វាក្យសព្ទទី៧៤ ការដំណើរជីវិតជាមនុស្សព្

 

ដកស្រង់ពី:
យូហាន ១២:២៤ ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា បើគ្រាប់ស្រូវដែលធ្លាក់ចុះទៅដីមិនងាប់ទេ នោះក៏នៅតែ១ដដែល តែបើងាប់វិញ នោះក៏បង្កើតផលជាច្រើនឡើង ។

ព្រះយេស៊ូ គឺជាពុម្ពគំរូមនុស្ស-ព្រះ ជាគំរូដើមសម្រាប់បង្កើតមនុស្ស-ព្រះជាច្រើន ។ ក្នុងនាមជាមនុស្ស-ព្រះ ការដំណើរជីវិតរបស់យើង ត្រូវតែសក្តិសមនឹងឋានៈជាមនុស្ស-ព្រះរបស់យើង ។

ខ្លឹមសារៈ
យូហាន ១២:២៤ ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា បើគ្រាប់ស្រូវដែលធ្លាក់ចុះទៅដីមិនងាប់ទេ នោះក៏នៅតែ១ដដែល តែបើងាប់វិញ នោះក៏បង្កើតផលជាច្រើនឡើង ។

១:១២ ប៉ុន្តែ អស់អ្នកណាដែលទទួលទ្រង់ គឺអស់អ្នកដែលជឿដល់ព្រះនាមទ្រង់ នោះទ្រង់បានប្រទានអំណាច ឱ្យបានត្រឡប់ជាកូនព្រះ ។

កាឡាទី ២:២០ក ខ្ញុំបានជាប់ឆ្កាងជាមួយនឹងព្រះគ្រិស្ត ប៉ុន្តែ ខ្ញុំរស់នៅ មិនមែនជាខ្ញុំទៀត គឺជាព្រះគ្រិស្តទ្រង់រស់ក្នុងខ្ញុំវិញ ។

I. ព្រះគ្រិស្ត គឺជាមនុស្ស-ព្រះដំបូងគេ ។ ទ្រង់ក៏ជាពុម្ពគំរូមនុស្ស-ព្រះ ជាគំរូដើមសម្រាប់បង្កើតមនុស្ស-ព្រះជាច្រើនផងដែរ—យូហាន ១២:២៤ ។

II. យើងដែលជាពួកអ្នកជឿក្នុងព្រះគ្រិស្ត យើងបានកើតពីព្រះ ដើម្បីក្លាយជាកូនជាច្រើនរបស់ទ្រង់ ។ ក្នុងនាមជាកូនៗរបស់ព្រះ ប្រាកដណាស់យើងគឺជាមនុស្ស-ព្រះ—១:១២-១៣:

A. មិនខ្វល់ថាយើងមានសញ្ជាតិអ្វី និងមិនថាយើងជាប្រុសឬស្រី ក្មេង ឬចាស់ក៏ដោយ យើងទាំងអស់គ្នាត្រូវតែជឿថា យើងជាមនុស្ស-ព្រះ ។

B. នៅពេលដែលយើងដឹងថា យើងគឺជាមនុស្ស-ព្រះ យើងនឹងនិយាយថា “ព្រះ អម្ចាស់អើយ ទ្រង់គឺជាមនុស្ស-ព្រះដំបូងគេ ហើយយើងគឺជាមនុស្ស-ព្រះជាច្រើននៅបន្ទាប់ពីទ្រង់” ។

III. ក្នុងនាមជាមនុស្ស-ព្រះ ការដំណើរជីវិតរបស់យើង ត្រូវតែសក្តិសមនឹងឋានៈជាមនុស្ស-ព្រះរបស់យើង—កូល៉ុស ១:១០; កាឡាទី ២:២០:

A. យើងត្រូវតែរៀនពីរបៀបរស់នៅ ដោយការលាយបញ្ចូលជីវិតរបស់ព្រះជាមួយនឹងជីវិតមនុស្សរបស់យើង ដើម្បីធ្វើឱ្យយើងក្លាយជាព្រះ ។ ការនេះមិនគ្រាន់តែធ្វើឱ្យយើងក្លាយជាគ្រិស្ទានប៉ុណ្ណោះទេ ប៉ុន្តែជាមនុស្ស-ព្រះ ជាប្រភេទតែមួយនឹងព្រះ—ខ២០ ។

B. ក្នុងនាមជាមនុស្ស-ព្រះ យើងត្រូវការរស់ជាជីវិតមួយ ដែលមិនរស់ដោយខ្លួនឯង ប៉ុន្តែរស់ដោយជីវិតរបស់ទ្រង់ មិនរស់សម្តែងចេញខ្លួនឯង ប៉ុន្តែរស់សម្តែងចេញគុណលក្ខណៈរបស់ទ្រង់ ដែលក្លាយជាគុណធម៌របស់មនុស្សយើង ។

IV. “មិនមែនខ្លួនខ្ញុំរស់តែម្នាក់ឯង ព្រះអង្គនិងខ្ញុំរស់ជាមួយគ្នា ជាក្រុមជនដែលសម្តែងព្រះអង្គ សង់ផ្ទះត្រីឯកផ្នែកសកលលោក ក្លាយជារូបកាយដ៏មានជីវិត សម្តែងព្រះអង្គជាក្រុមជនពិត ក្លាយជារូបកាយដ៏មានជីវិត សម្តែងព្រះអង្គជាក្រុមជនពិត។”—(បទចម្រៀងខ្មែរទំព័រ៤៤០,អង់គ្លេសលេខ១៣៤៩) ។