វាក្យសព្ទទី៦៥ ព្រះគ្រិស្តរួមបញ្ចូលគ្រប់ទាំងអស់

ដកស្រង់ពី:
កូល៉ុស ១:១២ ព្រមទាំងអរព្រះគុណ ដល់ព្រះវរបិតាដែលទ្រង់បានប្រោស ឱ្យយើងបាន គួរនឹងទទួលចំណែកកេរ្តិ៍អាករ ក្នុងពួកបរិសុទ្ធនៅទីភ្លឺផង ។

សព្វថ្ងៃនេះ ចំណែករបស់យើង គឺជាព្រះគ្រិស្តដែលរួមបញ្ចូលទាំងអស់ ។ ទឹកដីល្អបាន ផ្តល់នូវអ្វីដែលយើងត្រូវការ ដូចជាទឹកដោះ ទឹកឃ្មុំ គោក្របី ធញ្ញជាតិ រ៉ែ ។ យើងពិតជាត្រូវអរព្រះគុណដល់ព្រះវរបិតា សម្រាប់ការប្រទានព្រះគ្រិស្តដល់យើង ទុកជាចំណែកកេរ្តិ៍អាករព្រះរបស់យើង!

ខ្លឹមសារ:
កូល៉ុស ១:១២ ព្រមទាំងអរព្រះគុណ ដល់ព្រះវរបិតាដែលទ្រង់បានប្រោស ឱ្យយើងបានគួរនឹងទទួលចំណែកកេរ្តិ៍អាករ ក្នុងពួកបរិសុទ្ធនៅទីភ្លឺផង ។

ចោទិយកថា ៨:៧-៩ ដ្បិតព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់នាំឯងចូលទៅក្នុងស្រុកដ៏ល្អ ជាស្រុក ដែលមានស្ទឹង មានរន្ធទឹក ហើយនឹងក្បាលទឹកហូរចេញនៅក្នុងច្រក ហើយក្នុងភ្នំផង ។ ជាស្រុកដែលមានស្រូវសាលី នឹងស្រូវឱក ក៏មានទំពាំងបាយជូមានល្វា នឹងទទឹម ហើយមានដើមអូលីវ និងទឹកឃ្មុំផង ។ ជាស្រុកដែលឯងនឹងបរិភោគអាហារ មិនមែនដោយរិតត្បិតទេ ឯងនឹងមិនខ្វះខាតអ្វីនៅស្រុកនោះឡើយ ឯថ្មនៅស្រុកនោះសុទ្ធតែជាដែក ហើយនៅក្នុងភ្នំនោះនឹងជីករកបានទង់ដែង ។

I. កូល៉ុស១:១២ចែងថាព្រះគ្រិស្តដែលរួមបញ្ចូលគ្រប់ទាំងអស់ជាចំណែកកេរ្តិ៍អាករព្រះ ដើម្បីក្លាយជាសេចក្តីអំណរដល់ពួកអ្នកជឿរបស់ទ្រង់:

A. ពាក្យជាភាសាក្រិកបានបកប្រែចំណែកថាចំណែកនិងកេរ្តិ៍អាកររបស់យើងដែលសព្វថ្ងៃនេះគឺជាព្រះគ្រិស្តដែលរួមបញ្ចូលគ្រប់ទាំងអស់ ។

B. ពាក្យ ចំណែក ចង្អុលបង្ហាញពីសេចក្តីអំណរ ។ ព្រះគ្រិស្ត គឺជាសេចក្តីអំណរតែមួយគត់សម្រាប់ពួកបរិសុទ្ធទាំងអស់ ។ គ្មានអ្វីគួរអនុញ្ញាតឱ្យមកជំនួសទ្រង់ជាចំណែករបស់យើងឡើយ ។

II. ចោទិយកថា ៨:៧-៩ និយាយថា “ដ្បិតព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់នាំឯងចូលទៅក្នុងស្រុកដ៏ល្អ ជាស្រុកដែលមានស្ទឹង មានរន្ធទឹក ហើយនិងក្បាលទឹកហូរចេញនៅក្នុងច្រក ហើយក្នុងភ្នំផង ។ ជាស្រុកដែលមានស្រូវសាលី និងស្រូវឱក ក៏មានទំពាំងបាយជូរ មានល្វា និងទទឹម ហើយមានដើមអូលីវ និងទឹកឃ្មុំផង ។ ជាស្រុកដែលឯងនឹងបរិភោគអាហារ មិនមែនដោយរិតត្បិតទេ ឯងនឹងមិនខ្វះខាតអ្វីនៅស្រុកនោះឡើយ ឯថ្មនៅស្រុកនោះសុទ្ធតែជាដែក ហើយនៅក្នុងភ្នំនោះនឹងជីករកបានទង់ដែង” :

A. ប៉ុលបានប្រើវាក្យសព្ទនេះជាមួយកំណត់ត្រាគម្ពីរសញ្ញាចាស់ អំពីស្រុកទុកជាសាវតារ ។ ព្រះបានប្រទានទឹកដីល្អដល់កូនចៅអ៊ីស្រាអែល ជាប្រជារាស្រ្តដែលទ្រង់បានជ្រើសរើស សម្រាប់ទុកជាមរតក និងជាសេចក្តីអំណររបស់ពួកគេ ។

B. ស្រុកគឺជារបស់គ្រប់យ៉ាងសម្រាប់ពួកយើង ព្រោះស្រុកបានផ្គត់ផ្គង់អ្វីៗដែលកូនចៅអ៊ីស្រាអែលត្រូវការ ដូចជាទឹកដោះ ទឹកឃ្មុំ គោក្របី ធញ្ញជាតិ និងរ៉ែ ។ យើងពិតជាត្រូវអរព្រះគុណដល់ព្រះវរបិតា សម្រាប់ការប្រទានព្រះគ្រិស្តដល់យើង ទុកជាចំណែកកេរ្តិ៍អាករព្រះរបស់យើង!

III. “ព្រះអង្គជាបុត្រាស្ងួនភ្ងា ជារូបភាពរបស់ព្រះ ទ្រង់ជាចំណែកពួកបរិសុទ្ធ យើងត្រូវអំណរ ឥតឈប់ ទ្រង់បានក្លាយមកជាបងច្បងប្រមុខ លើគ្រប់ទាំងពួងគ្រប់របស់ទ្រង់បង្កើត ផង នៅក្រោមព្រះដ៏មានជ័យ”—(បទចម្រៀងខ្មែរលេខ១៦៣,អង់គ្លេសលេខ១៨៩) ។