វាក្យសព្ទទី ៣៩ ហេតុអ្វីបានជាពួកអ្នកជឿរងទុក្ខលំបាក?

ដកស្រង់ពីៈ

២កូរិនថូស ៤:១៦ ហេតុនោះយើងខ្ញុំមិនណាយចិត្តឡើយ ប៉ុន្តែទោះបីមនុស្សខាងក្រៅរបស់យើងខ្ញុំកំពុងតែពុកលួយទៅក៏ពិតមែន តែនៅខាងក្នុងកំពុងតែកែជាថ្មីឡើងរៀងរាល់ថ្ងៃជានិច្ចវិញ ។

គោលបំណងជាចម្បងនៃការរងទុក្ខលំបាកជាពិសេសទាក់ទងនឹងកូនរបស់ព្រះគឺថានិស្ស័យព្រះតែមួយអាចត្រូវបានចាក់ចូលមកក្នុងនិស្ស័យមនុស្សដើម្បីឱ្យយើងអាចរួមមានចំណែកក្នុងភាពបរិសុទ្ធរបស់ទ្រង់បាន។យើងត្រូវតែរីករាយនឹងអ្វីទាំងអស់ដែលព្រះវរបិតាប្រទានដល់យើង ។

ខ្លឹមសារ:

២កូរិនថូស ៤:១៦ ហេតុនោះយើងខ្ញុំមិនណាយចិត្តឡើយ ប៉ុន្តែទោះបីមនុស្សខាងក្រៅរបស់ យើងខ្ញុំកំពុងតែពុកលួយទៅក៏ពិតមែន តែនៅខាងក្នុងកំពុងតែកែជាថ្មីឡើងរៀងរាល់ថ្ងៃជានិច្ចវិញ ។

ហេព្រើរ ១២:១០ ដ្បិតឪពុកយើងតែងវាយប្រដៅយើង តាមតែខណៈចិត្តរបស់ចិត្តគាត់ប៉ុណ្ណោះ តែមិនមែនជាយូរឆ្នាំទេ ចំណែកព្រះដែលទ្រង់វាយផ្ចាល់នោះសម្រាប់ជាប្រយោជន៍ដល់យើងវិញដើម្បីឱ្យយើងបានសេចក្តីបរិសុទ្ធរបស់ទ្រង់ ។

I. “ប៉ុន្តែទោះបីមនុស្សខាងក្រៅរបស់យើងខ្ញុំកំពុងតែពុកលួយទៅក៏ពិតមែន តែនៅខាងក្នុងកំពុងតែកែជាថ្មីឡើងរៀងរាល់ថ្ងៃជានិច្ចវិញ”—២កូរិនថូស ៤:១៦:

A. ព្រះគម្ពីរនិយាយពីការបង្កបង្កើតពីរគឺការបង្កបង្កើតចាស់និងការបង្កបង្កើតថ្មី ។ ទោះបីការបង្កបង្កើតចាស់ បានលេចមកដោយព្រះហស្តដ៏ខ្លាំងពូកែរបស់ព្រះដ៏មានព្រះជន្មរស់ក៏ដោយតែព្រះអង្គទ្រង់មិនគង់នៅក្នុងវាទេ។និស្ស័យចាស់ត្រូវតែខ្ចាត់ខ្ចាយ ដើម្បីធ្វើឱ្យមានផ្លូវសម្រាប់ព្រះអង្គ ។

B. គឺថានេះជាការបំផ្លាញនិស្ស័យចាស់ដែលនាំមកនូវការបង្កបង្កើតចាស់ផ្តល់ឱកាសឱ្យព្រះនៃការរស់ឡើងវិញធ្វើការចែករំលែកអង្គទ្រង់ផ្ទាល់ចូលទៅក្នុងអ្នកដែលទ្រង់បង្កើតមក ដើម្បីបន្ថែមសមាសធាតុថ្មីចូលទៅក្នុងជីវិតរបស់យើង ។

II. “ដ្បិតឪពុកយើងតែងវាយប្រដៅយើង តាមតែខណៈចិត្តរបស់ចិត្តគាត់ប៉ុណ្ណោះ តែមិនមែនជាយូរឆ្នាំទេ ចំណែកព្រះដែលទ្រង់វាយផ្ចាល់ នោះសម្រាប់ជាប្រយោជន៍ដល់យើងវិញ ដើម្បីឱ្យយើងបានសេចក្តីបរិសុទ្ធរបស់ទ្រង់”—ហេព្រើរ ១២:១០:

A. វាយប្រដៅ គឺជាព្រះវរបិតាដែលចាត់ការជាមួយនឹងកូនៗរបស់ទ្រង់ ដែលអាចឱ្យពួកគេបានទទួលនូវនិស្ស័យបរិសុទ្ធរបស់ទ្រង់ ។ ការវាយប្រដៅរបស់ព្រះ ជាការចាត់ការរបស់ព្រះជាមួយយើង ដើម្បីនាំយើងចូលទៅក្នុងបំណងរបស់ទ្រង់ ។

B. គោលបំណងជាចម្បងនៃការរងទុក្ខលំបាកជាពិសេសទាក់ទងនឹងកូនៗរបស់ព្រះគឺថានិស្ស័យរបស់ព្រះអាចត្រូវបានចាក់ចូលមកក្នុងនិស្ស័យមនុស្ស ។

III. ចូរកុំអធិដ្ឋានដើម្បីឱ្យការរងទុក្ខលំបាកនឹងមកដល់ឡើយ ។ ម៉្យាងវិញទៀត យើងត្រូវតែរីករាយនឹងអ្វីៗដែលព្រះវរបិតាប្រទានមកយើង ពីព្រោះយើងដឹងថាអ្វីៗទាំងអស់គឺស្ថិតនៅក្នុងព្រះហស្តរបស់ទ្រង់—១កូរិនថូស ១០:១៣ ។

IV. តែខ្ញុំព្រមរងទុក្ខតែម្នាក់ឯង មិនសុំអ្វីរុងរឿងឡើយ/ចិត្តខ្ញុំស្រេកឃ្លានស្មោះត្រង់ឥតស្បើយ តាមទ្រង់ដល់ទីបំផុត ។/ សិរីល្អខ្ញុំរង់ចាំថ្ងៃមុខ ឧបសគ្គរងទុក្ខយ៉ាងណា / ខ្ញុំមិនទទួលក្តីលោកា ព្រោះតែព្រះអង្គម្ចាស់ខ្ញុំ—(បទចម្រៀងខ្មែរលេខ, ៤៦៨ អង់គ្លេសលេខ ៤៦០) ។