៧៣ ព័ន្ធកិច្ចដ៏ពេញលេញរបស់ព្រះគ្រិស្ដនៅក្នុងបីដំណាក់កាល

ដកស្រង់ពី :
វិវរណៈ ៥:៦ មានទាំងស្នែង ៧ និង ភ្នែក ៧ …គឺជាព្រះវិញ្ញាណទាំងប្រាំពីររបស់ព្រះ ដែលទ្រង់ចាត់ទៅពេញលើផែនដី ។

ព័ន្ធកិច្ចដ៏ពេញលេញរបស់ព្រះគ្រិស្ដ គឺរួមបញ្ចូលគ្រប់ការទាំងអស់ដែលព្រះគ្រិស្ដបានបំពេញសម្រេច ។ បីដំណាក់កាលរបស់ព្រះគ្រិស្ដ គឺដំណាក់កាលនៃការក្លាយជាសាច់ឈាម ដំណាក់កាលនៃការរួមបញ្ចូល ដំណាក់កាលនៃការចម្រើនកម្លាំង ។ បច្ចុប្បន្នព្រះវិញ្ញាណទាំងប្រាំពីរ គឺកំពុងឆេះ យើងត្រូវទទួលស្វាគមន៍ឱ្យទ្រង់បន្សុទ្ធ វិនិច្ឆ័យ និងជម្រះយើង ។

ខ្លឹមសារ :
យ៉ូហាន ១:១៤ ព្រះបន្ទួលក៏ត្រឡប់ជាសាច់ឈាម ហើយបានស្នាក់នៅជាមួយនឹងយើងរាល់គ្នាយើងរាល់គ្នាបានឃើញសិរីល្អទ្រង់ គឺជាសិរីល្អនៃព្រះរាជបុត្រាតែមួយដែលមកពីព្រះវរបិតា មានពេញជាព្រះគុណ និងសេចក្ដីពិត ។

១កូរិនថូស ១៥:៤៥ អ័ដាមក្រោយបង្អស់ក្លាយជាព្រះវិញ្ញាណផ្ដល់ជីវិត ។

វិវរណៈ ៥:៦ ខ្ញុំក្រឡេកទៅឃើញមានកូនចៀមមួយ ដែលមើលទៅដូចជាបានសម្លាប់ហើយ មានទាំងស្នែងប្រាំពីរ និង ភ្នែកប្រាំពីរ កំពុងតែឈរនៅកណ្ដាលបល្ល័ង្ក និងតួមានជីវិតទាំងបួន ហើយនៅកណ្ដាលពួកចាស់ទុំទាំងប៉ុន្មាន ឯភ្នែកទាំងនោះ គឺជាព្រះវិញ្ញាណទាំងប្រាំពីររបស់ព្រះ ដែលទ្រង់ចាត់ទៅពេញលើផែនដី ។

I. ព័ន្ធកិច្ចដ៏ពេញលេញរបស់ព្រះគ្រិស្ដ គឺរួមបញ្ចូលគ្រប់ការទាំងអស់ដែលទ្រង់បានបំពេញសម្រេច—ហេព្រើរ ២:១៤; យ៉ូហាន ២០:២២; វិវរណៈ ៤:៥ ។

II. បីដំណាក់កាលរបស់ព្រះគ្រិស្ដ—យ៉ូហាន ១:១៤; ១កូរិនថូស ១៥:៤៥; វិវរណៈ ៥:៦ :
A. ដំណាក់កាលនៃការក្លាយជាសាច់ឈាម គឺព្រះគ្រិស្ដបានក្លាយជាមនុស្ស ហើយរស់នៅផែនដីអស់សាមសិបបីឆ្នាំកន្លះ បន្ទាប់មកទ្រង់បានសុគតនៅលើឈើឆ្កាង ហើយការសុគតនៅលើជាប់ឆ្កាង

បានបញ្ចប់ដំណាក់កាលនៃការក្លាយជាសាច់ឈាមរបស់ទ្រង់—យ៉ូហាន ១:១៤ ។

B. ដំណាក់កាលនៃការរួមបញ្ចូល គឺនៅបន្ទាប់ពីការសុគត រស់ឡើងវិញចូលទៅក្នុងដំណាក់កាលនៃការួមបញ្ចូល ។ នៅក្នុងដំណាក់កាលនេះ ព្រះគ្រិស្ដ គឺជាព្រះវិញ្ញាណរួមបញ្ចូលគ្រប់ទាំងអស់—១កូរិនថូស ១៥:៤៥ ។

C. ដំណាក់កាលនៃការចម្រើនកម្លាំងគឺព្រះគ្រិស្ដបានក្លាយជាព្រះវិញ្ញាណចម្រើនកម្លាំងទាំងប្រាំពីរដងដើម្បីចម្រើនកម្លាំងសេចក្ដីសង្រ្គោះផ្នែកជីវិតរបស់ទ្រង់ និង ដើម្បីបង្កើតពួកអ្នកមានជ័យជម្នះ សម្រាប់ការសម្រេចចុងក្រោយនៃក្រុងយេរូសាឡិមថ្មី—វិវរណៈ ៥:៦ ។

III. បច្ចុប្បន្ននេះ គឺជាគ្រានៃព្រះវិញ្ញាណទាំងប្រាំពីរ ហើយព្រះវិញ្ញាណទាំងប្រាំពីរកំពុងតែឆេះ ដើម្បីវិនិច្ឆ័យ ជម្រះ និង បន្សុទ្ធ ដោយមានគោលបំណង—៤:៥ :

A. យើងរឹតតែឱ្យព្រះវិញ្ញាណជម្រះនិងបន្សុទ្ធយើងយ៉ាងណាទ្រង់រឹតតែចាំងពន្លឺតាមរយៈយើងហើយពន្លឺនេះគឺជាសេចក្ដីបន្ទាល់របស់ក្រុមជំនុំ ។

B. ហេតុដូច្នេះហើយ យើងត្រូវបើកខ្លួនរបស់យើងទទួលស្វាគមន៍ទ្រង់ ឱ្យទ្រង់បន្សុទ្ធ វិនិច័្ឆយ កម្ចាត់ និង ជម្រះយើងរៀងរាល់ថ្ងៃ ។

IV. ថ្ងៃនេះវិញ្ញាណរបស់ព្រះ ជាវិញ្ញាណព្រះយេស៊ូគ្រិស្ត ទ្រង់សុគតហើយរស់ឡើងវិញ យាងទៅគង់នៅឋានឧត្តម—(បទចម្រៀងខ្មែរលេខ ១៩៦, អង់គ្លេស ២៤២) ។