វាក្យសព្ទទី៦២ ការលាយបញ្ចូលគ្នារវាងព្រះជាមួយមនុស្

ដកស្រង់ពី :
យ៉ូហាន ១:១៤ក ព្រះបន្ទូលក៏ត្រឡប់ជាសាច់ឈាម ហើយបានស្នាក់នៅជាមួយនឹងយើងរាល់គ្នា មានពេញជាព្រះគុណ និងសេចក្ដីពិត ។

ព្រះបានលាយបញ្ចូលជាមួយមនុស្សគឺជាការលាយបញ្ចូលគ្នារវាងព្រះជាមួយមនុស្សនោះឯង។យើងអាចប្រៀបធៀបខ្លួនយើងទៅនឹងកែវដាក់ទឹកមួយ ។ ប្រសិនបើតែត្រូវបានដាក់បន្ថែមចូលទៅក្នុងកែវដាក់ទឹកនេះ ក្រោយមក ទឹកនិងតែ តែនិងទឹកត្រូវបានលាយបញ្ចូលគ្នា ។ យើងទាំងអស់គ្នាត្រូវមានសេចក្តីជំនឿមួយថា យើងត្រូវបានលាយបញ្ចូលជាមួយព្រះបន្ទូលរបស់ព្រះ ។

ខ្លឹមសារ :
យ៉ូហាន ១:១៤ក ព្រះបន្ទូលក៏ត្រឡប់ជាសាច់ឈាម ហើយបានស្នាក់នៅជាមួយនឹងយើងរាល់គ្នា មានពេញជាព្រះគុណ និងសេចក្ដីពិត ។

ហេព្រើរ ៤:២ ដ្បិតដំណឹងល្អបានផ្សាយមកយើងរាល់គ្នាដូចជាដល់គេដែរ ប៉ុន្តែ ព្រះបន្ទូលដែលគេឮ នោះគ្មានប្រយោជន៍ដល់គេសោះ ដោយព្រោះមិនបានលាយនឹងសេចក្ដីជំនឿ ក្នុងចិត្តនៃពួកអ្នកដែលឮនោះ ។

I. អាថ៌កំបាំងដែលត្រូវបានបើកសម្តែងមកដល់យើងតាមរយៈព្រះគម្ពីរទាំងមូលនេះ គឺការលាយបញ្ចូលលាយគ្នារវាងព្រះជាមួយមនុស្ស—យ៉ូហាន១:១៤ ។

II. យើងអាចប្រៀបធៀបខ្លួនយើងទៅនឹងកែវដាក់ទឹកមួយ ។ ប្រសិនបើតែត្រូវបានដាក់បន្ថែមចូលទៅក្នុងកែវដាក់ទឹកនេះ អង្គធាតុមួយផ្សេងទៀតត្រូវបានដាក់ចូលទៅក្នុងទឹក ក្រោយមក សារធាតុទំាងពីរ ទឹកនិងតែ តែនិងទឹកត្រូវបានលាយបញ្ចូលគ្នា—១កូរិនថូស ៦:១៧ ។

III. “ដ្បិតដំណឹងល្អបានផ្សាយមកយើងរាល់គ្នាដូចជាដល់គេដែរប៉ុន្តែព្រះបន្ទូលដែលគេឮនោះគ្មានប្រយោជន៍ដល់គេសោះដោយព្រោះមិនបានលាយនឹងសេចក្ដីជំនឿ ក្នុងចិត្តនៃពួកអ្នកដែលឮនោះ”—ហេព្រើរ ៤:២ :

A. សេចក្តីជំនឿដ៏ពិត គឺជាអ្នកដែលជឿតែក្នុងព្រះបន្ទូលរបស់ព្រះប៉ុណ្ណោះ ហើយមិនស្ថិតនៅក្នុងបទពិសោធន៍ អារម្មណ៍ ឬបរិយាកាសដ៏ខ្មៅងងឹតរបស់ខ្លួនឯងឡើយ ។

B. យើងទាំងអស់គ្នាត្រូវតែមានសេចក្តីជំនឿមួយថាយើងត្រូវបានលាយបញ្ចូលជាមួយព្រះបន្ទូលរបស់ព្រះ។
ចំពោះសេចក្តីជំនឿដ៏ពិតប្រាកដ គឺមានសេចក្តីសប្បាយរីករាយ និងសេចក្តីអំណរ—៣:៩ ។

IV. ខ្ញុំស្រឡាញ់ព្រះអង្គ ស្រឡាញ់ទ្រង់ឥតប្រៀបបាន / ខ្វះព្រះអង្គរស់នៅ ឥតមានន័យ ព្រះអង្គទ្រង់ទាញចិត្តខ្ញុំ / ឱ្យខ្ញុំលង់ដួងហឫទ័យ ទ្រង់បរិបូរឥតអ្វីប្រៀបបាន / នាមព្រះអង្គផ្អែមជាប់ចិត្ត ហៅព្រះនាមនេះស្កប់ចិត្ត / ទ្រង់ជារបស់ខ្ញុំ ខ្ញុំរបស់ទ្រង់ ទ្រង់គង់ជាមួយមនុស្ស / ព្រះនិងខ្ញុំរួមតែមួយ ភ្លក់រសជាតិយេរូសាឡិមថ្មី (បទជាភាសាខ្មែរនៅទំព័រលេខ ៤៦០ ) ។