វាក្យសព្ទទី៦៤ ព្រះត្រីឯកដែលបានឆ្លងកាត់ដំណាក់កាល

ដកស្រង់ពី:
១ធីម៉ូថេ ៣:១៦ ពិតប្រាកដជាសេចក្ដីអាថ៌‌កំបាំងរបស់សាសនានៃយើង នោះជ្រាលជ្រៅណាស់ គឺដែលព្រះបានលេចមកក្នុងសាច់ឈាម បានរាប់ជាសុចរិតដោយព្រះ‌វិញ្ញាណ ពួកទេវតាបានឃើញទ្រង់ មនុស្សបានប្រកាសប្រាប់ពីទ្រង់ដល់ពួកសាសន៍ដទៃ មានគេជឿដល់ទ្រង់ក្នុងលោកិយនេះ រួចព្រះបានលើកទ្រង់ឡើងទៅក្នុងសិរី‌ល្អវិញ ។

ព្រះនាមរបស់ព្រះត្រីឯកគឺ ព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណ ។ នៅក្នុងដំណាក់កាលរបស់ ទ្រង់បានឆ្លងកាត់ការក្លាយជាសាច់ឈាម ដំណើរជីវិតជាមនុស្ស បានយាងចូលទៅក្នុងសេចក្តីស្លាប់ ព្រះគ្រិស្តបានរស់ឡើងវិញ ។ យើងបទពិសោធព្រះត្រីឯកដែលបានឆ្លង់កាត់ដំណាក់កាល នៅពេលដែលយើងហៅ “អូ ព្រះអម្ចាស់យេស៊ូ” ។

ខ្លឹមសារៈ
យូហាន ១:១៤ក ព្រះ‌បន្ទូលក៏ត្រឡប់ជាសាច់ឈាម ហើយបានស្នាក់នៅជាមួយនឹងយើងរាល់គ្នា មានពេញជាព្រះគុណ និងសេចក្ដីពិត ។

២៩ លុះស្អែកឡើង យ៉ូហានឃើញព្រះយេស៊ូ ដែលទ្រង់កំពុងតែយាងមកឯគាត់ នោះក៏ពោលថា នុ៎ះន៍ កូនចៀមនៃព្រះ ដែលដោះបាបមនុស្សលោក ។

កិច្ចការ ៣:១៥ អ្នករាល់គ្នាបានសម្លាប់ព្រះ‌អម្ចាស់ជីវិតនោះទៅ តែព្រះបានប្រោសឱ្យទ្រង់មានព្រះ‌ជន្មរស់ពីស្លាប់ឡើងវិញ យើងខ្ញុំនេះជាទីបន្ទាល់ពីការនោះឯង ។

I. ព្រះគឺតែមួយ ប៉ុន្តែបី គឺ ព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណ ។ ព្រះត្រីឯក គឺជាការហូរនៃព្រះជាមួយនឹងព្រះវរបិតាជាក្បាលទឹក ព្រះរាជបុត្រាជារន្ធទឹក និងព្រះវិញ្ញាណជាទន្លេ សម្រាប់ការបទពិសោធន៍ និងសេចក្តីអំណររបស់យើង—យ៉ូហាន ៤:១៤; ២កូរិថូស ១៣:១៤ ខអធិប្បាយ១ :

A. នៅក្នុងការក្លាយជាសាច់ឈាមរបស់ទ្រង់ ព្រះអម្ចាស់យេស៊ូបានចាប់ផ្ទៃដោយព្រះ វិញ្ញាណបរិសុទ្ធ ។ “មើលនាងព្រហ្មចារីនឹងមានគភ៌ប្រសូតបានបុត្រា១ ហើយព្រះនាមបុត្រនោះត្រូវហៅថា អេម៉ាញូអែល” ។ អេម៉ាញូអែល មានន័យថា ព្រះគង់ជាមួយយើង—ម៉ាថាយ ១:២៣; យ៉ូហាន ១:១៤ ។

B. នៅក្នុងការដំណើរជីវិតជាមនុស្សរបស់ទ្រង់ ទ្រង់គឺជា “ឃើញទ្រង់មានភាពជាមនុស្សដូច្នោះ” ក្នុងរូបជាមនុស្សផង នោះក៏បន្ទាបព្រះ‌អង្គទ្រង់—ភីលីព ២:៦-៨ ។

C. នៅក្នុងសេចក្តីស្លាប់របស់ព្រះគ្រិស្ត ទ្រង់បានដោះស្រាយបាប សាតាំង លោកិយ… ក៏បានបញ្ចេញជីវិតព្រះផងដែរ ។ ពេលដែលទ្រង់ត្រូវបានជាប់ឆ្កាង ព្រះលោហិត និងទឹកបានហូរចេញ ។ ព្រះលោហិត គឺសម្រាប់ការប្រាសលោះ រីឯទឹកគឺសម្រាប់ការចែករំលែកជីវិត—យ៉ូហាន ១:២៩; ហេព្រើរ ២:១៤ខ ។

D. បន្ទាប់ពីសេចក្តីស្លាប់របស់ទ្រង់ ព្រះគ្រិស្តត្រូវបានរស់ឡើងវិញ ហើយបានចែករំលែកជីវិតព្រះចូលទៅក្នុងយើងនៅក្នុងសេចក្តីរស់ឡើងវិញ ដើម្បីឱ្យយើងអាចក្លាយជាកូនព្រះ និងពួកបងប្អូនរបស់ទ្រង់ជាច្រើន—១ពេត្រុស ១:៣; កិច្ចការ ២:៣២ ។

II. យើងបទពិសោធព្រះត្រីឯកដែលបានឆ្លង់កាត់ដំណាក់កាល នៅពេលដែលយើងហៅ “អូ ព្រះអម្ចាស់យេស៊ូ” ។ ព្រះត្រីឯកដែលបានឆ្លងកាត់ដំណាក់កាលទាំងមូល គឺត្រូវបានប្រែសភាពនៅក្នុងព្រះនាមនេះ ។ ពេលដែលយើងប៉ះពាល់ព្រះនាមនេះ ហៅព្រះនាមនេះ នោះអង្គដ៏អស្ចារ្យនឹងយាងមក—រ៉ូម ១០:១២ ។
III. “សរសើរ បិតា ប្រភព ព្រះពរ សរសើរ បុត្រា សម្រេចប្រោសលោះ សរសើរ ព្រះវិញ្ញាណ ដំណើរការ សរសើរ បិតា បុត្រា វិញ្ញាណ ។ សរសើរបិតាជាប្រភពទឹក សរសើរបុត្រាជាខ្សែទឹកហូរ សរសើរព្រះវិញ្ញាណចូលខាងក្នុង ព្រះអង្គត្រីឯកជាចំណែកខ្ញុំ។”—( បទចម្រៀងខ្មែរលេខ៥,អង់គ្លេសលេខ៨) ។