប់បង្គាប់ជាបន្តបន្ទាប់ ។
B. ព្រះអង្គមិនស្កប់ព្រះហឫទ័យទេ លុះត្រាតែយើងមានការស្តាប់បង្គាប់យ៉ាងខ្ជាប់ខ្ជួន ។ សូមឱ្យព្រះអង្គប្រទានពរយើង និងធ្វើឱ្យយើងបានគ្រប់លក្ខណ៍នៅចំពោះព្រះអង្គ នោះគឺថា សូមឱ្យយើងបានក្លាយជាមនុស្សដែលជឿ និងស្តាប់បង្គាប់ព្រះអង្គ ។
IV. “ខ្ញុំថ្វាយបង្គំដល់អង្គព្រះគ្រិស្ដ ស្តាប់តាមព្រះវិញ្ញាណទ្រង់ដឹកនាំ ខ្ញុំក៏សម្តែងសិរីព្រះអង្គ ដោយសារព្រះគុណយូរលង់។”—(បទចម្រៀងខ្មែរលេខ ៣៨៤ ) ។