វាក្យសព្ទទី ៤០ ការប្រឈមមុខនឹងការបៀតបៀន

ដកស្រង់ពី:

២កូរិនថូស ៤:១៧ ដ្បិតសេចក្តីទុក្ខលំបាកយ៉ាងស្រាលរបស់យើងខ្ញុំ ដែលនៅតែមួយភ្លែតនេះនោះបង្កើតឱ្យយើងខ្ញុំមានសិរីល្អយ៉ាងធ្ងន់លើសលប់ដ៏នៅអស់កល្បជានិច្ចវិញ។

ក្នុងនាមជាពួកអ្នកជឿនៅក្នុងព្រះគ្រិស្ត ការបៀតបៀន គឺជាចំណែកដែលបានកំណត់ទុកដល់យើង ។ ពីព្រោះព្រះជាម្ចាស់ ប្រើការបៀតបៀនទាំងនោះ ដើម្បីធ្វើឱ្យយើងគ្រប់លក្ខណ៍ ។ តាមរយៈការរងទុក្ខនៃការបៀតបៀន យើងត្រូវបានគ្រប់លក្ខណ៍ ហើយចុងក្រោយយើងនឹងបាននាំចូលទៅកាន់សិរីល្អ ។

ខ្លឹមសារ:

១ពេត្រុស ៤:១៤ បើសិនជាគេតិះដៀលអ្នករាល់គ្នា ដោយព្រោះព្រះគ្រិស្ត នោះមានពរហើយពីព្រោះព្រះវិញ្ញាណដ៏មានសិរីល្អ គឺជាព្រះវិញ្ញាណនៃព្រះ ទ្រង់សណ្ឋិតលើអ្នករាល់គ្នាហើយ ។

២កូរិនថូស ៤:១៧ ដ្បិតសេចក្តីទុក្ខលំបាកយ៉ាងស្រាលរបស់យើងខ្ញុំ ដែលនៅតែមួយភ្លែតនេះ នោះបង្កើតឱ្យយើងខ្ញុំមានសិរីល្អយ៉ាងធ្ងន់លើសលប់ ដ៏នៅអស់កល្បជានិច្ចវិញ ។

I. ពិភពលោកទាំងមូលស្ថិតនៅក្នុងអាកំណាច សាតាំង ។ នៅពេលមនុស្សម្នាក់ងាកទៅរកព្រះ សាតាំងនឹងញុះញង់អ្នកដទៃឱ្យបៀតបៀនមនុស្សម្នាក់នឹង ។ ការបៀតបៀនគឺជាចំណែកដែលត្រូវបានកំណត់ទុកសម្រាប់យើងជាអ្នកជឿព្រះគ្រិស្ត—១យ៉ូហាន ៥:១៩ ។

II. ក្នុងនាមជាពួកអ្នកជឿ យើងត្រូវតែឆ្លងកាត់ការសាកល្បងផ្សេង ដ្បិតព្រះប្រើការសាកល្បងទាំងនេះ ដើម្បីធ្វើឱ្យយើងបានគ្រប់លក្ខណ៍—១ពេត្រុស ៥:១០:

A. សិស្សទាំងអស់ដឹងថា ការប្រលងបញ្ចប់ អាចជាការរងទុក្ខដ៏ពិត និងជាការសាកល្បង ។ ប៉ុន្តែការសាកល្បងដូចនេះ ពិតជាជួយដល់ពួកសិស្ស ។ នៅពេលពួកគេដឹងថា ការប្រលងបញ្ចប់នឹងមកដល់ ពួកគេផ្តោតលើការសិក្សារបស់ពួកគេ ដោយឧស្សាហ៍ព្យាយាមបំផុត—ខ១០ ។

B. យើងក៏មាន “វគ្គបញ្ចប់” និង “ការប្រលង” ផ្សេងទៀត នៅក្នុង “សាលាអប់រំខាងវិញ្ញាណដែរ” ។ “នាយក” របស់សាលានេះ គឺជាព្រះវរបិតាខាងឋានសួគ៌របស់យើង ។ ទ្រង់បានរៀបចំការសាកល្បងផ្សេងៗ និងការប្រលងផ្សេងៗសម្រាប់យើង ។ ការសាកល្បងទាំងអស់នេះ គឺល្អសម្រាប់យើង ។ ដូចជាការប្រលង គឺល្អសម្រាប់សិស្សជាយ៉ាងណា ដូច្នេះ ក្នុងនាមយើងជាគ្រិស្ទាន ការសាកល្បងផ្សេងៗដែលយើងជួបប្រទះ គឺជាប្រយោជន៍ដល់យើងជាយ៉ាងនោះដែរ—រ៉ូម ៨:២៨ ។

III. “ដ្បិតសេចក្តីទុក្ខលំបាកយ៉ាងស្រាលរបស់យើង ដែលនៅតែមួយភ្លែតនេះ នោះបង្កើតឱ្យយើងមានសិរីល្អយ៉ាងធ្ងន់លើសលប់ ដ៏នៅអស់កល្បជានិច្ចវិញ”—២កូរិនថូស ៤:១៧:

A. សេចក្តីទុក្ខលំបាករបស់យើង មានតែមួយភ្លែតប៉ុណ្ណោះ ។ តាមរយៈសេចក្តីទុក្ខលំបាកនៃការបៀតបៀន យើងបានគ្រប់លក្ខណ៍ ហើយនៅទីបំផុតយើងនឹងត្រូវបាននាំទៅរកសិរីល្អ—១ពេត្រុស ៥:១០ ។

B. យើងត្រូវអធិដ្ឋានទូលសុំព្រះអម្ចាស់ឱ្យបង្ហាញបំណងព្រះទ័យទ្រង់ ហើយនិងធ្វើឱ្យយើងមានឆន្ទៈ(ស្ម័គ្រចិត្ត)ទទួលយកការរៀបចំរបស់ទ្រង់ ព្រមទាំងទទួលយកសេចក្តីទុក្ខលំបាកយ៉ាងស្រាលៗរបស់យើង ដែលបានវាស់ដោយព្រះអង្គ ដើម្បីឱ្យយើងអាចទទួលបានសិរីល្អយ៉ាងធ្ងន់លើសលប់ដ៏អស់កល្បជានិច្ច—២កូរិនថូស ៤:១៧ ។

IV. ក្តីទុក្ខតាមជាប់ប្រកិត តែខ្ញុំមិនចាប់អារម្មណ៍ / សូមព្រះប្រទានក្តីស្រឡាញ់ទ្រង់ លួងលោមវិញ្ញាណចិត្តកាយ / ខ្ញុំនៅរង់ចាំព្រះអង្គ សូមទ្រង់ដឹកនាំខ្ញុំផង / ទ្រង់ឈរនៅជិតចម្រើនកម្លាំង រួចផុតបាបល្បួងទាំងឡាយ—(បទចម្រៀងខ្មែរលេខ ៣៣០ : វគ្គ ៧&៨,អង់គ្លេសលេខ ៨៣៣០) ។